មន្ទីរពេទ្យខេត្តកោះកុង វះកាត់សម្រាលកូនឲ្យស្ត្រីវិជ្ជមានកូវីដ​លើកដំបូង ទទួលបានជោគជ័យ

នៅព្រលប់ថ្ងៃពុធ ៧កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យផ្នែកសម្ភព នៃមន្ទីរពេទ្យខេត្តកោះកុង បានសហការគ្នាជួយសម្រាល​កូនឱ្យស្រ្តីវិជ្ជមាន​កូវីដ១៩ម្មាក់ ដែលជាករណីទី១ បានដោយជោគជ័យ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារលោកប្រធានមន្ទីរពេទ្យ និងថ្នាក់ដឹកនាំមានចក្ខុវិស័យវែងឆ្ងាយ និងផែនការច្បាស់លាស់ បានរៀបចំ​ត្រៀម​មុនជាស្រេចនូវបន្ទប់សម្រាលដាច់ដោយឡែក និងបន្ទប់វះកាត់ដាច់ដោយឡែក​ត្រៀមសម្រាប់​អ្នក​ដែលមានជំងឺឆ្លងតាមផ្លូវដង្ហើម ជាពិសេសជំងឺកូវីដ១៩ ត្រូវសម្រាលកូន ឬជំងឺត្រូវវះកាត់​បន្ទាន់ផ្សេងៗ ទើបធ្វើឱ្យការងារបានទទួលជោគជ័យ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យ ផ្នែកសម្ភព ដែលបានខិតខំប្រឹងប្រែងបំពេញកាតព្វកិច្ចរហូត​ទទួលបានជោគជ័យ ប្រកបដោយឆន្ទ: និងការទទួលខុសត្រូវខ្ពស់ ទោះជាត្រូវប៉ះពាល់​ប្រឈមរាប់ម៉ោង ទៅនឹងជំងឺដែលគ្រប់គ្នាខ្លាចរអារយ៉ាងណាក៏ដោយ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Morningfresh.news ដោយគ្មាន​ការ​អនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!