សារដាសតឿន សម្រាប់អ្នកចូលចិត្តគេងយប់ជ្រៅ និង លេងទូរស័ព្ទច្រើន វាហានិភ័យខ្លាំណាស់
ពេលបានឃើញត្រឹមរូបភាព មានបងរំលើភ្នែក របស់នារីម្នាក់ ហាក់ធ្វើឲ្យគ្រប់គ្នា ដែលនិយមប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុកមានការងឿងឆ្ងល់ តែពេលបានអានសាររបស់នាងរួច ទើបដឹងថា រឿងរ៉ាវពិតជាធ្ងន់ធ្ងរខ្លាំង រហូតនឹងស្មានពុំដល់ ដោយគ្រាន់តែទម្លាប់ មើលទូរសព្ទ ច្រើនម៉ោង រហូទដល់យប់ជ្រៅៗ ដោយមិនបានសម្រាកភ្នែក។
ដោយឆ្លងកាត់បទពិសោធន៍ មិននឹកស្មាន ដល់ថ្នាក់មានទឹកដក់ក្នុងភ្នែកទាំងអាយុនៅក្មេង នារីខាងលើ មានគណនីហ្វេសប៊ុកឈ្មោះ Ti Ya ក៏បានបង្ហោះសាររៀបរាប់ទាំងក្ដីសោកស្ដាយ ហើយទុកជាបទពិសោធន៍សម្រាប់អ្នកគ្រប់គ្នាថា៖
«សារដាសតឿន សម្រាប់អ្នកចូលចិត្តគេងយប់ជ្រៅ និង លេងទូរស័ព្ទច្រើន វាហានិភ័យខ្លាំណាស់ ដូចខ្ញុំជាគំរូអ៊ីចឹង វាបង្កទៅជាទឹកដក់ក្នុងភ្នែក មិនមែនពេលនេះ តែវាកើតឡើងម្ដងបន្តិចៗ នៅពេលដែលដល់កំរិត វាក៏បង្កទៅជាខ្ទុះ (ដំបូងគិតថាកើតពពែឆ្កែ ដូចដែលចាស់ៗពីដើម តែងតែនិយាយ) តែការពិតវាជាខ្ទុះស៊ី ហ៊ានតែទុកយូរគឺស្ដាយក្រោយ សូម្បីខ្ញុំខ្លួនឯង ក៏មិននឹកស្មានដល់ថ្នាក់នឹងដែរ ចូលវះកា-ត់ទាំងមិនបានត្រៀមខ្លួនអរគុណបងៗ និងមិត្តភក្ភិដែលបានសួរសុខទុក្ខ»។
ក្រោយពីមានការបង្ហោះសាររៀបរាប់អាការៈខាងលើ ស្រាប់តែមានមិត្តដែលនិយមប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុកជាថច្រើននាក់ផ្សេងទៀត ក៏មានបញ្ហស្រដៀងគ្នានេះផងដែរ បានចូលមកខមិនជាហូរហែ៕(និស្ស័យ) ចង់កាន់តែច្បាស់សូមមើលរូបខាងក្រោម៖