បាត់មុខយូរ លៀង ចាន់ឡា ដាក់២បទនេះបានទទួលបានការសរសើរពីមហាជនថាច្រៀងពីរោះខុសពីមុន(មានវីដេអូ)
មហាជនពិតជាបានស្គាល់រួចមកហើយ អតីតបេក្ខភាព ក្នុងកម្មវិធី ប្រឡងលំដាប់ថ្នាក់ពិភពលោក X- Factor Cambodia កញ្ញា លៀង ចាន់ឡាន គឺនាង ហាក់មានភាពស្ងប់ស្ងាត់ ពោលគឺ គេពុំសូមឃើញ កញ្ញា មានវត្តមានក្នុងកម្មវិធី ឬឆាតតន្ត្រីឡើយ មួយរយៈធំនេះ បន្ទាប់ពី ជំងឺកូវីដ មានស្ងប់ស្ងាត់។
តែទន្ទឹងនឹងភាពស្ងប់ស្ងាត់ ពុំសូវឃើញកញ្ញា មានវត្តមាននោះ គឺ កញ្ញា កំពុងបម្រើការងារ ដោយច្រៀងឲ្យហាងមួយកន្លែង ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ នេះបើតាមការបញ្ជាក់របស់កញ្ញា តាមរយៈខមមិន។
តែរឿងដែលធ្វើឲ្យមហាជន មានការចាប់អារម្មណ៍ខ្លាំង ក្នុងពេលថ្មីៗនេះគឺ សមត្ថភាពរបស់នាងតែម្តង តាមរយៈបទសម្រៀងចំនួន២បទ ដែល លៀង ចាន់ឡា ថតដាក់ក្នុងបណ្ដាញសង្គម TikTok មានចំណងជើងថា «លេងសើចផ្លូវអារម្មណ៍» ដែលជាសំនៀមដើម អ្នកនាង ពេជ្រសូលីកា និងបទ «ធ្វើម៉េចខ្ញុំមិនស្អាតដូចគេ» របស់អ្នកនាង មាស សុខសោភា
គឺទទួលបានការចាប់អារម្មណ៍ខ្លាំង ហើយអ្នកប្រើប្រាស់បណ្ដាញសង្គមខាងលើ បានសរសើរគ្រប់ៗគ្នា សមត្ថភាពរបស់នាង ហាក់មានការអភិវឌ្ឍន៍ច្រើន ស្ដាប់ទៅពីរោះ បញ្ចូលមនោសញ្ចេតនាបានល្អ ឯអ្នកខ្លះទៀតបានសរសើរថា បទចម្រៀងរបស់អ្នកនាង មាស សុខសោភា កម្រមានអ្នកធ្វើបានល្អណាស់ តែនេះ ចាន់ឡា ច្រៀងបានយ៉ាងពីរោះ ហើយអ្នកខ្លះទៀត បានជម្រុញឲ្យចាន់ឡា ដាក់ពាក្យប្រឡងម្តងទៀតថែមទៀតផង៕(និស្ស័យ)
ហាមលួចចម្លងអត្ថបទពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត