គ្រាន់ឃើញភ្លាមគ្នាស្លុតអស់ហើយ និយាយមិនចេញទេ សូមទៅឲ្យបានសុខកូននៅតូចណាស់
សម្រាប់គ្រួសារ បុរសម្នាក់ពិតជាមានទុក្ខខ្លាំងណាស់ ព្រោះត្រូវបាត់បង់ភរិយាជាទីស្រលាញ់ជារៀង រហូតគ្មានថ្ងៃត្រលប់ ខណៈដែលខ្លួនខំស្វះស្វែងណាស់ទៅហើយ ដោយស្វែងរកការព្យាបាលដល់ ប្រទេសឥណ្ឌា តែពុំទទួលបានជោគជ័យ ឯកូនក៏នៅតូចថែមទៀត។
គ្រាន់តែទទួលដំណឹងថា នារីខាងលើ បានឃ្លាតឆ្ងាយហើយ មិត្តភក្តិជាច្រើន ដែលធ្លាប់បាន ស្គាល់រាប់អានគ្នា និងធ្លាប់រៀនជាមួយគ្នា បានបង្ហោះសារ បង្ហាញពីអារម្មណ៍សោកស្ដាយខ្លាំងណាស់ តាមរយៈគណនិហ្វេសប៊ុក៖
Sokun Theary៖ «គ្រាន់ឃើញ ភ្លាមគ្នាស្លុតអស់ហើយ និយាយមិនចេញទេ ទោះខានទាក់ទងគ្នាយូរ តែគ្នានៅតែ នឹក នឹង ស្រលាញ់ឯងណាស់ មិត្តភាពកន្លងមកគ្នាចងចាំមិនដែលភ្លេចទេ ពេលវេលាល្អៗ សប្បាយៗ មានទាំងរីករាយ មានទាំងទឹកភ្នែក ពេលនេះបែកគ្នារហូតហើយ my bf »។
Pheary Meach៖ «មានមិត្តភក្តិរៀននៅវិទ្យាល័យមានតែ៥នាក់ ធ្លាប់ដើរទៅរៀនជាមួយគ្នា មិនគួរឲ្យជឿសោះ ថាលឿនយ៉ាងនេះ គ្នាខំទៅព្យាបាលដល់ប្រទេសឥណ្ឌាហើយ នៅតែមិនធូរស្រាលទៀត ជាតិក្រោយសូមឲ្យឯងមានអាយុវែងជាងនេះណា ឯងហត់ហើយ សូមទៅឲ្យបានសុខចុះ»។
Chan Raksa៖ «ត្រូវចាំថា ជំងឺវាមើលមិនឃើញមនុស្សល្អ ឬអាក្រក់ទេ សូមឲ្យប្អូនទៅចាប់ជាតិជាថ្មី កុំឲ្យលឿនដូចជាតិនេះទៀត បងស្រណោះណាស់អូនអើយ»។
Lim Puthisith៖ «ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះគ្រួសារស-ព លោកSrey Samnang និង Mak Alis ដែលបានបាត់បង់មនុស្សជាទីស្រលាញ់ទាំងគ្នានៅក្មេង ហើយសូមបួងសួង ឱ្យវិញ្ញាណក្ខន្ធប្អូនស្រី Rum Pottheary បានទៅសោយសុខ ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ »។
យោងតាមប្រភពច្បាស់ការណ៍មួយបានឲ្យដឹងថា នារីខាងលើ មានជំងឺ រលាកក្រពះធ្ងន់ធ្ងរ ហើយ បានបន្តការព្យាបាលនៅប្រទេសឥណ្ឌា អស់រយៈពេល៦ខែមកហើយ តែពុំទទួលបានជោគជ័យ ធ្វើឲ្យក្រុមគ្រួសារ ពិបាកទទួលយកជាខ្លាំង៕