តាមពិតបុរសដែលគិតខ្លីពីលើអគារខុនដូ ជាវេជ្ជបណ្ឌិតឯកទេស នៅមន្ទីរពេទ្យដ៏ធំមួយក្នុងរាជធានីភ្នំពេញ

CambodiaEscortAmbulances៖«ក្មេងៗនឹងទារកជាច្រើនបានរស់រានមានជីវិតដោយសារការព្យាបាលដ៏ម៉ឺងម៉ាត់ម៉ត់ចត់នឹងយកចិត្តទុកដាក់ខ្ពស់បំផុតពីសំណាក់លោកវេជ្ជបណ្ឌិត ក៏ប៉ុន្តែនៅវេលានេះពេលនេះលោកវេជ្ជបណ្ឌិតបានលាក្មេងៗនិងទារកទាំងអស់គ្នាហើយលារៀងរហូត។

លោកវេជ្ជបណ្ឌិតឡាគឹមសុងជាវេជ្ជបណ្ឌិតឯកទេសទារកនិងកុមារមួយរូបដែលបំរើការនៅមន្ទីរពេទ្យកុមារជាតិបានទទួលមរណៈភាពនៅថ្ងៃទី22ខែវិច្ឆិកាឆ្នាំ2022នេះ។

លោកវេជ្ជបណ្ឌិតឡាគឹមសុងជាវេជ្ជបណ្ឌិតមួយរូបដែលបានព្យាបាលជំងឺដល់ក្មេងៗនិងទារកច្រើនបានមកទទួលការព្យាបាលនៅកុមារជាតិឲ្យបានជាសះស្បើយពីជំងឺជាច្រើនដោយលោកវេជ្ជបណ្ឌិតព្យាបាលយ៉ាងម៉ឺងម៉ាត់ហ្មត់ចត់និងយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការព្យាបាលក្មេងៗនិងទារកទាំងអស់នោះ។

បន្ថែមពីនេះទៅទៀតលោកវេជ្ជបណ្ឌិតគឺជាមិត្តភក្កិដ៏ល្អជាមិត្តរួមការងារដ៏ល្អទៀតផង។ការចាកចេញរបស់លោកវេជ្ជបណ្ឌិតគឺជាការបាត់បង់ធនធានមនុស្សដ៏សំខាន់សម្រាប់ប្រទេសកម្ពុជាក៏ដូចជាវិស័យសុខាភិបាល។

យើងខ្ញុំជាគណៈគ្រប់គ្រងនៃក្រុមអ្នកសម្រួលផ្លូវរថយន្តសង្គ្រោះបន្ទាន់នៅកម្ពុជាសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសាររបស់លោកវេជ្ជបណ្ឌិតហើយពួកយើងទាំងអស់គ្នានឹងចងចាំនូវគំរូវីរភាពរបស់លោកវេជ្ជបណ្ឌិតជារៀងរហូត សូមវិញ្ញាណក្ខន្ធលោកវេជ្ជបណ្ឌិតទៅកាន់ឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»។

គួរបញ្ជាក់ផងដែរថា លោក វេជ្ជបណ្ឌិតខាតលើដោយសារតែ មានជំងឺបា–ក់ទឹកចិត្ត បានជាសម្រេចចិត្តគិតខ្លី ពីលើអគារខុនដូដឺប្លឹសមេគង្គរ៉េស៊ីដិន(TheBlissMekongResidence) ក្នុងខណ្ឌជ្រោយចង្វាបណ្តាលឱ្យបា-ត់ប-ង់ជីវិ-តភ្លាមៗ នៅនឹងកន្លែងបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ១០និង១០នាទីព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចទីតាំងខុនដូ ស្ថិតនៅក្នុងភូមិ៣សង្កាត់ជ្រោយចង្វាខណ្ឌជ្រោយចង្វារាជធានីភ្នំពេញ។

ស-ពបុរសរងគ្រោះមានឈ្មោះ ឡាគឹមសុងអាយុ៤៤ឆ្នាំ ជាវេជ្ជបណ្ឌិត នៅមន្ទីរពេទ្យកុមារជាតិ ស្នាក់នៅបន្ទប់លេខ៥២២ ជាន់ទី៥នៃអគារខុនដូខាងលើ និងមានអាសយដ្ឋានផ្ទះលេខ១៤៣ផ្លូវលេខ៨០ភូមិ២១សង្កាត់ស្រះចកខណ្ឌដូនពេញរាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹង ថាមុនពេលកើតហេតុ គេឮសូរសំឡេងធ្លា–ក់នៅលើស្មៅចំហៀង ខាងជើងនៃអគារខុនដូ ហើយអ្នកក្បែរខាងបានអើតមើល ពីបន្ទប់ស្នាក់នៅមកក្រោម ក៏ឃើញស-ពបុរសម្នាក់ ទើបតែលោ-តចុះខ្លួន។

ភ្លាមៗនោះក៏បានប្រាប់ទៅសន្តិសុខឱ្យនាំគ្នាទៅជួយលើកប្រុងយកទៅសង្គ្រោះតែជនរងគ្រោះស្លា–ប់បាត់ទៅហើយ។ យោងតាមកាមេរ៉ាសុវត្តិភាពបានបង្ហាញឱ្យឃើញថា បុរសរូបនេះ បានចា-ក់សោបន្ទប់ រួចឡើងទៅលើដំបូលជាន់ទី១២ដោះ ស្បែកជើងលោ-តស—ម្លា—ប់ខ្លួន ហើយទៅដីទំនាបក្បែរអគារបណ្ដាល ឱ្យបា–ត់ប–ង់ជី–វិត។

ចំពោះមូលហេតុគេពុំដឹងថាបុរសរូបនោះមានវិបត្តិអ្វីនោះទេទើបបានជាគិតខ្លីបែបនេះ។ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋានខណ្ឌជ្រោយចង្វា សហការជាមួយកម្លាំងសមត្ថកិច្ចជំនាញចក្ខុនិងកោសល្យវិច័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះត្រួតពិនិត្យទៅលើស-ពរួចបានបញ្ជាក់ប្រាប់ថាជនរងគ្រោះ ខាងលើពិតជាស្លា–ប់ដោយសារការលោ–តស–ម្លា–ប់ខ្លួនប្រាកដមែន រួចបានធ្វើកំណត់ហេតុ ប្រគល់ស—ពជូនទៅក្រុមគ្រួសារសាច់ញាតិ ទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