ពេទ្យឯកជន អស់លទ្ធភាពមើលហើយដោយសារអាការៈរបស់គាត់ធ្ងន់ពេក (មានវីដេអូ)
ភ្នំពេញ ៖ ជាការពិតណាស់ជឿជាក់ថាប្រិយមិត្តពិតជាបានជ្រាបរួចមកហើយពីតារាកំប្លែងល្បីឈ្មោះ នាយតាក់សុី ដែលជាតារាកំប្លែងមួយរូបទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនជាច្រើន ។
យ៉ាងណាមិញបើក្រឡែកមកមើលកាលពីពេលថ្មីៗនេះមហាជនជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយទទួលបានដំណឹងថា នាយតាក់សុី ពេលនេះកំពុងតែធ្លាក់ខ្លួនឈឺធ្ងន់ រហូតត្រូវចូលមន្ទីរពេទ្យភ្លាមពេលនេះមានតម្រូវការឈា.មជាច្រើនកំប្លោកជាបន្ទាន់
ពេលនេះលោកកំពុងតែដេកលើគ្រែពេទ្យទាំងស្ដូកស្ដឹង នេះបើយោងតាមម្ចាស់គណនីហ្វេសប៊ុកភរិយារបស់ នាយតាក់សុី ផ្ទាល់បានរៀបរាប់អោយដឹងបែបនេះថា “អាណិតប្ដីណាស់ ពេទ្យឯកជន អស់លទ្ធភាពមើលហើយដោយសារអាការៈរបស់គាត់ធ្ងន់ពេក
ត្រូវបញ្ជូនមកមន្ទីរពេទ្យ ទាហាន គឺ ពេទ្យ មន្ទីរពេទ្យ កេតុមាលានាងខ្ញុំសុំឱ្យបងប្អូនជួយបរិចា្ចគឈាមដល់ប្ដីខ្ញុំផងត្រូវការឈា.មបន្ទាន់ណាស់ក្នុងថ្ងែនេះខ្វះឈា.ម ៥ ទៅ ៨ សាក់បានគ្រប់ សូមបងប្អូនជួយបរិច្ចា.គ.ឈា.មផង
ហើយបើបងប្អូនចង់មកសួរសុខទុក្ខគាត់សូមទាក់ទងតាមលេខទូរសព្ទ 06929.5646.061758337.090995698” ក្រោយបានឃើញបែបនេះមហាជនជាច្រើនមានការភ្ញាក់ផ្អើលខ្លាំង បានចូលទៅខមិនជូនពរអោយឆាប់ៗនិងបានស៊ែរចែករំលែកជាហូរហែរផងដែរ៕