ពីថ្ងៃនេះទៅកូនត្រូវរស់នៅគ្មានម្ដាយហើយ អាសូរណាស់និយាយទាល់តែផុត
រឿងរ៉ាវ ដ៏គួរឲ្យសង្វេ-គខ្លាំងណាស់ សម្រាប់ក្រុមគ្រួសារមួយ ខណៈដែលនារីម្នាក់ ស្រាប់តែឈឺភ្លាមៗ ដោយរកឃើញថា មានជំងឺគ្រុ–នឈា–ម ក្រោយមក គ្រូពេទ្យរកឃើញថា មានជំងឺរលា–កសួ–តថែមមួយទៀត រហូតមិនអាចជួយសង្គ្រោះបាន ដោយបន្សល់ទុកកូនតូច ត្រូវរស់នៅគ្មានម្ដាយហៅ ទាំងដែលកូនម្នាក់ទើបនឹងកើត មិនទាន់ទាំងបានស្គាល់ ចាំមុខម្ដាយផង។
ម្ចាស់គណនីហ្វេសប៊ុក មួយមានឈ្មោះ Susing Fc ដែលជាសាច់ញាតិ អ្នកជំងឺ បានរៀបរាប់ទាំងក្ដីអាល័យថា៖ «បែកគ្នារហូតគ្មានថ្ងៃជួប នៅតែនឹកនៅតែស្រលាញ់
រាល់ឆ្នាំធ្លាប់ជួបជុំគ្នា តែពេលនេះ បាត់បង់បងម្នាក់ហើយ ថ្ងៃ1.12.2022ជាថ្ងៃបាត់បង់បងស្រីជារៀងរហូត ថ្ងៃដែលឈឺចាប់ខ្លាំងបំផុត បើមានជាតិក្រោយ សុំធ្វើជាបងប្អូនល្អនឹងគ្នាទៀត»។
តាមការបញ្ជាក់ពីសាច់ញាតិផ្សេងទៀតបានឲ្យដឹងថា ពួកគាត់ពិតជាមិនអស់ចិត្តឡើយ ព្រោះ ដំបូងឡើយ រកឃើញតែជំងឺគ្រុនឈាម តែ ក្រោយមក បែរជាចេញ រលាកសួតមួយទៀត ខណៈដែល អ្នកជំងឺ មិនបានទ្រុឌទ្រោមខ្លាំងឡើយ និយាយរហូតដល់គ្នាផុតតែម្តង៕(និស្ស័យ)