សមត្ថភាពសម្តែងរបស់កូនស្រី អ្នកនាង សឿ សុធារ៉ាពិតជាមិនធម្មតា មើលហើយសរសើរគ្រប់គ្នា

រឿងរ៉ាវរបស់អ្នកនាង សឿ សុធារ៉ា នៅតែជាប្រធានបទក្ដៅនៅឡើយ ចាប់តាំងពី មរណៈភាពរបស់ម្ដាយ អ្នកនាងមក ព្រោះកន្លងមកអ្នកនាង ធ្លាប់តែជាមនុស្សម្នាក់ ដែលមានកិត្តិយស មានកេរ្តិ៍ឈ្មោះ ល្បីល្បាញ ជាតួរសម្តែង ដ៏មានប្រជាប្រិយភាព កាលពីពេលកន្លងទៅ ហើយមានមាសប្រាក់ រស់នៅសុខស្រួល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែរឿងរ៉ាវ នៅពីក្រោយដែលគ្រប់គ្នា ទើបតែបានដឹងគឺ អ្នកនាង មានវិបត្តិជាច្រើន ទាំងវិបត្តិគ្រួសារផ្ទាល់ខ្លួនផង ដែលត្រូវចែ-កផ្លូវជាមួយ តារាចម្រៀង សាពូន មីដាដា ជំពាក់បំណុលគេ ម្ដាយ ឈឺរហូតទទួលមរណៈភាព ព្រោះតែអាណិតកូន មិនទទួលការព្យាបាល គ្មានទាំងប្រាក់សម្រាប់ធ្វើបុណ្យ ឯឪពុក ក៏កំពុងឈឺ ធ្វើឲ្យអ្នកនាង ទទួលរងនូវស-ម្ពា-ធផ្លូវចិត្តធ្ងន់ធ្ងរ

ការនិយាយស្តី ទៅមុខទៅក្រោយ ធ្វើឲ្យមហាជនជាច្រើន ជាពិសេសអ្នកសិល្បៈ មានក្ដីអាណិតអាសូរជាខ្លាំង នាំគ្នា ជួយជាថវិកា ដើម្បីធ្វើបុណ្យស-ពម្ដាយ។ ការចែកផ្លូវគ្នារបស់អ្នកនាង ក៏បានបន្សល់ទុកនូវ ដំណក់ឈា-ម កូនស្រីដែលមានដុង សិល្បៈផងដែរ ពោលគឺ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីពេលថ្មីៗនេះ វីដេអូ រឿងខ្លីមួយ បង្ហាញពីការសម្ដែង របស់កូនស្រី អ្នកនាង សឿ សុធារ៉ា បានទទួលបានចាប់អារម្មណ៍ខ្លាំង ទាំងលើបណ្ដាញសង្គម ហ្វេសប៊ុក និងបណ្ដាញសង្គម TikTok រហូតមានការចែករំលែកយ៉ាងព្រោងព្រាត អមដោយពាក្យសរសើរគ្រប់ៗគ្នាថា នាងពិតជាមានដុង កាត់តាមម្ដាយ។

តាមរយៈ ការសម្តែងជាតួរកម្សត់ រស់នៅជាក្មេងវត្ត អត់អាហារ ឃើញវត្តគេទុកចោល យកមកញ៉ាំ ហើយត្រូវម្ចាស់គេតាមទាន់ ទាំងទឹកមុខកម្សត់ ទាំងការនិយាយស្ដី គឺពិតជាសម្តែងសមខ្លាំងណាស់ ធ្វើឲ្យអ្នកមើល ចូលតួរទៅតាមសាច់រឿងផងដែរ។

មិនត្រឹមតែ មានដុង សិល្បៈផ្នែកសម្ដែងប៉ុណ្ណោះទេ នាងតូច កូនស្រី អ្នកនាង សឿ សុធារ៉ា ក៏មានសមត្ថភាពអាចច្រៀងបានពីរោះ និងចេះលេងភ្លេងថែមទៀតផង សូមទស្សនា វីដេអូខ្លីដូចខាងក្រោមនេះ៖

@0388mengly🍁ឆ្លាតណាស់​ សម្តែងក៏សម​ ច្រៀងក៏ពិរោះ🍁 ពូកែណាស់​ សង្ឃឹមថាទទួលបាន​ ទេព្វកោសល្យ​ ពីឪពុកម្តាយ​ ហេីយស្នងដំណែងគាត់ទាំងពីរលេីវិថីសិល្បះ #សឿសុធារ៉ា #សាពូនមីដាដា

♬ original sound – Ly-August ♌️ – Ly-August ♌️