ជីដេវីត យល់ស្របតាមគោលការណ៍ ពង្រឹងទៅលើសិទ្ធិអ្នកនិពន្ធរបស់ក្រសួង តែនៅប្រកាន់គោលជំហរឱ្យមានការសុំអភ័យទោស មុននឹងអាចបន្តធ្វើការសម្រុះសម្រួល

ខ្ញុំបាទ ងួន ចាន់ដាវិត (Dit Way ) សូមជម្រាបជូនចំពោះ សាធារណជន ជាទីស្រលាញ់ និងមហាជនជាទីគោរព កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅខ្ញុំបាទបានជួបប្រជុំជាមួយ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ដើម្បីពិភាក្សា ហើយខ្ញុំបាទយល់ស្របតាមគោលការណ៍ ពង្រឹងទៅលើសិទ្ធិអ្នកនិពន្ធ និង សិទ្ធិប្រហាក់ប្រហែលយ៉ាងអស់ពីចិត្ត

មិនត្រឹមតែប៉ុណ្ណោះ ខ្ញុំបាទគាំទ្រយ៉ាងពេញទំហឹងទៅលើចំណាត់ ការរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលខិតខំការពារសិទ្ធិអ្នកនិពន្ធ ដើម្បីការពារសិល្បករគ្រប់ រូប រក្សាសិទ្ធិ និងផលប្រយោជន៍ស្នាដៃរបស់បុគ្គលដែលបង្កើតបានសមិទ្ធិផលរបស់ខ្លួន ។

ម៉្យាងទៀត ខ្ញុំបាទសូមបង្ហាញឆន្ទៈយ៉ាងមុតមាំអំពីការលើកឡើងរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែល ជួយធ្វើការសម្របសម្រួលអន្តរាគមន៍ដល់ខ្ញុំបាទព្រមទាំងសិល្បករផ្សេងៗទៀត ដើម្បីស្វែងរកបុគ្គល ដែលបំពានដល់សិទ្ធិអ្នកនិពន្ធ ដោយការចែកចាយបទចម្រៀងដែលជាស្នាដៃរបស់សិល្បករម្នាក់យក ទៅចែកចាយ ដោយគ្មានការអនុញ្ញាតពីម្ចាស់ដើម ។

ជាក់ស្តែងមួយរយៈកន្លងមក ខ្ញុំបាទត្រូវបានទទួលរងនូវមតិរិះគន់ និងចោទប្រកាន់មកលើខ្ញុំ បាទពីសំណាក់សិល្បករម្នាក់នៅក្នុងផលិតកម្មមួយថាបានប្រើប្រាស់ និង/ ឬ ទិញផលិតផល (បទ ចម្រៀង) ពីគេតាមការលើកឡើងជាហូរហែកន្លងមកនេះ គឺជាការចោទប្រកាន់ដោយគ្មានមូលដ្ឋាន ច្បាស់លាស់ គ្មានភស្តុតាង ឬសាក្សីត្រឹមត្រូវឡើយ ។

ចំពោះការលើកឡើងមកនេះបានសាយភាយផល អវិជ្ជមានជាច្រើន នាំឱ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កេរ្តិ៍ឈ្មោះ កិត្តិយស និងប្រជាប្រិយភាពរបស់ រូបខ្ញុំបាទ ជាសិល្បករមួយរូប នៃព្រះរាជាណាចក្រកម្ពុជា និងគ្រួសាររបស់ខ្ញុំបាទទាំងមូលតែម្ដង ។

គួរបញ្ជាក់ផងដែរថានាពេលថ្មីៗនេះ ខ្ញុំបាទបានទទួលនូវព័ត៌មានផ្លូវការ ដែលចេញដោយ ក្រុមហ៊ុនមួយបានលើកឡើងអំពីការសិក្សាលើវីដេអូបកស្រាយ ឬ Podcast របស់ខ្ញុំបាទកន្លងទៅ ដែល ព័ត៌មាននោះមានអត្ថន័យថា ខ្ញុំបាទមានចេតនាប្រាប់ទៅតារាចម្រៀងម្នាក់ ឱ្យបានដឹងថាគាត់បានបែក ធ្លាយបទចម្រៀង តាមរយៈប៉ារ៉ូល “CATCH ME IF YOU ខឹង” ដែលខ្ញុំបានសរសេរជាប្រយោគ ធម្មតានៅក្នុង Description បទ Once Upon A Time របស់ខ្ញុំបាទ ។

