ហួសចិត្ត! តាមទាន់ប្តីលួចមានស្រីខឹងពេកក៏ស្រែកដាក់ប្តីថា យកស្រី ឬ យកប្រពន្ធ ស្រាប់តែប្តីឆ្លើយថាយកស្រី មានអីប្រពន្ធលេងមួយក្បាច់នេះគាំង (មានវីដេអូ)
ហេតុការណ៍មួយបានកើតឡើងនៅថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ២០២២ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយបុរសម្នាក់លួចមានស្រីត្រូវបានប្រពន្ធតាមទាន់រហូតដល់ផ្ទុះពាក្រសម្តីយ៉ាងខ្លាំងរហូតដល់ប្រកែកគ្នា រវាងប្រពន្ធ និងប្តីនៅទីសាធារណៈ។
នេះបើតាមគណនីហ្វេសប៊ុក ដេវីត កូនម៉ាក់ បានបង្ហោះកាលពីយប់ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២២ ដោយក្នុងនោះប្រពន្ធឃើញប្តីឌុបស្រី ក៏ជិះតាមជាមួយបងប្អូនរហូតស្ទាក់ចាប់ប្តីមានស្រីបាននៅលើផ្លូវលំមួយកន្លែងហើយនិយាយប្រកែកគ្នាផ្អើលពេញផ្លូវ
ស្ត្រីជាប្រពន្ធខឹងចិត្តជាខ្លាំងព្រោះនាងបានតាមទានប្តីម្តងរួចមកហើយ ហើយនាងក៏បាននិយាយជាមួយនារីដែលជាស្រីរបស់ប្តីនាងនោះដែរ ដោយសន្យាថានឹងឈប់ទាក់ទងប្តីរបស់នាងទៀត។
តែរឿងហេតុនេះមិនបានប៉ុន្មានផងស្រាប់តែនារីជាប្រពន្ធតាមដានឃើញប្តីនៅជាមួយនារីដែលធ្លាប់សន្យាជាមួយនាងនោះលេចមុខជិះជាមួយប្តីនាងពីក្រោយអោបគ្នាមិនខ្វល់ពាក្រដែលធ្លាប់សន្យាឡើយ។
នារីជាប្រពន្ធបន្ទាប់ពីឃើញបែបនេះភ្លាមនាងខឹងដូចបាយពុះក៏ប្រលះនិយាយស្តីថាឲ្យនាងខ្លាំងៗរួចក៏ប្រកែកគ្នាជាមួយប្តីរហូតនិយាយសួរទៅបុរសជាប្តីថា «រើសយកស្រី ឬ រើសយកប្រពន្ធ» បុរសជាប្តីគ្រាន់តែឮបែបនេះរួចក៏និយាយភ្លាមៗថា «អញរើសយកស្រី» នារីជាប្រពន្ធឮបែបនេះរួចក៏ប្រញាប់រឹបអូសរបស់ដែលជារបស់ខ្លួនមកទាំងអស់ដោយយកម៉ូតូទៅជាមួយតែម្តងទុកឲ្យប្តីដើរទៅជាមួយស្រីម្នាក់នោះ។
គួរបញ្ជាក់ដែលថា យោងតាមប្រភពពីនារីជាប្រពន្ធបាននិយាយរៀបរាប់ថា បុរសជាប្តីនេះគឺបានរៀបការជាមួយគ្នាតាមផ្លូវច្បាប់ និងមានមេបាដឹងឮត្រឹមត្រូវ មកដល់ពេលនេះពួកគេមានចំណង់ដៃកូន២នាក់មកហើយ តែមកដល់ពេលនេះបែរជាប្តីមានស្រីមិនដឹងថានារីជាប្រពន្ធធ្វើបែបណាបន្តទៀតនោះទេចំពោះប្តីខិលខូចបែបនេះ៕