ឆ្មបដែលធ្វើខុសបច្ចេកទេស ត្រូវបានក្រសួងផ្អាកអាជីព២ឆ្នាំ ឯមន្ទីរពេទ្យទីតាំងនោះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់
នៅរាត្រីថ្ងៃទី៣០ ឈានចូលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ក្រសួងសុខាភិបាល បានសេចក្តីប្រកាសព័ត៌មានស្តីពី ករណីរំ-លូ-តគ៌ភស្លា–ប់ក្នុងផ្ទៃអាយុ ១៨សប្តាហ៍ នៅមន្ទីរសម្រាកព្យាបាលដើមអង្គ្រង (ព្រៃទទឹង) ស្ថិតក្នុងភូមិលៀក ឃុំព្រះនិពាន្វ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា៖
ក្រោយពី ទទួលបានព័ត៌មានតាមការចុះផ្សាយក្នុងបណ្ដាញព័ត៌មានសង្គម ស្ដីពីមានហេតុការណ៍ រំ–លូ–តគ៌ភក្នុងផ្ទៃស្ត្រីដែលមានឈ្មោះ សឿន ស្រីអូន អាយុ ២២ឆ្នាំ នៅមន្ទីរសម្រាកព្យាបាលដើមអង្គ្រង (ព្រៃទទឹង) ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ភូមិលៀក ឃុំព្រះនិពាន្វ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ភ្លាមៗនោះ
ក្រសួងសុខាភិបាលបានចាត់បញ្ចូន ក្រុមការងារបច្ចេកទេសរបស់ក្រសួង ដោយរួមសហការជាមួយអាជ្ញាធរខេត្តកំពង់ស្ពឺ និងមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត កំពង់ស្ពឺ ចុះពិនិត្យស្រាវជ្រាវ ករណីកើតហេតុបណ្តាលមកពីការរំ–លូ–តគ៌ភក្នុងផ្ទៃស្រ្តីខាងលើ ដែលក្រសួងសុខាភិបាលសូម បញ្ជាក់ជូន ដូចខាងក្រោមនេះ៖
១. ក្រសួង មានការសោកស្តាយជាពន់ពេក នូវហេតុការណ៍រំ–លូ–តគ៌ភក្នុងផ្ទៃអាយុ ១៨សប្តាហ៍ របស់ស្ត្រីដែលមាន ឈ្មោះខាងលើ នៅមន្ទីរសម្រាកព្យាបាលដើមអង្គ្រង ដោយមន្ទីរសម្រាកព្យាបាលនេះ មានការធ្វេសប្រហែស បានអនុញ្ញាត ឱ្យឆ្មប ដែលមានការបណ្តុះបណ្ដាលចេញជាឆ្មបមែន តែឆ្មបរូបនេះ នៅមិនទាន់ទទួលបានការបណ្តុះបណ្តាលបន្ថែមស្តីពីការ រំ–លូ–តគ៌ភនៅឡើយ
ដែលការអនុវត្តនេះ ខុសពីបច្ចេកទេសគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាល ជាពិសេសការ ណែនាំបច្ចេកទេសពីមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក និងបទដ្ឋានគតិយុត្តនានារបស់ក្រសួង និងពីគណៈវិជ្ជាជីវៈឆ្មប។
បច្ចុប្បន្ននេះ ស្ត្រីរងគ្រោះកំពុងតែសម្រាកព្យាបាល និងជួយសង្គ្រោះអាយុជីវិត ដោយយកចិត្តទុកដាក់បំផុត ពីក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យកាល់ម៉ែត និងដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ជួយគាំទ្រដល់ការព្យាបាលទាំងស្រុងពីសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផងដែរ។
២. តាមរយៈការពិនិត្យ និងស្រាវជ្រាវនាថ្ងៃដដែលខាងលើនេះ ក្រសួងក៏បានសម្រេច បិទជាបណ្តោះអាសន្នមន្ទីរ- សម្រាកព្យាបាលដើមអង្គ្រង ដើម្បីបន្តនីតិវិធីស្រាវជ្រាវ តាមច្បាប់ជាធរមាន នូវហេតុការណ៍ដែលបានកើតឡើងគួរឱ្យសោក- ស្តាយជាទីបំផុតនេះ។
៣. ក្រសួង តម្រូវឱ្យមន្ទីរសម្រាកព្យាបាលដើមអង្គ្រងដែលមានអាសយដ្ឋានខាងលើ ទទួលខុសត្រូវចំពោះមុខច្បាប់ ជាធរមាន លើបាតុភាពដែលបានកើតមានឡើង ដែលបណ្ដាលមកពីការធ្វេសប្រហែសរបស់ខ្លួន។
៤.ចំពោះករណីឆ្មបដែលបានអនុវត្តការរំ–លូ–តគ៌ភក្នុងផ្ទៃអាយុ ១៨សប្តាហ៍ របស់ស្រ្តីខាងលើនេះ ក្រសួងក៏បាន ចាត់ឱ្យគណៈវិជ្ជាជីវៈឆ្មប ចុះធ្វើការស្រាវជ្រាវជាបន្តជាបន្ទាន់ផងដែរ ដោយអនុលោមតាមច្បាប់គ្រង់គ្រងអ្នកប្រកបវិជ្ជាជីវៈ សុខាភិបាលដែលមានជាធរមាន។
គណៈវិជ្ជាជីវៈឆ្មប ដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់ខ្លួន បានស្រាវជ្រាវ និងពិនិត្យ លក្ខណៈបច្ចេកទេសឆ្មបយ៉ាងល្អិតល្អន់ ហើយបានសម្រេចដា–ក់–ទ–ណ្ឌ–ក–ម្មខាងវិន័យទៅលើឆ្មបឈ្មោះ អ៊ុង ធារិន ដោយផ្អាក ការប្រកបវិជ្ជាជីវៈឆ្មបជាបណ្តោះអាសន្ន (រយៈពេល ០២ឆ្នាំ) យោងតាមមាត្រាទី១៥ នៃច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈ វិស័យសុខាភិបាល។
សារជាថ្មីម្តងទៀត ក្រសួងសុខាភិបាលមានការសោកស្តាយយ៉ាងខ្លាំង នូវហេតុការណ៍ដែលបានកើតមានឡើងលើ ករណីស្ត្រីខាងលើនេះ និងសូមប្រសិទ្ធិពរជូនដល់ក្មួយស្រី សឿន ស្រីអូន សូមឱ្យឆាប់បានជាសះស្បើយ៕