ធ្លាប់ខលប្រាប់ម៉ែថា មានឥសីហៅឲ្យទៅនៅជាមួយ ហើយចង់ទៅបួស តែគ្មានអ្នកជឿ ឥឡូវកើតរឿងមែន
នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ បុរសម្នាក់គេប្រទះឃើញស្លា–ប់នៅវេលាម៉ោង៥និង៣០នាទីទាបភ្លឺ ដោយច-ង ក នៅនឹងដើមព្រីង នៅត្រង់ចំណុចជិតលូតាមែន ក្នុងភូមិអូរស្ងួត ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
នគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា បុរសដែលបានគិតខ្លីឈ្មោះ មឿន សំណាង ភេទប្រុស អាយុ ៣២ឆ្នាំ មកស្នាក់នៅធ្វើការក្នុងរោងម៉ាស៊ីនកិនស្រូវរបស់ឈ្មោះ ហាប់ វិបុល ភេទប្រុស អាយុ៥២ឆ្នាំ នៅភូមិអូរស្ងួត ឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។
នគរបាលបានបញ្ជាក់ថា តាមការបំភ្លឺរបស់ឈ្មោះ គីម ស៊ីណាត ភេទប្រុស អាយុ ៣៥ ឆ្នាំ ជាអ្នកធ្វើការជាមួយគ្នា បានឲ្យដឹងថាប្រហែលកន្លះខែមុន ខ្លួនបានឮជនរងគ្រោះនិយាយទូរស័ព្ទជាមួយម្ដាយ របស់គាត់ថា គាត់បានឃើញឥសីមកហៅគាត់ឲ្យទៅនៅជាមួយ
ហើយគាត់បាននិយាយប្រាប់ម្តាយទៀតថា គាត់ចង់ទៅបួស(សង្ស័យជនរងគ្រោះអាចមានបញ្ហាសរសៃប្រាសាទ)រហូតមកដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង៥និង៣០នាទីទៀបភ្លឺ ទើបមានសមត្ថកិច្ចមកប្រាប់ថាឃើញឈ្មោះ មឿន សំណាង បានច–ង–ក នៅនឹងដើមព្រីងហើយខ្ញុំបានទៅមើលគាត់បានស្លា–ប់បាត់ហើយ។
នគរបាលបានបញ្ជាក់បន្ថែមថា ក្រោយពីទទួលបានព័ត៌មានយើងបានបង្កើតគណៈកម្មការត្រួតពិនិត្យស-ពដែលមានសមាសភាព នគរបាលជំនាញ ផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំអូរប្រាសាទ បុគ្គលិកមណ្ឌលសុខភាពឃុំអូរប្រាសាទ អាជ្ញាធរឃុំ ភូមិ ។ ឆ្លងតាមការត្រួតពិនិត្យឃើញថា ឈ្មោះ មឿន សំណាង ពិតជាស្លា–ប់ដោយធ្វើអ–ត្ត–ឃា–ត ច–ង កពិតប្រាកដមែន៕