ករណីទៅផ្លាស់ក្របី បាត់ទាំងម្ចាស់ បាត់ទាំងម៉ូតូ ពេលនេះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានហើយ
ស្រាវជ្រាវបំបែកករណីរំ-លោ- .ភហើយប្ល- ន់ នៅឃុំត្រពាំងភ្លាំង ស្រុកឈូក កាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២២ រយៈពេល ៧២ម៉ោង ដែលយើងបានខិតខំរកយុត្តិធម៌ជូនជនរងគ្រោះ រួមនឹងក្រុមគ្រួសាររបស់ជនរងគ្រោះ។
សូមរំលឹកព័ត៌មាន ! មានករណីឃាតកម្មរំ- លោ- .ភសំ- លា- ប់យ៉ាងព្រៃផ្សៃមួយ កើតនៅភូមិស្រែលាវ(ចំនុចភ្នំព្រាល) ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។ ជនរងគ្រោះមានឈ្មោះ ឆ.ល អាយុ២៦ ឆ្នាំ មានកូនប្រុសម្នាក់ដោយមុនកើតហេតុនៅថ្ងៃទី ១៣ ខែកញ្ញាឆ្នាំ ២០២២ ម៉ោងប្រហែល៣ រសៀល
ដោយជនរងគ្រោះបានជិះម៉ូតូម៉ាកសេ១២៥ ស៊េរី ២០១៩ ក្នុងគោលបំណង ទៅផ្លាស់ក្របី នៅវាលស្រែ តែមិនឃើញជនរងគ្រោះត្រឡប់មកផ្ទះវិញសោះ ហើយក្រុមគ្រួសារជនរងគ្រោះ បាត់ដំណឹងឈឹង ក៏មានការសង្ស័យក៏បាននាំគ្នាដើររកតែមិនឃើញ លុះព្រឹកឡើងនៅថ្ងៃទី១៤ ខែ កញ្ញាឆ្នាំ ២០២២ ប្តីរបស់គាត់ក៏បានដើររកទៀត ក៏ប្រទះឃើញស- ពរបស់ប្រពន្ធ បានស្លា- ប់បាត់បង់ជីវិតយ៉ាងអាណោចអាធម័ចោលប្តីនិងកូនទៅហើយ។
បន្ទាប់មកក៏ផ្អើលឆោឡោឡើងនិងបានរាយការណ៍ដាក់ពាក្យបណ្តឹងទៅសមត្តកិច្ច រួមជាមួយក្រុមគ្រូពេទ្យជំនាញ ក៏បានចុះមកកន្លែងកើតហេតុពិនិត្យនិងធ្វើកោសល្យវិនិច័យ រួចប្រគល់ស- ពជូនក្រុមគ្រួសារជនរងគ្រោះដើម្បីធ្វើបុណ្យតាមប្រពៃណី។
គួរបញ្ជាក់ដែរថាម៉ូតូដែលជនរងគ្រោះជិះមកនោះ បន្ទាប់ពីជនសង្ស័យធ្វើសកម្មភាពរួចហើយ ក៏បានយកម៉ូតូនោះជិះគេចខ្លួនទៅបាត់ស្រមោលតែម្តង។ក្រុមគ្រួសារសពក៏សុំអំពាវនាវក៏ដូចជាស្នើរទៅដល់ លោកស្នងការនគរបាលខេត្តកំពត និងមន្រ្តីជំនាញដែលពាក់ព័ន្ធមេត្តាជួយវែកមុខរកឃា- ត- ក- មកផ្ត- ន្ទា-ទោ- សតាមផ្លូវច្បាប់ឲ្យខានតែបានដើម្បីរកយុត្តិធម៌ជូនក្រុមគ្រួសារស-ព ៕