បានត្រឹមឈរមើលរូបថតបង បងដឹងទេ ទ្រូងអូនធ្លុះធ្លា-យអស់ហើយ ឈឺខ្ទោកៗ ស្ទើរតែ
ប្រពន្ធយំរៀបរាប់លើគណនីហ្វេសប៊ុក ខណៈដែលកូនមិនទាន់ចេះហៅប៉ាៗ ពេញមាត់ផង បែរត្រូវ បាត់បង់ប៉ាៗជារៀងរហូត ដោយសារតែជួបគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវក្នុងខេត្តសៀមរាប។ ជាមេគ្រួសារ ជាប្តីល្អ ជាឪពុកល្អ បែរត្រូវចាកឆ្ងាយត្រឹមតែមួយប៉ប្រិចភ្នែក ប្រពន្ធ កូន ព្រមទាំងក្រុមគ្រួសារ សាច់ញាតិមានក្ដីសោកស្ដាយខ្លាំងណាស់ រហូតបង្ហោះសាររៀបរាប់យ៉ាងដូច្នេះថា៖
Voeurnmom Vanny៖ «សូមបងទៅឲ្យបានសុខណាប្តីសម្លាញ់ អូននឹងព្យាយាមមើលថែកូនយើង ឲ្យបានល្អបំផុត បងកុំបារម្ភអី បើមានជាតិមុខ អូនផ្សងជួបបងគ្រប់ៗជាតិ អូនស្រឡាញ់បង ខ្លាំងណាស់ប្តីសម្លាញ់។
បានត្រឹមឈរមើលរូបថតបង បងដឹងទេ ទ្រូងអូនធ្លុះធ្លា-យអស់ហើយ ឈឺខ្ទោកៗ ស្ទើក្អួតឈា.-មចេញហើយបង អូនជាប្រពន្ធអត់បានការ ដែលជួយបងមិនបាន សូមបងទៅឲ្យបានសុខចុះ អូននឹងថែកូនយើងឲ្យល្អបំផុត»។
VATH VANNAk៖ «បងល្អណាស់ មិនគួរណា បងទៅចោលពួកយើងលឿនដូច្នេះទេ។ សូមឱ្យដួងវិញ្ញាណខ្លួនរបស់បង វិលទៅរកភពថ្មី ដែលជាទីកន្លែងល្អផងចុះ។ ប្អូនៗទាំងអស់គ្នា សូមអរគុណរាល់ទង្វើល្អរបស់បង ដែលបានផ្ដល់ឲ្យប្អូន»។
Kanh Da៖ «សូមវិញ្ញាណក្ខន្ធបងប្រុសទៅកាន់សុគតិភពផងចុះ កុំឲ្យអភ័ព្វដូចជាតិនេះទៀត លឿនពេកហើយ មច្ចុរាជដងផ្លូវនេះ យកមិនគិតពីមនុស្សល្អឡើយ មានជាតិក្រោយ សូមរាប់អានគ្នាជាមិត្តទៀត»។
Khen Chhorm៖ «គ្នារកអ្វីនិយាយមិនត្រូវទេសម្លាញ់ វាពិតជារន្ធត់បំផុតសម្រាប់គ្នា ពេលបានឮដំណឹងដ៏សោកសៅមួយនេះ យើងលែងបានជួបគ្នាទៀតហើយគឺលារហូត។ សូមឲ្យសម្លាញ់បានទៅដល់ទីនៃសេចក្តីស្ងប់សុខចុះណា»។
Sara Lim៖ «ខានជួបគ្នាជិត១០ឆ្នាំ ទើបជួបវិញម្តងកាលខែ៥ តែវាការជួបចុងក្រោយរបស់យើង ទើបតែការប្រពន្ធមិនទាន់បានប៉ុន្មាន កូនមិនទាន់មួយខួបស្រួលបួល ធ្លាប់ផឹកស៊ីជាមួយ មិត្តភក្តិប្រញាប់ទៅផ្ទះមិនហ៊ានទុកប្រពន្ធចោល តែពេលនេះ ចរាចរណ៍សង្គមមួយនេះ សា-ហា-វពេកហើយ យកទៅមនុស្សម្នាក់ដែលជាប្តីល្អ ឪពុកល្អទៀតហើយ បានត្រឹមស្តាយ និងនឹករលឹកមិត្តភាពមិត្តរួមថ្នាក់»៕(និស្ស័យ)