ដាក់ពាក្យប្តឹងរឿងស្រីបោកលុយ តែមានអីខាងស្រីមកដល់ លេងហ. ក់ធា ក់ ហើយយកស្បែកជើងដេញគប់ផ្អើលពេញប៉ុស្តិ៍ ព្រមទាំងស្រែកខ្លាំងៗបែបនេះថា (មានវីដេអូ)
កន្លងទៅនេះ មានហេតុការណ៍មួយបានធ្វើឱ្យភ្ញាក់ផ្អើលពេញប៉ុស្តិ៍ប៉ូលិសមួយកន្លែងនៅប្រទេសថៃ ដោយមានបុរសម្នាក់បានមកដាក់ពាក្យប្តឹងរឿងស្រីបោកលុយ តែមានអីខាងស្រីមកដល់ លេងហក់ធាក់គេមួយជើង ព្រមទាំងស្រែកខ្លាំងៗថា «អ្នកណាឱ្យឯងផ្ញើរមក» ។
តាមបុរសខាងលើ បានឱ្យដឹងថា ខ្លួនជាអ្នកខេត្តបុរីរ៉ាំ ហើយបានស្គាល់គ្នាជាមួយនារីម្នាក់តាមបណ្តាញសង្គម រួចចេះតែឆាតជាមួយគ្នា យូរៗទៅក៏ចាប់ផ្តើមណាត់គ្នាចេញក្រៅ។ នៅពេលចេញក្រៅ ខាងស្រីក៏បានចាប់ផ្តើមហាមាត់សុំលុយ ដោយអាងយកទៅបង់ថ្លៃនេះ ថ្លៃនោះ
បន្ទាប់មកបុរសនោះក៏ផ្ញើលុយឱ្យ ព្រោះតែស្មានថាខាងស្រីក៏ស្រឡាញ់គេដែរ។ ដោយឡែក រហូតមកដល់ថ្ងៃបន្ទាប់ គេក៏បានទិញចិញ្ចៀនឱ្យនាងទៀត ហើយសរុបលុយដែលផ្ញើឱ្យនាងទាំងអស់ គឺជិត ២០០០ ដុល្លារទៅហើយ តែចុងក្រោយខាងស្រីបែរជាប្លុកបណ្តាញសង្គមគេចោលទាំងអស់ លែងទាក់ទងអ្វីបានតែម្តង ទើបខ្លួនដាច់ចិត្តមកប្តឹងប៉ូលិសដូច្នេះ។
ក្រោយពីបានដាក់ពាក្យរួចរាល់ ប៉ូលិសក៏បានទាក់ទងទៅខាងស្រីឱ្យមកបំភ្លឺ តែគ្រាន់តែនាងមកដល់ភ្លាម ស្រាប់តែមួម៉ៅទៅហ. ក់ធា ក់ខាងប្រុស និងយកស្បែកជើងដេញគប់តែម្តង ព្រមទាំងស្រែកថា «អ្នកណាឱ្យឯងផ្ញើមក» តែប៉ូលិសក៏ឃាត់នាំទៅសាកសួរក្នុងប៉ុសិ៍្តវិញ។
នាងបានរៀបរាប់ឱ្យដឹងថា ខ្លួនមិនបានបោកអ្វីនោះទេ គេជាអ្នកផ្ញើមកដោយខ្លួនឯង ហើយដើមឡើយកាលឆាតជាមួយគ្នានាងក៏បានប្រាប់ហើយថា គ្មានអារម្មណ៍ចូលចិត្តគេទេ តែគេក៏នៅតែង៉ូវៗសុំឱកាស។ ចំណែកមូលហេតុនៃកាប្លុកវិញ គឺដោយសារតែគេមកសុំនាងរួមភេទរហូតដល់នាងធុញ នោះទើបនាងនឹកខឹងហួសចិត្តក៏ប្លុកចោលតែម្តងទៅ៕