សូដានីតា ឲ្យ សឿ សុធារ៉ា សុំទោសជាសាធារណៈ បើពុំដូចនោះទេ នឹងយកបំណុលជិត៥ម៉ឺន$ មកវិញទាំងអស់
កាលពីពេលថ្មីៗកន្លងទៅនេះ មហាជនដែលនិយមប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុកជាច្រើនាក់ បានដឹងរួចមកហើយ ជុំវិញរឿងរ៉ាវ របស់អតីត តារាសម្តែងសឿ សុធារ៉ា និង តារាចម្រៀង សុដា នីតា ករណី អ្នកនាង សុដា នីតា សម្រេចលុបបំណុលដែល សឿ សុធារ៉ា បានជំពាក់ជិត ៥ម៉ឺនដុល្លារ ដោយហេតុថា ជួបទុក្ខធំ បាត់បង់ម្ដាយជាទីស្រលាញ់ សូម្បីប្រាក់ធ្វើបុណ្យក៏គ្មាន។
រំលងបានមួយរយៈ ស្រាប់តែ នៅថ្ងៃទី១៤ សឿ សុធារ៉ា បាននិយាយរៀបរាប់ក្នុងវីដេអូ ឡាយផ្ទាល់ជុំវិញរឿងលុយកាក់ ដោយនិយាយថា មានតែយើង២នាក់ប៉ុណ្ណោះដែលបានដឹង ហើយថែមទាំង សុំណូមពរឲ្យ អ្នកនាង សូដានីតា ទៅអុជធូប សុំខមាលទោសម្ដាយ សឿ សុធារ៉ាទៀតផង ដែលធ្វើឲ្យ អ្នកនាង សូដា នីតា មានការខិងសម្បាជាខ្លាំង រហូតនៅមុននេះបន្តិច សូដា នីតា បានបង្ហោះសារ ឲ្យសឿ សុធារ៉ា សុំទោសជាសាធារណៈ បើពុំដូចនោះទេ សូដានីតា នឹង ទាមទារបំណុលដែលជំពាក់ជិត៥ម៉ឺនដុល្លារត្រលប់មកវិញ។
ខាងក្រោយនេះជាសារ របស់ តារាចម្រៀង សូដា នីតា៖ «នាងខ្ញុំសូមឆ្លើយតប ទៅ សឿ សុធារ៉ា ! តើប្អូនជាមនុស្ស រស់នៅដែលប្រើខួរក្បាលជាមនុស្សឬក៏ជាអ្វី ? ដែលមិនស្គាល់គុណទោស នៃការលើកលែងបំណុលជិត៥ម៉ឺន$$$ ដែលកន្លងលេងតុងទីន មិនសងខ្ញុំ ( ខ្ញុំលេងជាមួយក៏មិនសង លេងជាមួយខ្ញុំដេញយកលុយហើយមិនសង ) នៅហៅឲ្យខ្ញុំទៅកាម៉ាទោសម្តាយដែលស្លា–ប់ទៀត ?
ចាំមានទំនេរ ខ្ញុំនឹង ឡាយ និយាយរឿងប្អូន បោ-កគេៗ ធ្លាប់ចាប់ប្អូនបើដាក់ចូលក្រសួង ទាំងយប់ ពីបទឆ-បោ-កមិនសងលុយគេ ហើយគេហៅខ្ញុំដាក់បន្ថែមរឿង ! ហើយបើ សឿ សុធារ៉ា មិនបកស្រាយ សុំទោសខ្ញុំជាសាធារណៈទេ នាងខ្ញុំ សុំលើកយកបំណុល យកវិញទាំងអស់
នឹងចេញលិខិតពីខាងមេធាវីនាងខ្ញុំ មកធ្វើកិច្ចចរចារសងបំណុល បើមិនមកជួប នាងខ្ញុំសុំប្រកាសប្តឹង សឿ សុធារ៉ា ទាមទារលុយមកវិញទាំងអស់នឹងទាមទារសំណងជំងឺចិត្តបន្ថែម ! (ឯកសារបញ្ចី សំលេងមានទាំងអស់) សុខចិត្តលំបាក ចេញគេជំនួស រាល់ថ្ងៃហើយ នៅមិនគុណទោស ធ្វើបុណ្យ ចំមនុស្សក្បាលខ្មៅ រមើសគុណ»៕