នេនទុំ រងការរិះគន់ពីមហាជន ក្រោយយករូបព្រះព្រហ្មមុខបួនសា-ក់លើជើង
ថ្មីៗនេះ មហាជនដែលនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ផ្ទុះការរិះគន់ខ្លាំងលើ ទៅលើ តារាចម្រៀងប្រុស នេនទុំ ជុំវិញករណីយករូប ព្រហ្ម មុខ៤មកសា-ក់លើជើង។
ថ្វីត្បិតថា ការសាក់រូប គឺជាសិល្បៈមួយ ក្នុងការលម្អរាងកាយ ក៏ពិតមែន តែមហាជន ហាក់មិនពេញចិត្ត ករណីយករូប ប្រាសាទ ដែលទីកន្លែងសម្រាប់ទីសក្ការៈបូជាស័ក្ដិសិទ្ធិ របស់ខ្មែរ យកមកលម្អលើជើង ខុសពីកន្លែងផ្សេង ដូចជាលើដើមទ្រូង លើដៃ ឬលើខ្នង។
មិនត្រឹមតែមតិមហាជនទេ ដែលមិនពេញចិត្តចំពោះការសាក់រូប ប្រាសាទលើជើង សូម្បីតែ អ្នកនាង លុយ រីម៉ា ហៅសារីនណា ភរិយាលោក ស៊ុក សុភា ក៏បានបញ្ចេញមតិ មិនគាំទ្រផងដែរ ដោយសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «គេជេ-រហើយចេញសុំទោសតិចទៅចប់រឿងហើយ សំណាងមិនមែននេនទុំរបស់ខ្ញុំ បើនេនទុំខ្ញុំ យករូបព្រះមកសាក់នៅលើជើងអ៊ីចឹង ក្រៅផ្ទះមុន២៤ម៉ោង ព្រោះខ្លាចគេជេ-រដោយទាំងខ្ញុំដែរ»។
ខាងក្រោមនេះ ជាមតិមិនពេញចិត្តរបស់មហាជន៖