គ្រោះ​រញ្ជួយ​ដីធ្វើឲ្យស្លា​​.ប់មនុស្ស ១,០០០​នាក់​ និង​១.៥០០​នាក់​របួស​ នៅ​អា​ហ្វ​ហ្គា​នី​ស្ថានរងគ្រោះយ៉ាងដំណំ

ក្រុង​កា​ប៊ុល ៖ ស្លា.ប់មនុស្ស​យ៉ាង​ហោច​ណាស់​ ១,០០០​នាក់ និង​១.៥០០​នាក់​ទៀតបាន​រង​របួស ក្នុង​គ្រោះ​រញ្ជួយ​ដី​ដ៏​សាហាវ​បំផុត មិន​ធ្លាប់​មាន​ក្នុង​រយៈពេល​ពីរ​ទសវត្សរ៍ បាន​កើតឡើង​ក្នុង​ពេល​ដ៏​លំបាក​មួយ​សម្រាប់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​គ្រប់គ្រង​ដោយ​តា​លី​បង់ បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​ភាព​ស្រេកឃ្លាន និង​វិបត្តិ​សេដ្ឋកិច្ច​ថែម​ទៀតនោះ នេះ​បើ​យោង​តាម BBC ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

People carry injured to a helicopter following a massive earthquake, in Paktika Province, Afghanistan, June 22, 2022, in this screen grab taken from a video. BAKHTAR NEWS AGENCY/Handout via REUTERS

គ្រោះ​រញ្ជួយ​ដី​កម្រិត ៥.៩​រិច​ទ័​រ បាន​កើតឡើង​នៅ​ពេល​ដែល​មនុស្ស​ជា​ច្រើន​កំពុង​ដេក​នៅផ្ទះ នា​វេលា​ម៉ោង​០១​និង​២៤​នាទី​យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ពុធ ទី​២២ មិថុនា ២០២២ (​ម៉ោង​ក្នុងស្រុក​) ​រញ្ជួយ​ដីបាន​វាយប្រហារ​ភាគ​ខាងកើត​នៃ​ប្រទេស ប្រវែង​ប្រហែល ៤៤​គីឡូម៉ែត្រ នៅ​ទីក្រុង Khost ដែល​ស្ថិត​នៅ​ជិត​ព្រំដែន​ជាមួយ​ប្រទេស​ប៉ា​គី​ស្ថាន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោង​តាម​អាជ្ញាធរ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​របស់​រដ្ឋ បាន​ឲ្យ​ដឹង​ថា អ្នក​ស្លា​​ប់​ភា​​​​គច្រើន គឺ​នៅ​ក្នុង​ខេត្ត Paktika ក្នុងស្រុក Giyan, Nika, Barmal និង Zirok ។

លោក Mohammad Amin Hozaifa ប្រធាន​នាយកដ្ឋាន​ព័ត៌មាន បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​តាម​ទូរ​សព្ទថា ចំនួន​អ្នក​ស្លា​​​ប់​រហូត​មក​ដល់​ពេល​នេះ គឺ​ច្រើន​ជាង ១,០០០នាក់ ហើយ​មនុស្ស​យ៉ាង​ហោច​ណាស់ ១,៥០០​នាក់​ទៀតបាន​រង​របួសធ្ងន់ និងស្រាល “​នៅ​ក្នុងស្រុក Gayan និង Barmal នៃ​ខេត្ត Paktika” ។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មន្ត្រី​រូប​នេះ រំពឹង​ថា ចំនួន​អ្នក​ស្លា​.​ប់ និង​របួស នឹង​កើនឡើងបន្ថែមទៀត ខណៈ​ដែល​បេសកកម្ម​ស្វែងរក និង​សង្គ្រោះ កំពុង​ខិតខំ​ប្រឹងប្រែង​បន្ត​ស្វែងរក​អ្នកសង្ស័យ​កប់​នៅ​ក្រោម​ដី ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

#NEWS MORE: Afghanistan quake kills at least 255 people – State-run news agency
A magnitude 5.9 earthquake that hit Afghanistan has killed at least 255 people and wounded more than 500 people, according to state-run news agency Bakhtar.
Casualties were reported in Barmal, Zirok, Nika and Giyan districts of Paktika province, according to Bakhtar.
CNN is unable to independently confirm Bakhtar??s reporting.

ក្នុង​រូបភាព​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ Bakhtar បានបង្ហាញ​ថា ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន ជម្លៀស​អ្នក​របួស ក្រោយ​ការ​រញ្ជួយ​ដី ។ ផ្ទះ​ជា​ច្រើន​ខ្នង​ ​ដែល​សង់​នៅ​ក្នុង​តំបន់​ជនបទ ​ជា​​លំនៅ​ដ្ឋា​ន​មិន​ស្ថិតស្ថេរ ឬ​សាងសង់​មិន​បាន​ល្អ បាន​ប្រែ​ក្លាយទៅជា​កម្ទេច​ថ្ម ដែល​មាន​តែ​ជញ្ជាំង និង​ដំបូល​បាក់បែក ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Afghan Red Crescent Society volunteers are serving the earthquake affected people of Giyan district

In this photo released by a state-run news agency Bakhtar, Afghans evacuate wounded in an earthquake in the province of Paktika, eastern Afghanistan, Wednesday, June 22, 2022. (Bakhtar News Agency via AP)