ទៅមើលគេរាំធុងបាសបាត់ខ្លួនអស់ច្រើនថ្ងៃ កុមារីអាយុ១២ឆ្នាំម្នាក់ ត្រូវបានរកឃើញក្នុងចម្ការស្វាយក្នុងស្ថានភាពបែបនេះទៅហើយ
បន្ទាប់ពីបាត់ខ្លួនច្រើនថ្ងៃ កុមារីអាយុ១២ឆ្នាំម្នាក់ ត្រូវបានរកឃើញសា-ក–ស–ព–រ–លួ–យស្អុ–យ សង្ស័យករណីឃា–ត–ក–ម្ម ។ កុមារីអាយុ១២ឆ្នាំម្នាក់ បានបាត់ខ្លួនតាំងពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ត្រូវបានរកឃើញក្នុងស្ថានភាពរ–លួ–យខ្លាំង កាលពី ល្ងាច នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅក្នុងចម្ការស្វាយមួយកន្លែងនៅក្នុងខេត្តកណ្តាល។
ករណីនេះ សមត្ថកិច្ចជំនាញបានធ្វើកោសល្យវិច័យយល់ឃើញថា ជាករណីឃា–ត–ក–ម្ម។ ករណីឃា–ត–ក–ម្មនេះ ក្រុមការងារចម្រុះ ALPHA23 នៃអង្គភាពការពារកុមារ (CPU) ត្រូវបានបង្កើតឡើង ដើម្បីធ្វើការស៊ើបអង្កេត។ អង្គភាពការពារកុមារ (CPU) សហការជាមួយ នាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ, ការិយាល័យនគរបាលបច្ចេកទេស
និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបង្កើតក្រុមការងារចម្រុះ ALPHA23 ដើម្បីធ្វើការស៊ើបអង្កេតទៅលើករណីនេះ និងវែករកមុខឃា–ត–ក–យកមកផ្ត–ន្ទា–ទោ—សតាមច្បាប់។
គួររំលឹកផងដែរថាកាលពីពេលកន្លងទៅ រដ្ឋបាលស្រុកខ្សាច់កណ្តាល សូមជូនដំណឹងស្តីពីករណីបាត់ជនរងគ្រោះឈ្មោះ លន់ ស្រីនាង ភេទស្រី ១២ឆ្នាំ រស់នៅភូមិដុល ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
កុមារីជាជនរងគ្រោះបានដើរទៅមើលគេរាំធុងបាស់ជាមួយម្ដាយ និងប្អូនៗ២នាក់ទៀត ពេលមើលរហូតដល់ម៉ោង២១.៣០នាទីម្ដាយជនរងគ្រោះក៏នាំជនរងគ្រោះនិងកូន២នាក់ទៀតត្រឡប់មកផ្ទះវិញរួចក៏ចូលដេក បន្ទាប់មកម៉ោងប្រហែលជា២៤.០០នាទីម្ដាយជនរងគ្រោះបានដឹងខ្លួនក៏ក្រោកទៅមើលកូនៗហើយបានឃើញជនរងគ្រោះកំពុងតែដេកនិងធ្លាក់ទូរសព្ទ័ពីដៃ ម្ដាយក៏យកទូរសព្ទ័នោះចេញរួចក៏ដេកវិញទៅ។
លុះដល់ម៉ោង១៧.៣០នាទី មិនឃើញជនរងគ្រោះត្រឡប់មកផ្ទះម្ដាយក៏ដើររកនិងសួរអ្នកជិតខាងហើយអ្នកជិតខាងប្រាប់ថាមិនឃើញទេ បន្ទាប់មកក្រុមគ្រួសារបាននាំគ្នាដើររកជនរងគ្រោះទៀតក៏នៅតែរកមិនឃើញរហូតដល់ថ្ងៃទី១៦.០១.២០២៣វេលា ម៉ោង៧.៣០នាទីទើបម្ដាយជនរងគ្រោះមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសន្លុងដើម្បីជួយស្រាវជ្រាវស្វែងរក រហូតដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ទើបឃើញដូចបានរៀបរាប់ខាងលើតែម្តង៕