ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ភ្លេចចង់ដៃចៅស្រីឯកឧត្ដមជាសុផារ៉ា សុខចិត្តថែមលុយបន្ថែមទៀតយកធ្វើបុណ្យ

វេលាម៉ោង៦ព្រឹកថ្ងៃពុធទី៦ ខែកក្កដា ឆ្នាំ២០២២ លោក ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី និងភរិយា បាននាំយកបាយកញ្ចប់ទឹកបរិសុទ្ធ មកចែកជូនប្រជាពលរដ្ឋដែលបាននាំគ្នាយកកូនចៅ មករង់ចាំទទួលសេវាព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាវត្តភ្នំ ដែលទឹកចិត្តសម្បុរសរបស់លោក ទទួលបានការសាទរខ្លាំងពីពលរដ្ឋ ពិសេសអ្នកទទួលជំនួលផ្ទាល់តែម្តង។

លោក បានមានប្រសាសន៍ថា កម្មវិធីនេះកើតចេញមកអំពីទៅចូលរួមក្នុងពិធី អាពាហ៍ពិពាហ៍ចៅស្រីឯកឧត្ដម ឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា និងចៅប្រុសរបស់លោកជំទាវភាព ហៀក ចេញមកវិញភ្លេចមិនបានចងដៃចៅៗ ដូចច្នេះហើយ មានតែយកថវិការនេះ បូកបន្ថែម នឹងថវិការផ្ទាល់ខ្លួនខ្លះទៀត យកមកធ្វើបុណ្យដាក់ទានដើម្បីឧទ្ទិសកុសល ដល់ដូនតាម៉ាកុងដែលបានចែកឋានទៅលោកខាងមុខរួចហើយ សូមងាកក្រោយ ឲ្យពរជ័យដល់ចៅប្រុសចៅស្រី

ដែលទើបតែរៀបអាពាហ៍ពិពាហ៍ថ្មីថ្មោងនេះ សូមឲ្យបានកូនប្រុសស្រីឲ្យបានច្រើន ដើម្បីបន្តពូជពង្សវង្សត្រកូលចូលរួមចំណែកបន្តវេនក៏សាងអភិវឌ្ឍន៍ ព្រះរាជាណាចក្រកម្ពុជាយើង ឲ្យកាន់តែរីកចំរើន ក្រោមដំបូលសន្តិភាពដែមានសម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែនជាប្រមុខ។

លោកបានឆ្លៀតចោទសួរបែបលេងសើចទៀតថា ( តើមានប្រីយមិត្តយើងណាខ្លះ ដែលធ្លាប់ទៅហូបការហើយភ្លេចចងដៃ ដូចខ្ញុំភ្លេចចងដៃ៣ដងរួចមកហើយ ដេកមិនលក់បក់មិនល្ហើយទេ)៕

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Morningfresh.news ដោយគ្មាន​ការ​អនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!