ស្រីស្រស់លេងល្បិចណាត់ជួបយុវជនម្នាក់ទាំងយប់អធ្រាត្រ រួចហៅបក្ខពួកប្លន់ម៉ូតូ ឥលូវជាប់ ២នាក់
កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ២១:៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ រ៉ាន់ សា ហៅ ហ្សាហៅ ស្រីពៅ នៅចំណុចភោជនីយដ្ឋានមិនចាំយីហោ ផ្លូវបេតុង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីយកកាំបិតប៉័ងតោដេញកា-ប់ប្លន់យកម៉ូតូ។
បន្ទាប់ពីឃាត់ខ្លួនជន សង្ស័យខាងលើ កម្លាំងជំនាញបន្តស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យ ជាបក្ខពួកម្នាក់ទៀតឈ្មោះ រ៉ាន់ សា ហៅ ហ្សា ឬស្រីពៅ ប្រព្រឹត្តនៅលើមុខដីឡូតិ៍គ្មានលេខ ផ្លូវលំ ក្រុម១ ភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២។ ជនរងគ្រោះឈ្មោះ ស្រេង ភារុំ ភេទប្រុស ជនជាតិ ខ្មែរ មានទីលំនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរ ដឹកអីវ៉ាន់។
ជនសង្ស័យឃាត់ខ្លួនចំនួន ២នាក់៖ ១-ឈ្មោះរ៉ាន់ សា ហៅ ហ្សា ហៅ ស្រីពៅ ភេទស្រី ជនជាតិ ខ្មែរ មុខរបរ បុគ្គលិកភោជនីយ៍ដ្ឋាន ស្នាក់នៅបន្ទប់ជួល ផ្លូវលំ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ២-ឈ្មោះ តឿ ខី ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
សម្ភារបាត់បង់៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ១JN៩១០១។ បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីវិធីច្បាប់។
គួររម្លឹកថា កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ២៣ និង ៣០នាទី ឈ្មោះរ៉ាន់ សា បានទូរស័ព្ទហៅឈ្មោះស្រេង ភារុំ ណាត់ជួបសាសងនៅចំណុចមុខដីឡូតី៍គ្មានលេខផ្លូវលំ ភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ ឯជនសង្ស័យមានគ្នា ៥នាក់ ជិះម៉ូតូចំនួន ២គ្រឿង និងកាំបិតប៉័ងតោចំនួន ១ដើម។
នៅពេលក្រុមជនសង្ស័យជិះម៉ូតូទៅដល់កន្លែងកើតហេតុ ឈ្មោះ តឿ ខី ក៏បានឈប់ម៉ូតូហើយឈ្មោះ រ៉ាន់ សា ហៅហ្សា ចុះពីលើម៉ូតូមកឈររង់ចាំជនរងគ្រោះនៅលើថ្នល់ ចំណែកបក្ខពួកនាំគ្នាឈប់ម៉ូតូរង់ចាំពីចម្ងាយ មួយសន្ទុះក្រោយមក ជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ1J-N9101 ដោយមានដឹកធុងដឹកទំនិញពីក្រោយ មកដល់ហើយបានឈប់ម៉ូតូនិយាយគ្នាជាមួយឈ្មោះ រ៉ាន់ សា ហៅ ហ្សាហៅ ស្រីពៅ បន្ទាប់មកឈ្មោះ ស្រីពៅ បានលូកដៃដកយកកូនសោម៉ូតូរបស់ជនរងគ្រោះ រួចយកកូនសោទៅប្រគល់ឲ្យឈ្មោះ តឿ ខី ភ្លាមនោះបក្ខពួកជនសង្ស័យឈ្មោះ ឡូ ,ឈ្មោះ សល់ និងឈ្មោះ រ៉ាត់
ហើយឈ្មោះ រ៉ាត់ កាន់កាំបិតប៉័ងតោចំនួន ០១ ដើម រត់មកដេ-ញកា-ប់ទៅលើជនរងគ្រោះ តែពុំត្រូវ ដោយជនរងគ្រោះដឹងខ្លួនទាន់ ហើយរត់គេចខ្លួនចេញ។ បន្ទាប់មកឈ្មោះតឿ ខី ក៏បោះកូនសោម៉ូតូរបស់ជនរងគ្រោះទៅឲ្យឈ្មោះ សល់ រួចហើយឈ្មោះ សល់ ក៏ឡើងបើកម៉ូតូរបស់ជនរងគ្រោះជិះម្នាក់ឯងគេចខ្លួន ចំណែកឈ្មោះ តឿ ខី ជិះម៉ូតូឌុបឈ្មោះរ៉ាន់ សា, ឈ្មោះ ឡូ ជិះម៉ូតូឌុបឈ្មោះ រ៉ាត់ ជិះម៉ូតូបិទគូថពីក្រោយ នាំគេចខ្លួនបាត់អស់៕