លោកគ្រូម្នាក់ស្ទើរតែចង់ប្តូរអាជីព ព្រោះត្រឹមសិស្សបាត់កាបូបប៊ិក អាណាព្យាបាលសុទ្ធតែចង់ទ-ា-ញកាំ-ភ្លើ-ង
កាលពីពេលថ្មីនេះ សំណេរលើបណ្ដាញសង្គមហ្វេសប៊ុក របស់លោកគ្រូបង្រៀនម្នាក់ បានធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក មានការចាប់អារម្មណ៍ជាខ្លាំង ខណៈដែល លោកគ្រូ ស្ទើរតែចង់ប្តូរអាជីពពីគ្រូបង្រៀន ព្រោះតែពាក្យសំដី របស់អាណាព្យាបាលសិស្ស សុទ្ធ តែចង់ទាញកាំភ្លើងមកសាលា ដោយគ្រាន់តែកូនខ្លួន បាត់កាបូបប៊ិក។
តាមរយៈសំណេរ របស់លោកគ្រូ មានគណនីហ្វេសប៊ុកឈ្មោះ Ten បានសរសេរយ៉ាងដូច្នេះថា៖ «កូនសិស្សម្នាក់ថ្នាក់ទី៤ បាត់កាបូបប៊ិក ក្នុងនោះមានលុយ4,500៛ ពេលដល់ផ្ទះ ក្មេងយំ អាព្យាបាលក៏អន់ចិត្ត(អាចខឹ–ង) ក៏មកសួរគ្រូបន្ទុកថ្នាក់ ហើយគាត់មកនិយាយស្រួលទេ តែគាត់និយាយថា«សាលាមករៀនត្រូវបាត់អីចឹងឬម៉េច កូនគាត់បាត់របស់តាំងថ្នាក់មត្តេយ្យរហូតដល់ថ្នាក់ទី៤ »។
ហើយគាត់ថា «នេះគាត់មកស្រួលទេ បើបងគាត់មក មិនដឹងជាយ៉ាងណាទេ (បងប្រុសគាត់ខឹ–ងខ្លាំង បម្រុងទា–ញកាំភ្លើ–ងមកហើយ តែគាត់ឃាត់)»។
ទទួលស្គាល់ថាមកពីវិន័យសាលាធូរបន្តិច ហើយមិនមែនគ្រូមិនអើពើទេ(ពេលសិស្សប្រាប់ថាបាត់ ហើយគ្រូក៏ឆែកសិស្សគ្រប់គ្នា ទាំងថ្នាក់ផ្សេងផងដែរ ) តែទង្វើរពួកគាត់ដូចរាងលើសបន្តិចហើយ មិនសូវឱ្យតម្លៃគ្រូសោះ។ ឮហើយចង់ប្ដូរអាជីពគ្រូជនបទ (ចំណាក់ស្រុកឆ្ងាយផ្ទះ)»។
ជុំវិញរឿងរ៉ាវនេះផងដែរ អ្នកប្រើប្រាស់បណ្ដាញសង្គម មានប្រតិកម្មជាខ្លាំង ថាបើករណីនេះ ជារឿងពិតមែន គឺ ពិតជាឃោ-ឃៅពេកហើយ។ user៖ ម៉ែឪសិស្សណាក៏សម្បើមម្ល៉េះ?ប៉ះគ្រូនេះធ្វើលិខិតអញ្ជើញអ្នកឯងមកផឹកតែនៅទីចាត់ការម្តង លោកឯងធ្វើការធំប៉ុណ្ណាក៏ដោយ។ គ្មានហេតុផល អាងកាំភ្លើង ស្តាប់ហើយហួសចិត្ត។ អ្នកចេះដឹង និងធ្វើការធំ គេមិនប្រើពាក្យសម្តីបែបនេះទេ។ អស់លោកហ្នឹងបានការងារធ្វើដោយសារគ្រូបង្រៀនតើ។ ភ្លេចកំណើតដើម។
user៖ ពេលយើងតបតគេគិតថាយើងខ្លាំង គេមានតែពាក្យថាធ្វើជាគ្រូចិត្តឲ្យធ្ងន់ ប៉ុន្ដែអ្នកនិងមិនបានជួបផ្ទាល់ ពេលជួបខ្លួនឯងផ្ទាល់ទើបដឹងថា អារម្មណ៍បែបម៉េច មិនងាយភ្លេចទេណា។ យើងធ្វើល្អគេមើលមិនឃើញទេ នេះហើយគ្រូ»៕