លោកតា​វ៉ិ​ច​ទ័​រ និងក្រុមតារាកំប្លែងពាក់មីល្បីៗជាច្រើនក្រោយពីក្រោយ​ចាក​ចេញពី CTN ក៏សម្រេចនាំគ្នាចូលក្រុមហ៊ុនថ្មីមួយនេះ

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត លោក សុវណ្ណ រិ​ទ្ធី ហៅ​តា​វ៉ិ​ច​ទ័​រ និង​ក្រុម​កំប្លែង​នាយ ពាក់​មី បាន​ស្វែងរក​ទ្រនំ​ថ្មី​សម្រាប់​ជ្រកកោន​ហើយ បន្ទាប់​ពី​លោក និង​ក្រុម​កំប្លែង​ទាំងមូល​បាន​សម្រេច​ចាក​ចេញពី​ស្ថានីយទូរទស្សន៍​ស៊ី​ធី​អិន ទី​ដែល​ពួក​គេ​ធ្លាប់​ផ្តើម​អាជីព​សិល្បៈ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មកនេះ​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណា ជំរក​ថ្មី​ដែល​លោក សុវណ្ណ រិ​ទ្ធី និង​ក្រុម​កំប្លែង​មក​ជ្រកកោន​នា​ពេល​ដែល​នោះ គឺ​មិនមែន​ស្ថិត​នៅ​ក្រោម​ស្ថានីយទូរទស្សន៍​ថ្មី​ណាមួយ​ឡើយ ពោល​គឺជា​ក្រុមហ៊ុន​ឯកជន​មួយ​ដែល​មានបទពិសោធន៍​ផលិត​ស្ព​ត​ពាណិជ​ន​កម្ម​ធំ​ៗ សម្រាប់​ស្ថានីយទូរទស្សន៍​ក្នុងស្រុក​នានា​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អតីត​អ្នក​រៀបចំ​កម្មវិធី​កំសាន្ត​របស់​ស្ថានីយទូរទស្សន៍​ស៊ី​ធី​អិន លោក សុវណ្ណ រិ​ទ្ធី ហៅ​តា​វ៉ិ​ច​ទ័​រ បាន​លើក​ឡើង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា កន្លែង​ថ្មី​ដែល​លោក និង​ក្រុម​កំប្លែង​នឹង​ចាប់ផ្តើម​ការងារ​ថ្មី​នោះ គឺជា​ក្រុមហ៊ុន​ឯកជន​ឈ្មោះ MSA ជា​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម នៅ​តាម​ទូរទស្សន៍ និង​ផលិត​ស្ព​ត​នានា​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បញ្ជាក់​ថា លោក និង​ក្រុម​កំប្លែង​ទាំងអស់​បាន​ចុះ​កុងត្រា​នៅ​ទី​នេះ រយៈពេល​ច្រើន​ឆ្នាំ សម្រាប់​​ផលិតកម្ម​វិធី​កំសាន្ត ដូចដែល​លោក​ធ្លាប់​បាន​ធ្វើ​នៅ​ស៊ី​ធី​អិន​ដូច្នេះ​ដែរ ខណៈ​ពេល​ដែល​រូប​លោក និង​ក្រុម​កំប្លែង​បាន​តៀម​រួចរាល់​ហើយ សម្រាប់​ដំណើរការ​ការងារ​នៅ​ទី​នេះ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណា បើ​តាម​លោក សុវណ្ណ រិ​ទ្ធី សម្រាប់​ការងារ​សម្តែង​នៅ​តាម​ប៉ុស្តិ៍​ទូរទស្សន៍​ថ្មី​ណាមួយ​នោះ រូប​លោក​មិន​អាច​សម្រេច​ធ្វើ​ដោយ​ខ្លួនឯង​បាន​ឡើយ ពោល​គឺ​លោក​ត្រូវការ​សម្រេច​ពី​អ្នកដឹកនាំ​ថ្មី​នៅ​ទីនោះ​ជា​មុន​សិន ព្រោះ​លោក