អត់ខ្វល់ថារៀបការមានកូនហើយក្តីតែ តារាស្រី ៥ដួងនេះ នៅតែត្រូវប៉ាន់ថតសម្អាងការដូចមុន
តារាស្រីល្បីឈ្មោះក្នុងព្រះរាជាណាចក្រកម្ពុជាដែលបានរៀបការ និងមានកូនហើយក្តី ប៉ុន្តែវិស័យខាងសម្អាងការពួកគេនៅត្រូវប៉ាន់ដូចកាលនៅលីវ។
គង់ ចាន់ស្រីមុំ តាំងពីមិនទាន់រៀបការរហូតរៀបការមានកូនម្នាក់រួចមក ក៏តារាស្រីសាច់ចាំរូបនេះនៅតែទទួលបានការងារថតសម្អាងជាហូរហែផងដែរ។
សារ៉ាយ សក្ខណា ទោះបីទៅរស់នៅដល់អាមេរិកមានកូន ២នាក់រួចហើយក្តី ក៏នាងនៅតែចាប់បានឱកាសថតសម្អាងការជាច្រើននៅស្រុកខ្មែរផងដែរ។
យ៉ាន លីនដា ក៏មិនធម្មតាដែរ យូរៗឆ្លៀតបានមកលេងកម្ពុជាម្តង ម្ចាស់សម្អាងការមួយចំនួនក៏មិនឱ្យឱកាសនេះរំលងផុត បានទាក់ទងតារាស្រីកូនមួយនេះទៅថតឱ្យទាល់តែបាន។
ពេជ្រ សូលីកា តារាចម្រៀងរូបនេះសម្រស់នៅតែស្រស់ស្អាតមិនធម្មតាទោះបីមានកូនម្នាក់រួចហើយក្តី តែសម្អាងការមួយចំនួននៅតែចង់បាននាងថតជូនដូចកាលនៅលីវដែរ។
សុខ សោម៉ាវត្តី វិញក៏មិនខុសអីពីតារាស្រីមានកូនខាងលើដែរ បន្ទាប់ពីលេចដំណឹងបែកបាក់ ពីគូស្នេហ៍ខុសវ័យ លី វ៉ាហេទ រួចមកសម្រស់អ្នកមេម៉ាយចាយរាងរូបនេះកាន់តែស្រស់ស្អាត ថែមទាំងនៅតែត្រូវប៉ាន់ថតសម្អាងការដូចកាលនៅលីវទៀតផង៕