មិនគួរណាបងប្អូនយើងមកភ្នំពេញ ២នាក់ តែលតោលហើយ ផាត់ក៏ទៅចោ-លខ្ញុំទាំងមិនលាបែបនេះ
សំឡេងបងស្រីជីដូនមួយអង្គុយយំ ដុ-តធូបហៅប្អូនប្រុសឲ្យត្រឡប់ទៅផ្ទះវិញ ខណៈមេឃកំពុងរលឹមស្រិចៗ ករណីរថយន្ត និងម៉ូតូធំ បុ-កគ្នាពេញទំហឹង បណ្ដាលឲ្យស្លា-ប់ម្នាក់ រងរបួសធ្ងន់ ២នាក់ នាវេលាម៉ោង ១២និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ស្ថិតតាមបណ្តោយផ្លូវលេខ១៦៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ដំណឹងដ៏សែនសោកសៅ នេះផងដែរ បានធ្វើឲ្យម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Nuon Narith ដែលត្រូវជាមិត្តភក្តិ បានបង្ហោះសាររៀបរាប់យ៉ាងវែងអន្លាយថា ៖ «ផាត់អើយផាត់ លឿនពេកហើយ ម៉េចផាត់ទៅដោយមិនលាគ្នាមួយមាត់សោះអ៊ីចឹង ថ្ងៃ២០ ខែកក្កដា ឆ្នាំ២០២២ ពេលថ្ងៃ យើងនៅអង្គុយលេងសើចសប្បាយជាមួយគ្នានៅឡើយ ម៉េចបានផាត់ទៅជាបែបនឹង ខ្ញុំអាណិតម៉ាក់ផាត់ឯងណាស់គាត់យំថ្ងូរសួររកកូន។
កាលពីថ្ងៃ ៦ ខែកញ្ញា ឆ្នាំ២០២១ យើងពីរនាក់បងប្អូនឡើងមកភ្នំពេញធ្វើការតែតោល ពីរនាក់មិនស្គាល់គេ ហើយថ្ងៃដែលយើងមកភ្នំពេញ ជិះម៉ូតូតែពីផ្ទះទៅស្ពានដីហុយ ក៏នាំគ្នាភ័យដែរថា ខ្លាចប៉ះគេ រហូតដល់ខែ ធ្នូ ផាត់ទិញម៉ូតូមក យើងក៏បានជិះមកក្រចេះថ្ងៃឆ្លងឆ្នាំជាមួយគ្នា ទៅណាក៏តែងតែទៅពីរនាក់មិនចោលគ្នា តែនេះផាត់ទៅចោលខ្ញុំហើយ។
ថ្ងៃចូលឆ្នាំចិន យើងក៏បានមកក្រចេះទៀត ពេលនោះពួកយើងសប្បាយណាស់ ហើយចូលឆ្នាំខ្មែរ យើងក៏មកលេងស្រុកទៀត ពេលនោះចូលឆ្នាំខ្មែរថ្ងៃទី៣ យើងក៏មានរឿងជាមួយគេ គ្នាតែ២នាក់ បងប្អូនគេ៦-៧នាក់ យើងក៏នៅមិនរត់ចោលគ្នា ក្រោយមកក៏យើងបានមកភ្នំពេញវិញ ហើយផាត់នៅចាំទេ ផាត់ឯងថាក្នុងជីវិត ផាត់មានរបស់ដែលផាត់ស្រលាញ់ខ្លាំងបំផុត នោះគឺ ទូរសព្ទ័ IPhone 7 Plus កាតាបស្បែកពណ៌ខ្មៅ និងម៉ូតូធំ និងមួយដែលផាត់តែងតែប្រាប់ថា ស្រលាញ់ខ្លាំងណាស់ ព្រោះវាជារបស់ដែរម៉ាក់បានទិញឲ្យជាកាដូ។