និង​ក្រុម​កំប្លែង​បាន​សម្រេច​ចុង​កុងត្រា​ជាមួយ​ក្រុមហ៊ុន​រួច​ហើយ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​ពាក់ព័ន្ធ​ទៅ​នឹង​ការងារ​ដឹកនាំ​សម្តែង​រឿង «​ពីរ​គ្រួសារ​» និង​ការ​សម្តែង​របស់​លោក​នូវ​ភាពយន្ត​សំណើច​ដែល​មាន​ចំណងជើង​ថា «​រឿង​ខ្ញុំ​អ​ញ្ចឹ​ង​» នៅ​ស្ថានីយ​ទូរ​ស្សន៍​ស៊ី​ធី​អិន(CTN) នា​ពេល​កន្លង​មក​នោះ លោក​បញ្ជាក់​ថា រឿង​ទាំង​ពីរ​នេះ គឺជា​កម្មវិធី​របស់​ស៊ី​ធី​អិន ហើយ​ស្ថានីយ​បាន​ចាត់ចែង​អ្វី​ថ្មី​ទៀត​នោះ លោក​មិនដឹង​ឡើយ ដោយសារ​លោក​បាន​ចាក​ចេញពី​ទី​នេះ​ហើយ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះជា​យ៉ាងណា​លោក សុវណ្ណ រិ​ទ្ធី ហៅ​តា​វ៉ិ​ច ទ័​រ ក៏​នៅ​តែ​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន CBS នៃ​ស្ថានីយទូរទស្សន៍​ស៊ី​ធី​អិន បាន​ផ្តល់​ឱកាស​ការងារ​អោយ​លោក និង​ក្រុម​កំប្លែងជាច្រើន ហើយ​បាន​ផ្តល់​ឱកាស​ឲ្យ​រូប​លោក​បាន​បណ្តុះបណ្តាល​បងប្អូន​ជា​ច្រើន អោយ​មាន​ប្រជា​ប្រី​យ និង​មាន​ជីវភាព​ធូរធារ​ហូត​ដល់​ថ្ងៃនេះ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ការ​កត់សម្គាល់ ក្រោយ​ពី​ការ​ចាក​ចេញពី​ស្ថានីយទូរទស្សន៍​ស៊ី​ធី​អិន​ពី​លោក សុវណ្ណ រិ​ទ្ធី ហៅ​តា​វ៉ិ​ច​ទ័​រ តារា​កំប្លែង​នាយ ពាក់​មី និង​ក្រុម​កំប្លែង​ទាំង​អស់នោះ​មក គេ​សង្កេត​ឃើញ​អ្នកគ្រប់គ្រង​ថ្មី​របស់​ស៊ី​ធី​អិន បាន​ចាប់ផ្តើម​កែប្រែ​ដោយ​បាន​ដាក់​ជំនួស​នូវ​អ្នកដឹកនាំ​កម្មវិធី​ថ្មី និង​បន្ថែម​តារា​ថ្មី​ៗ​មួយ​ចំនួន​ផង​ដែរ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​នោះ​កម្មវិធី​សំណើច​តាម​ភូមិ​ដែល​ធ្លាប់​ដឹកនាំ​ដោយ​លោកតា​វ៉ិ​ច​ទ័​រ ត្រូវ​បាន​ជំនួស​ដោយ​លោក ដួង សុខ​គា ហើយ​ពេល​ពិធីករ​ថ្មី​ដែល​ធ្លាប់​ជា​នាយ ពាក់​មី នោះ ក៏​ត្រូវ​បាន​ជំនួស​ដោយ​លោក សុខ​គា និង​ពិធី​ការិនី​គឺ​ស្រី​ពី​ន ខណៈ​ពេល​ដែល​កម្មវិធី «​បាទ​មេ​» ដែល​សម្តែង​ដោយ​នាយ ពាក់​មី ក៏​ត្រូវ​បាន​ជំនួស​ដោយ​លោក ប៉ែន ចំ​រ៉ុ​ង ក្រោម​ការ​ដឹកនាំ​ថ្មី​ពី​ពិធី​ការិនី​ចាស់វស្សា​គឺ​អ្នក​នាង យុគ្គ ចិន្តា៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Morningfresh.news ដោយគ្មាន​ការ​អនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!