កូនអើយទៅផ្ទះយើងវិញណា ម៉ែ និងប៉ា ចាំមើលផ្លូវកូនណា ឮហើយសោកសង្រេងណាស់
យុវជនម្នាក់បិទភ្នែកក្នុងថ្លុ…កឈា…មក្បែរម៉ូតូ ADV ជាជំហានដំបូងសមត្ថកិច្ចសន្និដ្ឋានថា អាចនឹងជិះម៉ូតូទាក់ខ្សែភ្លើង ដែលធ្លាក់កាត់ទទឹងផ្លូវបណ្តាលឲ្យបោ…ក ស្លា….ប់ យ៉ាងណា សមត្ថកិច្ចបន្តធ្វើការសាកសួរ ត្រួតពិនិត្យនៅកន្លែង កើតហេតុនៅ តាមបណ្ដោយផ្លូវលេខ ១៨០០ ក្នុងសង្កាត់ទួលសង្កែទី ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
អ្នកឃើញហេតុការណ៍បានឱ្យដឹងថា គាត់បានឃើញយុវជននោះដេកស្លា..ប់ តាំងពីម៉ោង ៤ទៀបភ្លឺ។ យ៉ាងណាយុវជនប្រុសស្រីចំនួន៣ នាក់ដែលបានប្រាប់ឱ្យដឹងថាគាត់ ជាមិត្តនឹងជាអ្នកធ្វើការជាមួយ ជនរងគ្រោះបានប្រាប់ថា ទៅធ្វើការនៅព្រឹកនេះ ហើយគាត់( រងគ្រោះ ) បានជិះម៉ូតូមកយកខ្លួន ទៅធ្វើការជាមួយ ស្រាប់តែបាត់ ខលមិនលើ ស្រាប់តែគេប្រាប់ថាគាត់ ស្លា…ប់ ហើយ
ពួកគាត់ក៏នាំគ្នាជិះមកកន្លែងកើតហេតុតែម្តង នេះជាអ្វីដែលការអះអាងមិត្តភក្កិ ដែលធ្វើការជាមួយនៅកន្លែងកើត រហូតមកដល់ម៉ោង ៦ ថ្ងៃទី ៧ ខែភុម្ភ ឆ្នាំ ២០២៣ សមត្ថកិច្ចមូលដ្ថានទំនាក់ទំនងសុំខាងជំនាញមកធ្វើការត្រួតពិនិត្យលំអិតនៅទីតាំងកន្លែងកើតហេតុផងដែរ។
បន្ទាប់ពី សាច់ញាតិ បានមកដល់ គឺ រូបគាត់ជាមន្ត្រីយោធាស័ក្តិ៤ ស-ពជនរងគ្រោះ មានឈ្មោះ ប៊ុន ហៀប ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ មន្ត្រីយោធា ពាក់ស័ក្តិ៤ ស្នាក់នៅបុរីរិទ្ធ ជិះម៉ូតូ ម៉ាក ADV ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JS 7154។
គ្រាន់តែទទួលដំណឹងភ្លាម សាច់ញាតិ និងមិត្តភក្តិជាច្រើន បានបង្ហាញអារម្មណ៍សោកសៅខ្លាំងណាស់ មិនអាចទទួលបានយកបានឡើយ រហូតបង្ហោះសារយ៉ាងដូច្នេះថា៖ Chhay Sohuot៖ «ថ្ងៃមុនជួបគ្នា ដូចមកលាហ៊ាចឹង មិននឹងស្មានអីចឹងសោះ សូមឲ្យប្អូនប្រុសជាតិក្រោយ មានអាយុវែង លែងបានជួប លែងបាននិយាយ លែងបានផឹកជាមួយគ្នាហើយ លារហូតហើយ សូមឲ្យវិញ្ញាណក្ខន្ធរបស់ប្អូនទៅកាន់សុគតិភព»។
Pa Erain៖ «ហេតុអី បានលឿនយ៉ាងនេះ សម្លាញ់ លឿនពេកហើយ លឿនរហូតដល់ថ្នាក់ ក្រុមគ្រួសារ និងមិត្ដភក្ដិ ទទួលយកមិនបាន ! សូមសម្លាញ់បាន ទៅកាន់សុគតិភព ផងចុះទើបនិយាយរៀបរាប់គ្នាថ្ងៃមុនសោះថាទៅធ្វើការហាងកាហ្វេយកជំនាញ ចង់បើហាងខ្លួនឯង»។
Mean Reachny៖ «លឿនណាស់សម្រាប់ខ្ញុំ ដែលទទួលយកមិនបាន ប្អូនប្រុសជាទីស្រលាញ់ គាត់លារហូតហើយលឿនណាស់ សូមប្អូនទៅអោយបានសុខជាតិណាៗ សូមឲ្យប្អូនអាយុវែងគ្រួសារទាំងមូលពិបាកទទួលយកណាស់បុណ្យស-ពធ្វើនៅផ្ទះផ្សារបឹងឈូក សូមជំរាបជាដំណឹងដល់បងប្អូនមិត្តភ័ក្រជិតឆ្ងាយ»៕