ខឹងរឿងគេជេរ មាន់ ទា រំខានពេក ចូលទៅដល់ក្នុងផ្ទះធ្វើរឿងមួយនេះភ្លាម រហូតដេរ១០០ថ្នេរ

មន្ត្រីនគរបាលម្នាក់ កំពុងដេកក្នុងអង្រឹង នៅក្រោមផ្ទះរបស់ខ្លួនសុខៗ ស្រាប់តែត្រូវបុរសម្នាក់កា…ប់មួយពូថៅចំថ្ពាល់ខាងឆ្វេង បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែកភ្លាមៗ បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិត្រស់សាលា សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ជនរងគ្រោះមានឈ្មោះ ឆន ប៊ុនថន ហៅពៅ ភេទប្រុស អាយុ៣៧ឆ្នាំ មានតួនាទីជានាយផ្នែកការិយាយភ័ស្ដុភា នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ស្ពឺ។ ចំណែកជនសង្ស័យមានឈ្មោះ ហឹង រាជស័ង្ហហៈ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅ ក្នុងភូមិឃុំកើតហេតុ ជាមួយគ្នា។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា នៅមុនពេលកើតហេតុ ខ្លួនគេពិតជាបានយកពូ….ថៅ ដើរចូលទៅក្នុងផ្ទះរបស់ជនរងគ្រោះពិតប្រាកដមែន ដោយពេលនោះ ឃើញជនរងគ្រោះ កំពុងតែដេកក្នុងអង្រឹង នៅក្រោមផ្ទះ ហើយក៏កា…..ប់មួយ ពូ…..ថៅ- ចំថ្ពាល់ខាងឆ្វេង ព្រោះតែរូបគេខឹ……ងនឹងជនរងគ្រោះ ដែលឧស្សាហ៍ជេ…..រ មាន់ ទា ធ្វើឲ្យរំខានដល់ខ្លួន។

ក្រោយកើតហេតុ ជនសង្ស័យ ត្រូវបានក្រុមគ្រួសារជនរងគ្រោះ ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច ក្រុងច្បារមន យកទៅធ្វើការសាកសួរ ចំណែកឯជនរងគ្រោះ កំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យបង្អែក ដោយក្រុមគ្រួសារជនរងគ្រោះបានប្រាប់ឲ្យដឹងថា​ មុខរបួសត្រូវបានដេរចំនួន១០០ថ្នេរ លើមុខរបួស។បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃុំខ្លួន នៅស្នងការដ្ឋាននគរបាល ខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់វិធានការណ៍តាមនីតិវិធី៕

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Morningfresh.news ដោយគ្មាន​ការ​អនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!