ពូប្រៀបដូចជាឪពុកទី២ តាមជួយក្មួយតាំងពីក្មេង ហេតុអីពូចាកចេញទៅ ទាំងមិនបានលាមួយម៉ាត់
ពលករធ្វើការងារនៅប្រទេសជប៉ុនម្នាក់ទៀតហើយ ដែលបានបាត់បង់ជីវិត ដោយសារតែការគាំងបេះដូង ធ្វើឲ្យក្រុមគ្រួសារ សាច់ញាតិ មិត្តភក្តិ ស្ទើរតែមិនអាចទទួលយកដំណឹង ដ៏សោកសង្រេងនេះបាន ព្រោះមនុស្ស ដើរធ្វើការបានជាធម្មតា តែត្រឹមពេលខ្លី ឃ្លាតគ្នា លែងបានជួបជារៀងរហូត។
ពេលបាត់បង់សាច់ញាតិភ្លាម នារីម្នាក់មានឈ្មោះ រចនា បានបង្ហោះសារ បង្ហាញពីអារម្មណ៍មិនអាចទទួលយកបាន ព្រោះមិនទាន់បានសងគុណពូ ដោយរៀបរាប់ថា៖
«លឿនពេកហើយ ពូប្រៀបដូចជាឪពុកទី២ តាមជួយក្មួយតាំងពីក្មេង រហូតដល់ក្មួយមានគ្រួសារ ក៏ពូនៅតែតាមជួយមិនបោះបង់ក្មួយដែរ ហេតុអីពូចាកចេញទៅ ទាំងមិនបានលាមួយម៉ាត់អីចឹងពូ ក្មួយសែនសោកស្តាយណាស់ដែរក្មួយមិនទាន់បានសងគុណ មើលថែពូវិញ»។
Kon Chin៖ «មិនគួរឲ្យជឿសោះ សុំចូលរួមរំលែកចំពោះគ្រួសារស-ពផង សូមវិញ្ញាណក្ខន្ធ បងប្រុស” ពៅ ចាន់សារ៉េត ” Sareth Pao ទៅកាន់សុគតិភព»។
នេះមិនមែនជាករណីទី១ទេ ដែលបងប្អូន ពលករខ្មែរ ដែលបានបាត់បង់ជីវិតដោយសារតែការគាំ-ង បេះដូង ពោលគឺ មានករណីបែបនេះជាច្រើននាក់មកហើយ មិនថា តែពលករធ្វើការងារ នៅប្រទេសជប៉ុន ឬ កូរ៉េឡើយ ដូចនេះ សូមបងប្អូន ថែរក្សាសុខភាពឲ្យបានល្អ គេងឲ្យបានគ្រប់គ្រាន់ ហូបចុកឲ្យបានគ្រប់គ្រាន់ ហើយមានពេលទំនេរពីការងារ គួរហាត់ប្រាណដើម្បីសុខភាព៕