ចោរសម្ដែងនិយាយទូរស័ព្ទបំភាន់ភ្នែកអ្នកក្បែរៗលួចយកម៉ូតូ តែ៦ថ្ងៃក្រោយប៉ូលិសរកឃើញ
ស្ដីពីការស្រាវជ្រាវបង្រ្កាបជាក់ស្ដែងករណីលួច ម៉ូតូហុងដា.សង់ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង២១ និង៣០នាទី ត្រង់ចំណុច ផ្ទះជួល ផ្លូវលំ ក្រុម៦ ភូមិទួលសងែ្ក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។
បន្ទាប់ពីទទួលបណ្ដឹងពីជនរងគ្រោះ និងកាមេរ៉ានៅកន្លែងកើតហេតុមើលឃើញ ជនសង្ស័យចំនួន ២នាក់ជិះម៉ូតូ០១គ្រឿង ម៉ាកអាយខុនពណ៍លឿង មកឈប់មុខផ្ទះជួល ម្នាក់ដើរចូលលួចកាច់សោរកម៉ូតូបណ្តើរម៉ូតូចេញពីផ្ទះរួចជិះគេចខ្លួនបាត់។
កំលាំងជំនាញខណ្ឌប៉ុស្ដិ៍ បានបើកការស្រាវជ្រាវកំណត់អត្តសញ្ញាណឈានទៅដល់ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ថៃ្ងទី១៥ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ២២:៣០នាទី នៅចំណុច ក្រុម៧ ផ្លូវK៥ ភូមិចុងខ្សាច់ សងា្កត់ទួលសងែ្ក១ ខណ្ឌឫស្សីកែវ និងដកហូតបានមធ្យោបាយជិះធ្វើសកម្មភាពរបស់ជនសង្ស័យ។
១-ជនសង្ស័យឈ្មោះគូ ដារ៉ារិទ្ធ ហៅអាទិត ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ក្រុម១៤ ភូមិចុងខ្សាច់ សង្កាត់ទួលសងែ្ក១ ខណ្ឌឫស្សីកែវ (មានសារធាតុញៀន) អវិជ្ជមានកូវិដ ។
២-ជនសង្ស័យឈ្មោះធី សុបញ្ញារិទ្ធ ភេទប្រុស អាយុ២៥ឆាំ្ន មុខរបរមិនពិតប្រាកដ សា្នក់នៅបន្ទប់ជួល ក្រុម៤ ភូមិទួលសំពៅ សងា្កត់ទួលសងែ្ក១ ខណ្ឧឫស្សីកែវ (មានសារធាតុញៀន) អវិជ្ជមានកូវីត។ បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងដកហូតបានខាងលើ កន្លងជំនាញខណ្ឌ ប៉ុស្តិ៍ បានកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនិតិវិធីច្បាប់៕