ទឹកចិត្តល្អណាស់ គេវេរប្រាក់ច្រលំ ត្រឹម១នាទី ដួង ម៉ានិច វេរទៅវិញភ្លាមគ្រប់ចំនួន រហូតម្ចាស់លុយនិយាយបែបនេះថា
មហាជន ដែលនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក និងបណ្ដាអ្នកគាំទ្រ មានក្ដីរំភើបចិត្តជាខ្លាំង ពេលបានឃើញ ទឹកចិត្តដ៏ល្អរបស់ តារាសម្តែងស្រី កញ្ញា ដួង ម៉ានិច ក្រោយពីនារីម្នាក់បានវេរប្រាប់ច្រលំ ចំនួន១៥០០ដុល្លារ ហើយត្រឹមតែ១នាទី កញ្ញា ដួង ម៉ានិច វេរត្រលប់មកវិញគ្រប់ចំនួន។
ពេលបានទទួលប្រាក់វិញភ្លាម នារីខាងលើ ដែលជាម្ចាស់លុយមានគណនីហ្វេសប៊ុកឈ្មោះ Oun Ya Piseth បានបង្ហោះសារ ថ្លែងអំណរគុណ ទៅកាន់ កញ្ញា ដួង ម៉ានិច ទាំងអារម្មណ៍រំភើបថា៖
«មុននេះបន្តិច ខ្ញុំបានធ្វើការវេរលុយ1500$ ដោយសារវេរលឿនពេក វេរច្រលំ accountតែសំណាងបានវេរទៅចូល account បងស្រី Doung Manich – ដួង ម៉ានិច គាត់បានវេរត្រលប់មកខ្ញុំវិញភ្លាមៗ ដោយខ្ញុំមិនដឹងថាជា Account ABA នោះជារបស់គាត់នោះទេ ខ្ញុំក៏បានសាក call ទៅលេខAccount ព្រោះABA ដាក់ជាលេខទូរស័ព្ទ
តែសំណាងCall ទៅជាគាត់ ក្រោយប្រាប់ថាខ្ញុំបានវេរខុស គាត់មិនរុញរា ត្រឹម ១នាទី វេរត្រលប់មកវិញភ្លាម ថែមទាំងបុគ្គលិកគាត់និយាយជាមួយខ្ញុំសំដីយ៉ាង់ពិរោះ ( នៅលើលោកនេះ មិនប្រាកដថាមិនមានអ្នកចិត្តល្អ ចិត្តបុណ្យនោះទេ) អរគុណច្រើនបងស្រី សូមឲ្យបងមានសុខភាពល្អ រកទទួលទានមាន បាន មានអតិថិជនច្រើន មានFans ច្រើនៗៗ ទៅណាមានតែអ្នកគោរពស្រលាញ់»៕