មន្ទីរពេទ្យ យកកូនដែលស្លា–ប់ក្នុងផ្ទៃខុសបច្ចេកទេស ត្រូវបានផ្អាកជាបណ្ដោះអាសន្នហើយ
ព័ត៌មានទាន់ហេតុការណ៍ ទាក់ទងទៅនឹងមន្ទីរសម្រាកព្យាបាល ដើមអង្ក្រង( ផ្សារព្រៃទទឹង )ស្ថិតក្នុងឃុំព្រះនិពាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលក្រុមគ្រូពេទ្យវះកា–ត់ស្ត្រីម្នាក់
យកកូ–នចេញដែលស្លា–ប់ក្នុងស្បូន ខុសបច្ចេកទេស ដោយបាន វះកា–ត់យកដោយទាំង ពោះវៀ–នចេញមកខាងក្រៅដែរ ធ្វើឱ្យស្ត្រីរងគ្រោះរងរបួសធ្ងន់ធ្ងរ ពេលនេះកំពុងជួយសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ។
ជាលទ្ធផល ក្រោយពីទទួលបាន ព័ត៌មាន មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បានចុះដល់ទីតាំង ហើយ បានសម្រេចឲ្យបិទផ្អាក ជាបណ្តោះអាសន្នមន្ទីរសម្រាកព្យាបាលខាងលើ ជាបន្ទាន់ នៅថ្ងៃទី២៩ ខែ វិច្ឆិកា ឆ្នាំ២០២២ ដើម្បីស្រាវជ្រាវនឹងមានវិធានការសុខាភិបាលចំពោះមុខច្បាប់ហើយ រង់ចាំការបកស្រាយបំភ្លឺគ្រប់ភាគីពាក់ព័ន្ធ។
គួររំលឹកផងដែរថា នារីម្នាក់កំពុង បន្តោងសេរ៉ូម រងការឈឺចា–ប់ យ៉ាងខ្លាំង ក្រោយពី ទទួលសេវាកម្ម យកកូនមានអាយុ៥ខែដែលបានស្លា–ប់ក្នុងផ្ទៃ ចេញ តែបែរជា ក្រុមគ្រូពេទ្យ យកដោយទាំងពោះ—វៀ–នមកដា–ច់ជាក–ង់ៗ បង្កឲ្យមាការភ្ញាក់ផ្អើលជាខ្លាំង នៅលើបណ្ដាញសង្គម ហ្វេសប៊ុក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។
ហេតុការណ៍ ដ៏រ–ន្ធ–ត់ខាងលើ បានកើតឡើង នៅមន្ទីរពេទ្យ មួយកន្លែង មានឈ្មោះ ថា មន្ទីរសម្រាកព្យាបាល និងសម្ភព ដើម អង្គ្រង (ផ្សារព្រៃទទឹង) នៅតាមបណ្ដោយផ្លូវជាតិលេខ៣ នេះបើតាមការបញ្ជាក់ពីសាច់ញាតិជនរងគ្រោះ។
ពេលជួបហេតុការណ៍ អា–ក្រ–ក់ ព្រោះជឿ ទុកចិត្តគ្រូពេទ្យ បុរសជាប្តី មានឈ្មោះ សា វឿន បានបង្ហោះសារ រៀបរាប់លើបណ្ដាញសង្គម ហ្វេសប៊ុក ទាំងក្ដីរ–ន្ធ–ត់ចិត្តថា៖ «ប្រពន្ធសម្លាញ់បងអើយ ប្រពន្ធត្រូវតែប្រឹងតស៊ូ ក្រោកឡើងដើម្បីកូនស្រីយើង
ទោះបីជាអស់លុយប៉ុន្មានក៏ប្ដីហ៊ានចំណាយដែរ ឱ្យតែប្រពន្ធខ្ញុំជា ប្រពន្ធខ្ញុំជាមនុស្សល្អ និយាយដឹងខុសដឹងត្រូវ ចេះគោរពចាស់ទុំ ចេះគិតគូរដល់ប្ដី ផ្ដល់តម្លៃឲ្យប្ដី ហេតុអីបានជាពេទ្យឯង ធ្វើដាក់ប្រពន្ធខ្ញុំដល់ថ្នាក់នេះ»។
បុរសជាប្តី បានបន្ថែមទៀតថា ប្រពន្ធរបស់គាត់ កូនស្លា–ប់ក្នុងពោះអាយុជិត៥ខែ ហើយគាត់ក៏បានឲ្យពេទ្យឯកជនខាងលើ យកចេញ ហើយគេធានាមួយស្អាត អស់ ៤០០ដុល្លារ តែចុងក្រោយ យកដា–ច់ពោះវៀ–ន ពីរ បីកង់»។
គួរបញ្ជាក់ផងដែរថា មកទល់នឹកពេលនេះ នារីរងគ្រោះ កំពុងសង្គ្រោះក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ តែមើលទៅស្ថានភាពគឺធ្ងន់ធ្ងរខ្លាំងណាស់ ឯជនរងគ្រោះ មានទីលំនៅ នៅភូមិពងទឹក ឃុំស្រែចែង ស្រុកជុំគីរី ខេត្តកំពត៕