បែកធ្លាយ មាស នីតា ឆាតសុំទោស អ្នកនាង សេង សុខឃីម តែគ្មានប្រសិទ្ធភាព រង់ចាំដោះស្រាយតាមផ្លូវច្បាប់

កាលពីពេលថ្មីៗនេះ មានការបែកធ្លាយសារសំឡេង របស់ តារាចម្រៀង ស្រករក្រោយ កញ្ញា មាស នីតា េជ-រ តារាសម្ដែង អ្នកនាង សេង សុខឃីម ពេញៗមាត់ ល្បីពេញបណ្ដាញសង្គមហ្វេសប៊ុក។

ពេលទទួលបាន វីដេអូ សាសំឡេង ខាងលើភ្លាម អ្នកនាង សេង សុខឃីម បានបង្ហោះសារ រៀបរាប់យ៉ាងដូច្នេះថា៖ «ដោយសារតែមានមហាជនខ្លះគាត់ថា អាចជាវិឌីអូកាត់តឬ ជាសារសំឡេងកាត់ តែលើកនេះខ្ញុំផ្ញើរជូនដល់មហាជនស្តាប់មើលទៅទាំងអស់គ្នានេះ ដែលជាភស្តុតាងដែលខ្ញុំទទួលបាន។

សូមមហាជន មើលនិងស្តាប់នៃការពិតរឿងនេះ ដែលទាំងខ្ញុំមិនដែលស្គាល់គាត់ និងមិនដែលធ្លាប់បញ្ហាអ្វីនឹងគាត់ទាល់សោះ។ ខ្ញុំមិនងាយយំទេ តែស្តាប់ខ្ញុំហើយឈឺចិត្តណាស់ ព្រោះអ្នកឯងបានប្រ–មា–ថខ្ញុំ មិនអស់ចិត្តហើយ មកប្រមាថម្តាយខ្ញុំដែលព្រះរបស់ខ្ញុំទៀត។

ថាតើគ្រួសារខ្ញុំបានប៉ះពាល់អ្វីដល់អ្នក? សម្រាប់រឿងប្រុសវិញ ខ្ញុំមិនដែលពាក់ព័ន្ធនឹងគ្នាតាំងពីបែកបញ្ចប់ដោយសន្តិវិធី ខ្ញុំរក្សាភាពជាស្រ្តីខ្មែរនិងក្នុងនាមជាម្តាយម្នាក់ មិនយកខ្លួនទៅដណ្តើមរបស់អ្នកណាឡើយ។

ទាំងខ្ញុំនិងម្តាយខ្ញុំ រងភាពប្រ–មា–ថនិងអយុត្តិធម៌យ៉ាងធ្ងន់ធ្ងរ ក្នុងឆាកជីវិតខ្ញុំបើគិតមកដល់នេះ ព្រោះមិនធ្លាប់ជួបរឿងបែបនេះពីមុនឡើយ។ ខ្ញុំសូមប្រកាសជាផ្លូវការ ខ្ញុំចាត់ការដោយផ្លូវច្បាប់ ដើម្បីរកភាពយុត្តិធម៌សម្រាប់ ខ្ញុំនិងគ្រួសារខ្ញុំ។ កូនស្រីសុំទោស ម៉ាក់ រឿងអតីតរបស់កូនបែរជាធ្វើឱ្យម៉ាក់ មករ-ងភា-ពអា-ម៉ា-ស់បែបនេះ»។

អ្នកនាង សេង សុខឃីម បានបន្តទៀតថា៖ «អរគុណអ្នក ដែលអ្នកឆាតមក តែខ្ញុំប្រាប់អ្នកថា ខ្ញុំមិនតបតនឹងអ្នកទេ ទោះជាប្រឹងឆាតមកបែបណាក៏ដោយក៏ បងស្រីម្នាក់នេះ មិនចាប់អារម្មណ៍ទេ មានតែជូនពរអ្នកឲ្យមានភាពកក់ក្តៅ និងអ្វីដែលអ្នកចង់បានចុះ។ តែឆាតហើយលុបធ្វើអី?ចាំខ្លាំងនៅតាមផ្លូវច្បាប់ទៅ ឈប់ឆាតមកជួបគ្នាឆាប់ៗ(សេង សុខឃីម)គួរឲ្យស្រលាញ់»។

សំណេរនោះផងដែរ បង្ហាញថា កញ្ញា មាស នីតា បង្ហាញពីការដឹងខុស ហើយសុំទោស អ្នកនាង សេង សុខឃីម ដើម្បីបញ្ចប់រឿង តែអ្នកនាង សេង សុខឃីម ព្រម ហើយរង់ចាំការដោះស្រាយទៅតាមផ្លូវច្បាប់៕