មានលុយតិចតួច ឃ្លានបាយឃើញម៉ូតូប្រឡាក់មិនហ៊ានយកលុយទិញបាយទេ សុខចិត្តយកលុយ លាងម៉ូតូ ទុកធ្វើម៉េចឲ្យតែម៉ូតូបានស្អាត ផាត់ប្រាប់ខ្ញុំថា យើងកុំគិតអីដែលមិនល្អត្រូវគិតអីដែលល្អៗ ទើបធ្វើឲ្យចិត្តយើងសប្បាយរហូត ស្រស់ស្រាយរហូត រូបថតផាត់ឯងមួយបុស្តិ៍ណា ក៏ញញឹម មួយបុស្តិ៍ណាក៏សើចដែរ គេស្ដាយផាត់ឯង គ្រប់គ្នាដោយសារផាត់ជាមនុស្សស្លូតត្រង់ រួសរាយរាក់ទាក់ មិនឆ្មើងឆ្មៃ ទៅណាក៏គេអាណិតស្រលាញ់។
អ៊ំខ្ញុំដែលផាត់បានទៅលេង ពួកគាត់ទន្ទេញនឹកអាណិតអាសូរដល់ផាត់ឯងគ្រប់គ្នា ផាត់មិនមែនជាក្មួយគាត់មែន តែផាត់រួសរាយ លេងសើច ធ្វើឲ្យគាត់នឹកអាណិតស្រលាញ់ មនុស្សធ្លាប់តែទៅលេង ញ៉ាំបាយជុំគ្នា។ ហើយគេស្គាល់ផាត់ហៅផាត់តែអាសក់ក្រហម អាច្រមុះស្រួច តែហេតុអីម្សឹលមិញថ្ងៃ ២០ ខែកក្កដា ឆ្នាំ២០២២ ផាត់និកឃើញទៅលាបសក់ខ្មៅ។
ខ្ញុំនឹកឃើញរូបភាពផាត់អង្គុយលាបសក់ម្នាក់ឯងសើចស្ញេញស្ញាញដាក់ពួកខ្ញុំ ហើយយប់ឡើងកន្លងទៅ មិនបានប៉ុន្មានម៉ោងអំឡុងម៉ោង ១២៖១០ នាទីក៏មានគេមកថា ផាត់ឯងជួបគ្រោះថ្នាក់ចរាចរណ៍ស្លា-ប់បាត់ហើយប្រហែលម៉ោង ១១៖២០នាទី ធ្វើឲ្យខ្ញុំតក់ស្លុ-តចិត្ត មិនគួរណាបងប្អូនយើងមកភ្នំពេញពីរនាក់តែលតោល ហើយផាត់ក៏ទៅចោលខ្ញុំទាំងមិនលាបែបនេះ។
រឿងរាវដែលយើងបានដើរបានសាងជាមួយគ្នាជាតិនេះ ទោះរាយរាប់យ៉ាងណាក៏រាយរ៉ាប់មិនអស់ មនុស្សធំមកជាមួយគ្នាហើយកូនទោលដូចគ្នាស្រលាញ់រាប់អានគ្នាដូចបងប្អូនបង្កើតទៅណាក៏មានមុខយើងទាំងពីរទៅមិនដែលមានមួយបាត់មួយទេ តែឥឡូវផាត់ទៅចោលខ្ញុំហើយផាត់អើយផាត់។
សូមឲ្យវិញ្ញាណក្ខន្ធផាត់ទៅឲ្យបានសុខ សូមឲ្យកើតជាតិណាៗ កុំឲ្យអាយុខ្លី នឹងរឿងអកុសល់ដូចជាជាតិនេះអី សូមឲ្យវិញ្ញាណក្ខន្ធផាត់ទៅកាន់សុខគតិភពចុះណាផាត់ណា បើជាតិក្រោយមានពិតសូមឲ្យពួកយើងកើតមកជាមិត្តដ៏ល្អ និងជាបងប្អូនដ៏ល្អដូចជាតិនេះទៀតណាផាត់ណា»៕(និស្ស័យ)