ជិះម៉ូតូឌុបកូនទៅប្រឡងចំរៀង បែរត្រូវរថយន្តធុនធំបុ-កនិងកិ-នស្លា–ប់
នៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង ឪពុកដឹកកូនទៅប្រឡងចម្រៀង ត្រូវរថយន្តដឹកថ្មបុ-កកិ-ន បណ្តាលឲ្យឪពុកបាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ ចំណែកកូនរងរបួសស្រាល ទីតាំងស្ថិតតាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ ជិះម៉ូតូ១គ្រឿង ដោយឌុបកូនប្រុសម្នាក់ ក្នុងគោលបំណងយកកូន ទៅប្រឡងចម្រៀងនៅត្រង់ម្តុំច្បារអំពៅ បានធ្វើដំណើរ តាមបណ្តោយផ្លូវជាតិលេខ៤ ។
លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តធុនធំមួយគ្រឿង បុ-កនិងកិ-នបណ្តាលឲ្យឪពុកបា-ត់ប-ង់ជីវិត នៅនឹងកន្លែងកើតហេតុ ចំណែកកូនរងរបួស ស្រាល ។ ស-ពជនរងគ្រោះមានឈ្មោះ ណែត អាយុ៤២ ឆ្នាំ មុខរបរជាងផ្សារដែក រស់នៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ និងមានកូន០២នាក់ ។
នៅក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋានបានចុះមកអន្តរាគមន៍ភ្លាមៗ ដល់ទីតាំងកន្លែងកើតហេតុ ដើម្បីធ្វើ ការពិនិត្យ ។ បន្ទាប់មកបានយកសាកសពជនរងគ្រោះពីក្រោមរថយន្ត មកធ្វើកំណត់ហេតុ ប្រគល់ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យ សតាមប្រពៃណី ។
ចំណែករថយន្តបង្កហេតុ និងម៉ូតូជនរងគ្រោះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ផ្នែកខាងចរាចរណ៍ជើងគោក បានយកទៅរក្សាទុកជា បណ្តោះអាសន្ន ដើម្បីរង់ចាំធ្វើការដោះស្រាយនាពេលក្រោយ ទៅតាមនីតិវិធីផ្លូវច្បាប់ ៕