សុគន្ធ ថេរ៉ាយុ មានសឹងតែគ្រប់យ៉ាងទៅហើយ បែរមកជួបជំងឺអាក្រក់នេះទៅវិញ

មនុស្សធ្លាប់តែឡើងច្រៀងលើឆាក តែដល់ពេលបានឃើញឆាកបែរជាភ័យខ្លាចទៅវិញ។ រឿងនេះបានកើតផ្ទាល់លើតារាចម្រៀង សុគន្ធ ថេរ៉ាយុ ដោយបានបាត់មុខពីលើឆាកតន្ត្រីមកដល់ពេលនេះជាង ៣ឆ្នាំមកហើយ ក៏ព្រោះតែបញ្ហាជំងឺបាក់ទឹកចិត្ត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សាមីខ្លួនក៏មិនបានដឹងថាខ្លួនមានជំងឺបាក់ទឹកចិត្តនេះដែរ ពោលទាល់តែទៅជួបគ្រូពេទ្យទើប ភ្ញាក់ខ្លួនថាខ្លួនកំពុងតែមានជំងឺសាហាវនេះ។ អំឡុងពេលចាប់ផ្តើមមានជំងឺធ្លាក់ទឹកចិត្ត រ៉ាយុ បានឱ្យដឹងថា ក្រុមគ្រួសារលោកមិនសូវបានជួបគ្នា ហើយមិនមានអ្នកណាចែករំលែករឿងរ៉ាវពិបាកចិត្តជាមួយ រហូតគិតថាចង់សុំនៅម្នាក់ឯងឆ្ងាយពីមនុស្សម្នាមួយរយៈ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“មានថ្ងៃមួយខ្ញុំបានឡើងច្រៀង នៅចំពោះមុខមនុស្សជាច្រើន ប៉ុន្តែអារម្មណ៍រំភើបដែលធ្លាប់មានពីមុនលែងមាន បែរជាភ័យខ្លាច ញ័របេះដូង ចង់គាំង ដកដង្ហើមអត់ដល់គ្នា សុំគេឈប់ច្រៀងកណ្តាលទី ហើយបើសិនជាថ្ងៃនោះសម្រេចចិត្តនៅតែបន្តឡើងច្រៀងច្បាស់ជាសន្លប់”។ នេះជាសម្តីផ្ទាល់ដែល រ៉ាយុ បានប្រាប់តាមរយៈកម្មវិធីសម្ភាសន៍ក្នុងស្រុកមួយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅពីមុខមហាជនឃើញលោក សុគន្ធ ថេរ៉ាយុ សើចសប្បាយមែន តែនៅខាងក្រោមលោកជាមនុស្សម្នាក់ធ្លាប់មានជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមកទៀតម្ចាស់បទ “មហារីកបេះដូង” រូបនេះបានចេញក្រៅដើម្បីលំហែខួរក្បាល តែពេលបានជួបនឹងមនុស្សច្រើនលោកបែរជាមានអារម្មណ៍ដូចខាងដើម គឺធុញថង់ ចង់សន្លប់ រហូតក្រុមគ្រួសារឆ្ងល់ពីអការៈដែលលោកបានជួបប្រទះ ក៏បានស្នើរឱ្យ រ៉ាយុ សម្រាកដើរលេងក្នុងស្រុក ឬក្រៅប្រទេសមួយរយៈដើម្បីឱ្យអារម្មណ៍បានស្រស់ស្រាយឡើងវិញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាក្នុងផលិតកម្មថោនរូបនេះ ចាប់ផ្តើមគិតថាជីវិតខ្លួនឯងដូចជាគ្មានន័យ ឯកា ដោយគិតថា ពេលមានផ្ទះធំរស់នៅតែបែរជាជួបអារម្មណ៍ឯកា ខុសកាលពីនៅផ្ទះតូចជុំគ្នាមានឪពុកម្តាយ យាយតា មាមីងបងប្អូនច្រើនទៅវិញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ធ្លាប់នឹកថាចង់សម្លាប់ខ្លួនម្តងៗដែរ តែចិត្តមួយបានទាញមកវិញយ៉ាងលឿនថាមិនអាចធ្វើចឹងបានទេ ព្រោះនៅមានក្រុមគ្រួសារជាពិសេសម្តាយ ខ្លាចក្រែងអ្នកមានគុណពិបាកចិត្តថែមមួយកម្រិតព្រោះលោកឪពុកបានចែកឋានបាត់ទៅហើយ”។ រ៉ាយុ បានបញ្ជាក់បន្ថែម។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រហូតសម្រេចចិត្តថាទៅជួបគ្រូពេទ្យខាងផ្នែកផ្លូវចិត្ត ក្រោយពីបានធ្វើតាមការណែនាំរបស់គ្រូពេទ្យរួចមក លទ្ធផលចេញមកថាលោកមានជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ។ បន្ទាប់មក​លោកសម្រេចចិត្ត​ធ្វើ​ការព្យាបាល​តាមការណែនាំ​របស់​គ្រូ​ពេទ្យ​មក​ដល់​ឥឡូវនេះ ជំងឺ​លោក​មាន​សភាពល្អប្រសើរជាងមុន​ច្រើនហើយ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Morningfresh.news ដោយគ្មាន​ការ​អនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!