នៅត្រង់ចំណុចនេះ ខ្ញុំបាទ សូមច្រានចោលរាល់ការសន្មតដោយគ្មានមូលដ្ឋានទាំងឡាយ មកលើរូបខ្ញុំបាទ និងសូមជម្រាបជូន ថាប្រយោគ “CATCH ME IF YOU ខឹង” គឺគ្មានបុគ្គលណាម្នាក់ជាម្ចាស់កម្មសិទ្ធិនៃពាក្យមួយនេះ ឡើយ វាគ្រាន់តែជាឃ្លាឃ្លោងសាមញ្ញ ដែលបុគ្គលគ្រប់រូបមានសិទ្ធិអាចប្រើប្រាស់បានជាទូទៅ ហើយការប្រើប្រាស់ប្រយោគនេះ
សន្មតនោះដែរ ។

ក៏មិនបានឈានដល់ការបំពានសិទ្ធិអ្នកនិពន្ធ ដូចដែលមានការ ខ្ញុំបាទបានធ្វើការសិក្សាទៅលើសេចក្តីជូនដំណឹងនោះ ឃើញថាមានការសន្មតថាខ្ញុំអាច យល់/ មិនយល់ ច្បាស់ទាក់ទងជាមួយនឹងច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ហើយក៏បានបន្ត ទៀតថានៅតែប្រកាន់គោលជំហរឱ្យមានករណីកិច្ចសុំអភ័យទោស មុននឹងអាចបន្តធ្វើការសម្រុះសម្រួល គា្នដោយសន្តិវិធីបាន ។

បន្ទាប់ពីបានធ្វើការសិក្សាជាមួយក្រុមការងារ និងក្រុមមេធាវីរបស់ខ្ញុំបាទ ហើយក៏បានធ្វើការ ជួបពិភាក្សាជាមួយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួចមក ខ្ញុំបាទនៅតែប្រកាន់គោលជំហរដ៏រឹងមាំ របស់ខ្ញុំបាទថាខ្ញុំមិនបានរំលោភបំពាននូវកម្មសិទ្ធបញ្ញា ឬសិទ្ធិអ្នកនិពន្ធ របស់សិល្បករម្នាក់ទៀត ដូចដែលគេបានចោទប្រកាន់នោះទេ ។

មុននឹងអាចបន្តធ្វើការសម្រុះសម្រួលគ្នាដោយសន្តិវិធីបាន គួរ តែមានករណីកិច្ច សុំអភ័យទោសមកលើរូបខ្ញុំបាទជាមុន ដោយសារការចោទប្រកាន់ទាំងអស់កន្លង មករហូតដល់ពេលនេះ គឺមិនសមហេតុផល គ្មានមូលដ្ឋាន អំណះអំណាង និងភស្តុតាងគ្រប់គ្រាន់ឡើយ ។

សេចក្ដីដែលបានជម្រាបខាងលើខ្ញុំបាទសូមរក្សាសិទ្ធិក្នុងការទាមទារស្វែងរកភាពស្អាតស្អំ ស្តារកេរ្តិ៍ឈ្មោះ និងកិត្តិយសខ្ញុំបាទផ្ទាល់ ហើយខ្ញុំបាទសង្ឃឹមយ៉ាងមុតមាំថា ក្រសួងវប្បធម៌ និងវិចិត្រ នឹងចូលរួមជួយអន្តរាគមន៍ ស្វែងរកជនដែលបានយកបទចម្រៀងយកទៅចែកចាយពិតសិល្បៈប្រាកដ ដើម្បីបង្ហាញនូវភាពស្អាតស្អំ បរិសុទ្ធ និងយុត្តិធម៌សម្រាប់ខ្ញុំបាទ ។ ខ្ញុំបាទ ងួន ចាន់ដេវិត ត្រៀមខ្លួនជានិច្ចក្នុងការសហការ ដើម្បីដំណើរដ៏វែងឆ្ងាយរបស់ វិស័យមួយនេះ ៕