យុវជនម្នាក់សារភាពថា ដោយសារមិត្តភ័ក្ដិដុក-សរសើរ-បញ្ជោរ ទើបក្លាយជាចោរភ្លាមៗ

កាលថ្ងៃទី២១ ខែ​កក្កដា ឆ្នាំ ២០ ២២ វេលា​ម៉ោង ២២ និង ៩នាទី នៅ​ចំណុចបេនចាន ​ភូមិបាលិលេយ្យ២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ​មានជ័យ កម្លាំង​សមត្ថកិច្ច​ខេត្ត​បាត់​ដំបង ​បានចុះប្រតិបត្តិការ​បង្ក្រាប​ករណីលួច​មានស្ថាន​ទម្ងន់​ទោស (ប្រើប្រាស់​កាំបិតខ្វែវកា-ប់ប្លន់យកម៉ូតូ ) ០១ករណី និងបានធ្វេីការ នាំ​ខ្លួនជនសង្ស័យ ចំនួន០១នាក់ ឈ្មោះហម ហៀ ហៅភូ ភេទប្រុស អាយុ ១៧ ឆ្នាំ មានទី​លំនៅក្នុងក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មកកាន់​ខេត្តបាត់ដំបង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ពីបានធ្វេីការសាកសួររួចមក​សមត្ថកិច្ចបានបន្តធ្វេីការស្រាវ​ជ្រាវរហូតដល់ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ២២ និង ២០នាទីនៅចំណុច​ភូមិកាប់គោថ្មី សង្កាត់អូរ​ចារ ក្រុងបាត់ដំបង បានធ្វេីការនាំខ្លួន​ជនសង្ស័យចំនួន ០២ នាក់ទៀត មកកាន់​ស្នងការដ្ឋាន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១-ឈ្មោះ ទី ស៊ីឡុង ហៅបញ្ញា ទី ភេទប្រុស អាយុ ២២ ឆ្នាំ មានទីលំនៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។ ២-ឈ្មោះ ហួរ រ៉ា ហៅ​សី ភេទប្រុស អាយុ ១៧​ឆ្នាំ មានទីលំនៅ​មិនពិតប្រាកដ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមជម្រាបជូនថា ជនសង្ស័យទាំង ៣ នាក់ខាងលេី រួមជាមួយបក្ខពួកជា​ច្រើន​នាក់ទៀត​ដែលកំពុង​រត់គេច​ខ្លួន បានធ្វើ​សកម្មភាពលួច​ម៉ូតូជនរងគ្រោះ​កាលពីថ្ងៃទី១៤ ​ខែកក្កដា ឆ្នាំ​២០២២ វេវេលាម៉ោង​ប្រមាណ ០៣ និង ៥០នាទី ទៀបភ្លឺនៅ​ចំណុច​ភូមិបឹងសង្កែ ឃុំអំពិលប្រាំដេីម ស្រុកបវេល ខេត្តបាត់ដំបង ដែលជនរង​គ្រោះឈ្មោះ ​ខន សុឃឿត ភេទ​ស្រី អាយុ ៣៣ឆ្នាំ មានទីលំនៅខាងលើ បានម៉ូតូ ០១​គ្រឿង ម៉ាកហុងដា Zo omerX ពណ៌ សក្រហម ពាក់ស្លាកលេខ បន្ទាយ មានជ័យ 1R-5518 ដែលជន​រងគ្រោះទុក​នៅខាងមុខផ្ទះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ហេីយនៅក្នុងថ្ងៃខែឆ្នាំដដែល នៅចំណុចក្រុមទី៧ ភូមិអំពិល ឃុំអំពិលប្រាំដេីម ស្រុកបវេល ខេត្តបាត់ដំបង ក្រុមជនសង្ស័យខាង លើដដែលបានធ្វេីសកម្មភាព ប្រេីប្រាស់កាំបិត​ខ្វែវកា-ប់ប្លន់​យកម៉ូតូ របស់ជន​រងគ្រោះ ឈ្មោះ ទឹម មាន ភេទប្រុស អាយុ ៣៤ ឆ្នាំ មានទីលំនៅ ភូមិ ប៊ួរុន