បងតែងហៅប្អូនដុកទ័រវ័យក្មេង ឥឡូវលែងបានឆ្លងឆ្លើយសម្ដីគ្នាទៀតហើយ បែកគ្មានថ្ងៃជួបគ្នា
និស្សិតជិតបញ្ចប់ការសិក្សាម្នាក់បានលង់ទឹកស្លាប់បាត់បង់ជីវិតនៅរម្មណីយដ្ឋានតាដា ស្ថិតក្នុងខេត្តកំពត កាលពីថ្ងៃទី១៩ មិថុនាឆ្នាំ ២០២២កន្លងទៅ។ និស្សិតរូបនេះមានឈ្មោះ ស្រ៊ី ឧត្តម អាយុ ២៥ឆ្នាំ មានស្រុកកំណើតនៅភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ហើយនឹងត្រូវបញ្ចប់ការសិក្សាថ្នាក់វេជ្ជបណ្ឌិតនៅរយៈពេល ២ឆ្នាំទៀតប៉ុណ្ណោះ។
បន្ទាប់ពីទទួលដំណឹងដ៏រន្ធត់ខាងលើក្រុមគ្រួសារសាច់ញាតិ និងមិត្តភ័ក្ដជាច្រើនបានសម្ដែងសេចក្ដីសោកស្ដាយ និងអាឡោះអាល័យជាទីបំផុតរកអ្វីប្រៀបផ្ទឹមគ្មាន។ ឪពុករបស់ជនរងគ្រោះរំលេចខ្លឹមសារសំណេរដ៏ក្ដុកក្ដួលថា៖ «ប៉ាម៉ាក់អ៊ីអុំបងប្អូន ពិតជាសោកស្តាយណាស់ដែលបាត់បង់កូនប្រុសច្បងគួរឲ្យស្រលាញ់ មិនគួរណាកូនទៅចោលប៉ាម៉ាក់ទាំងបែបនេះ បើមានជាតិខាងមុខមែនពិត
សូមឲ្យកូនប្រុសប៉ាម៉ាក់មានអាយុវេង កុំឲ្យអាយុខ្លីដូចជាតិនេះទៀត ប៉ាម៉ាក់ទទួលយកមិនបានទេ កូនបែកប៉ាម៉ាក់បែកជារៀងរហូតហើយ បែកដោយគ្មានថ្ងៃជួប សូមឲ្យកូនប្រុសប៉ាម៉ាក់ទៅបានសុខ ណាកូនប្រុសសំណព្វប៉ាម៉ាក់ ប៉ាម៉ាក់មានតែពាក្យថាសោកស្តាយ ស្តាយអើយសែនស្តាយ។ ប៉ាទទួលយកមិនបានទេកូនប៉ា ស្រលាញ់កូនយកអ្វីមកប្រៀបធៀបនឹងកូនមិនបានទេ សេក្ដីប៉ងប្រាថ្នារបស់ប៉ាផ្ញើមកលើកូន អីលូវរលាយអស់ហើយកូន ប៉ាស្ដាយណាស់កូន»។
Srey Phon ៖«បងប្អូនអើយបងឧត្តម ខ្ញុំលាបងប្អូនទៅរហូតហើយ ហេតុអ្វីមនុស្សល្អៗជួបរឿងបែបនេះ ប្អូនស្រីទទួលយកមិនបានទេ ក្តីស្រមៃរបស់បងប្រុសបន្តតិចទៀតទេជិតបានសម្រេចហើយ ហេតុអ្វីបងបោះបង់ចោលក្តីស្រមៃរបស់បង ប្អូនសូមជូនពរឲ្យបងទៅកាន់សុគតិភព សូមឲ្យបងទៅកន្លែងថ្មីជួបតែមនុស្សចិត្តផង ធ្វើម្តេចជាតិយើងមាននិស្ស័យត្រឹមហ្នឹង បងប្រុសម្នាក់នេះលាបងប្អូនទៅរហូតហើយ»។
Ro Alex ៖ «នៅតែនឹកនៅតែចងចាំ នៅតែរលឹកបងប្អូនល្អអើយ លែងមានហែងនៅក្នុងជាតិនេះទៀតហើយបងប្អូន ម្ដេចក៏ឲ្យត្រូវជួបហេតុអ្វីចាំបំបែកធ្វេីអី ដឹងអត់ថាអញពិបាកនិងធ្វេីចិត្តពិបាកនិងទទួលណាស់ បានត្រឹមស្ដាប់សំឡេងក្នុងឆាតមេីលរូប តែមិនអាចប៉ះបានដូចមុន មិនអាចសួរសុខទុក មិនអាចប្រេីពាក្យថា នឹក ហែ្អងក៏ឆ្លេីយថា ឧត្តមនឹករ៉ូដូចគ្នា សម្ដីដ៏ពិរោះរបស់ហែ្អង វារលត់បាត់រហូតហេីយ លែងលឺទៀតហេីយ ចាប់ពីពេលនេះតទៅបងប្អូនដ៏កំសត់អេីយ មិនដឹងពេលនិងអ្ហែងពិបាកទ្រាំយ៉ាងមិចទេ មិនដឹងថាឯងឈឺខ្លាំងប៉ុនណាទេ»។
Pa Kon Theab ៖បងតែងហៅប្អូនដុកទ័រវ័យក្មេង ឥឡូវលែងបានឆ្លងឆ្លេីយសម្ដីគ្នាតទៅទៀតហេីយងប្អូនល្អអេីយបែកគ្មានថ្ងៃជួបគ្នា បងស្រឡាញ់អូនណាស់ បងខំរង់ចាំទទួលជោគជ័យរបស់ប្អូន ហេតុអីប្អូនមិនបំពេញវាឲ្យបានប្អូនលោកគ្រូពេទ្យសង្ហាវ័យក្មេង រលាយរូបរាងកាយនៅយប់នេះហេីយបងពិបាកទទួលណាស់ បានជួបមុខគ្នាញញឹមសេីចដាក់គ្នា តែហេតុអីបានប្អូននៅស្ងៀមអីចឹងបងប្អូនទៅឲ្យបានសុខណាប្អូន សូមវិញ្ញាណក្ខន្ធប្អូនទៅកាន់សុខតិភពផងទៅចុះ៕ អត្ថបទ៖បុត្រ