គ្រាន់តែបើកឆាកភ្លាម អ្នកនាង ចោម ច័ន្ទ ទិញភ្លែតតំលៃប្រមាណជិត 20 ម៉ឺនដុល្លារ…
ភ្នំពេញ៖ ក្រោយពីទិញមាសពាក់ស្រោចខ្លួនអស់រាប់ម៉ឺនដុល្លារ អ្នកនាង ចោម ច័ន្ទ ដែលគេស្គាល់ថាជាបងស្រីបង្កើតរបស់តារាស្រីវ័យក្មេងរូបស្រស់សាច់សខ្ចី ដេនី ក្វាន់ បានបង្ហោះនៅលើ Facebook សារជាថ្មីម្ដងទៀត។
ដោយក្នុងរូបនោះឃើញថាអ្នកនាងទើបតែទិញរថយន្ត ម៉ាក Land Cruiser 2018 ថ្មីសន្លាង មានតំលៃប្រមាណជិត 20 ម៉ឺនដុល្លារនៅលើទីផ្សារប្រទេសកម្ពុជា។
ជាក់ស្ដែនៅលើបណ្ដាញសង្គមរបស់បងស្រីតារាស៊ិចស៊ី ដេន នីក្វាន់រូបនេះក៏ភ្ជាប់មកជាមួយពាក្យពេជ្រមកផងដែរថា« សំណព្វមកដល់ឆាប់ៗ កំពុងឆ្លងកាត់ សមុទ្រមករកម្ចាស់ស្រី ម្យ៉ាងតើទិញថ្មី ទាន់នៅ2018 មិនសំខាន់ទេលុយតែអ្វីដែរសំខាន់ចិត្តចង់ទិញថ្មី ម្ចាស់រវល់តែមកក្រៅប្រទេស»។
ប្រភព៖ dara-news