សង្វេ-គណាស់ គេងៗស្រាប់តែឆេះផ្ទះ ស្លា-ប់សមាជិកគ្រួសារអស់៣នាក់ ឯ២នាក់កំពុងនៅពេទ្យ
នៅថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០២៣ វេលាម៉ោង៤:៤៥នាទី ទាបភ្លឺ មានករណីអគ្គីភ័យ ០១ករណី នៅចំណុចភូមិអង្គរបានទី៣ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម ម្ចាស់ផ្ទះឈ្មោះ យ៉ា អ៊ែល ភេទប្រុស អាយុ៥៦ឆ្នាំ ខ្មែរអីស្លាម នៅភូមិឃុំខាងលើ។
ករណីនេះបណ្តាលឲ្យ ស្លា-ប់មនុស្ស ៣នាក់ ប្រុស០១ ។ ១-ឈ្មោះ ឯល ណូរ៉ុលចាន់ណាស់ ភេទស្រីអាយុ ១៧ឆ្នាំ ២-ឈ្មោះ ឯល ម៉ាត់ហ្វីទល ភេទប្រុស អាយុ១០ឆ្នាំ។ ៣-ឈ្មោះ ឯល ហ្វារីទាស់ ភេទស្រីអាយុ ១៥ ឆ្នាំ រងរបួសមនុស្ស២នាក់ ស្រី១ ១-ឈ្មោះ យ៉ា ឯល ភេទប្រុសអាយុ៤០ឆ្នាំ។ ២-ឈ្មោះ ឯល រ៉ទីយ៉ាស់ភេទស្រីអាយុ៤១ឆ្នាំ កំពុងបញ្ជូនទៅសង្រ្គាះនៅមន្ទីរពេទ្យ។
ការខូចខាត ផ្ទះសង់អំពីឈើ ដំបូលប្រក់ក្បឿង រៀបបន្ទប់ សង្ក័សីក្រោមទំហំ(៦មែត្រ ×៨ម៉ែត្រ) ឆេះអស់ទាំងស្រុងខូចខាតទ្រព្យសម្បត្តិទាំងស្រុង មូលហេតុ៖កំពុងធ្វើការស្រាវជ្រាវ។
អគ្គីភ័យរលត់អស់១០០% នៅវេលាម៉ោង៦:៣០នាទីព្រឹក ក្នុងកិច្ចប្រតិបត្តិការនេះ ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ចំនួន ៤គ្រឿង និងប្រើប្រាស់អស់ទឹក ៦រថយន្ត៕