ដឹងមូលហេតុពិតហើយ ជុំវិញករណីលោកគ្រូនាយកសាលា និងសិស្សស្រី (មានវីដេអូ)
នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ មានករណីបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈដែល បែបធ្លាយវីដេអូ លោកគ្រូ នាយកសាលា ហ៊ុនសែន សេរីភាពក្នុងក្រុងតាខ្មៅ បានប្រើដៃជើងលើសិស្សស្រីម្នាក់ បង្កឲ្យមានការដាក់បន្ទុកជាខ្លាំងលើនាយកសាលាខាងលើ តែក្រោយមកទើបដឹងមូលហេតុពិតដែលនាំឲ្យកើតរឿងខាងលើ។
តាមរយៈគណនីហ្វេសប៊ុកឈ្មោះ Ratha Chheng បានបញ្ញាក់យ៉ាងច្បាស់ៗថា៖ «លោកនាយកវិ ហ៊ុនសែនសេរីភាព លោកស្លូតទេ គាត់មិននិយាយច្រើនទេ មិន មិនដូចព័ត៌មានចេះតែផ្សាយទេ ករណីព្រឹក១៤ ខែកញ្ញា ឆ្នាំ២០២២ មកពីសិស្សនៅ៣ខែទៀត បានប្រលងបាក់ឌុប សិស្សៗអត់រៀន នាំគ្នាគូសអាវទុកអនុស្សាវរីយ៍។
ក្រសួងខំពន្យាពេលប្រលង ឲ្យរៀនបែបធ្វើទង្វើបែបនេះសិស្ស ការដែលលោកនាយកធ្វើនេះ ដើម្បីចង់ឲ្យសិស្សល្អ ប្រលងទទួលបាននិទេ្ទសល្អ ព្រោះជាសាលាមួយធ្លាប់មានកេរ្ដី៍ឈ្មោះល្អដែរ សូមលោកអ្នកដែរ មុនcomment ក្នុងបណ្ដោញសង្គមគួរពិចារណាព័ត័មានពិតផង សូមអរគុណ»។
ជាមួយគ្នានោះផងដែរ ម្ចាស់គណនីហ្វេសប៊ុកមួយទៀតមានឈ្មោះ Sorn Dalin ក៏បានបញ្ចេញមតិថា៖ «ត្រឹមវីដេអូ គ្មានក្បាលគ្មានកន្ទុយ ជាង១នាទី ក៏នាំគ្នាកាត់ក្តីគាត់ ដោយគ្មានការពិចារណា វែកញែក ទាំងដែលអ្នកទាំងអស់គ្នា មិនបានដឹងអ្វីទាល់តែសោះ អំពីរឿងនេះ ។ ត្រឹមវីដេអូ និយាយបែបលើសៗ ហួសការពិត នោះបានធ្វើឲ្យលោកនាយក ដែលតែងគិតគូរពី កូនសិស្ស សឹងបាក់អស់កម្លាំងកាយចិត្ត បើអ្នកមិនដឹងទេ កុំធ្វើដូចច្បាស់ពេក»៕