ឃុំអំពិលប្រាំដេីម ស្រុកបវេល ខេត្តបាត់ដំបង បានម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ ទឹកប្រាក់​បិតស្គុតពណ៌​ខ្មៅ ស៊េរីឆ្នាំ ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 8639 និង​បណ្ណសម្គាល់​យានយន្ត ០១ សន្លឹក, ទូរស័ព្ទដៃម៉ាក OPPO ០១ គ្រឿងប្រាក់ខ្មែរ​ចំនួន ១៩ ម៉ឺនរៀល ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីក្រុមជនសង្ស័យធ្វេីសកម្ម ភាពខាងលើរួច​មកបានរត់គេចខ្លួន នៅក្នុង​ក្រុងប៉ោយប៉ែត​ខេត្តបន្ទាយ​មានជ័យ រហូតមក​ដល់ថ្ងៃទី១៩ ខែ​កក្កដា ឆ្នាំ​២០២២ វេលា​ម៉ោងប្រមា​ណ ០១និង ២០ នាទី នៅចំណុច​ភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ក្រុមជន​សង្ស័យបានធ្វេីសកម្មភាព ប្រេីប្រាស់កាំបិត​ខ្វែវកា.ប់ប្លន់​យកម៉ូតូ​របស់ជនរង​គ្រោះចំនួន ០២ នាក់ទៀតគឺ៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១-ឈ្មោះ ខេង សារ៉ែន ភេទស្រី អាយុ៤១ឆ្នាំ មានទីលំនៅភូមិកៀនកែស១ ឃុំគោលឃ្មុំ ស្រុកថ្ម គោល ខេត្តបាត់ដំបង។ ២-ឈ្មោះ ហ៊ិន ឡៅហ៊ុន ហៅម៉ាប់ ភេទប្រុស អាយុ ៣២ ឆ្នាំ (រងរបួសមុតរយះដេីម​ដៃខាងឆ្វេង ) មានទី លំនៅភូមិក្រសាំង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង បានម៉ូតូចំនួន ០២ គ្រឿង ម៉ាកហុងដា បីត ពណ៌សខៀវ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ បាត់ដំបង 1AL-6363 ០១ គ្រឿង និង ម៉ូតូម៉ាកហុងដា ឃ្លីក ពណ៌ស ស៊េរីឆ្នាំ ២០១៩ ពាក់ស្លាកលេខ បាត់ដំបង 1AF- 9684 ព្រមទាំងទូរស័ព្ទដៃ ០១ គ្រឿងទៀត ម៉ាក OPPO A31 ពណ៌​ផ្ទៃមេឃ និង​ប្រាក់ខ្មែរចំនួន ១០ម៉ឺនរៀល ហេីយក៏ជិះរត់គេច​ខ្លួនទៅ​នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រហូតដល់ថ្ងៃខែខាងលើទើបកម្លាំង​សមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើបាន។ វត្ថុតាង​ដកហូត​រួមមាន៖ ម៉ូតូម៉ាក ហុងដា Scoopy ពណ៌​ខៀវ ស៊េរីឆ្នាំ​២០១៩ គ្មានស្លាកលេខ​ចំនួន​១ គ្រឿង ( ជាម៉ូតូជិះធ្វេីសកម្មភាព ) ។ ម៉ូតូម៉ាកហុងដា Click ពណ៌ ស ស៊េរីឆ្នាំ ២០១៩ ពាក់ស្លាកលេខ បាត់ដំបង 1AB-0825 ( ជាម៉ូតូរបស់ជនរងគ្រោះ )។ កាំបិត ខ្វែវ ចំនួន ០១ ដេីម។ បច្ចុប្បន្នការិយាល័យ​ជំនាញកំពុង​ធ្វេីការកសាង​សំណុំរឿងដេីម្បីបញ្ជូនទៅសាលា​ដំបូងខេត្តបាត់ ដំបងចាត់ការ​បន្តតាមនីតិវិធីច្បាប់៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​