ប្រពៃណាស់ មាស​ សុខសោភា និងស្វាមី បបួលគ្នាទៅដាក់បាត្រដល់ប្រទេសឡាវឯណោះ

ថ្មីៗនេះតារាចម្រៀង​ស្រីល្បីឈ្មោះ​នៅ​កម្ពុជា​ មាស សុខសោភា​ បាន​ដឹក​ដៃ​ស្វាមីបណ្តូលចិត្តទៅ​ដាក់​បាត្រ​ដល់ព្រះសង្ឃចំនួន ១៥០អង្គ ដល់​ប្រទេសឡាវ​ឯណោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាល​ពីព្រឹក​ថ្ងៃ ២៥​ កក្កដា នេះ ក្នុង​បណ្តាញ​សង្គម​របស់​តារា​ស្រី មាស​ សុខសោភា បាន​បង្ហោះ​រូប​ថតជាមួយ​នឹង​ស្វាមីរួម​នឹង​អាហារ​មួយ​ចំនួន​ទុក​សម្រាប់​ប្រគេន​ព្រះសង្ឃ​ដែល​បាន​និមន្ត​បិណ្ឌបាត្រ​នា​ពេល​ថ្ងៃ ២៥​កក្កដា​ ប្រទេសឡាវ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“សូមជូនបុណ្យទាំងអស់គ្នាបងប្អូនថ្ងៃនេះនាងខ្ញុំ និងស្វាមីជ្រះថ្លាចិត្តណាស់ដែល ក្រោក​ពីព្រលឹម ដាក់ចង្ហាន់ព្រឹកទៅដល់ព្រះសង្ឃចំនួន១៥០អង្គនៃ១៣វត្តរបស់Luang prabang សូមសំណាងល្អនិងសុខសុវត្ថិភាពទាំងអស់គ្នាណា៎”។ សារ​ដែល​ម្ចាស់បទ “ខូចចិត្តច្រើនដង” បាន​បង្ហោះ​។ ជាមួយ​គ្នា​នេះផងដែរ​គេ​ឃើញ​វត្តមាន​ប្តីប្រពន្ធ​មួយគូ​នេះ បាន​ធ្វើដំណើរកម្សាន្តជាច្រើន​កន្លែង​នាទឹកដីក្បែរខាង​នៃ​ប្រទេសខ្មែរ​នេះ​ផងដែរ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Morningfresh.news ដោយគ្មាន​ការ​អនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!