ប្រាសាទត្រពាំងរពៅ លាក់ខ្លួនក្នុងព្រៃ​ស៊ុបទ្រុប​ ក្បែរព្រលានយន្តហោះ អ្នកផងទៅហួសមកហួស

ប្រាសាទ​ត្រពាំង​រពៅ ​ខ្លះ​ហៅ​ប្រាសាទ​នាង​ពៅ​ (?) មាន​ទីតាំង​ស្ថិត​នៅ​ខាងលិច​ប្រាសាទ​អង្គរវត្ត​ ​ឈៀង​ខាងត្បូង​បន្តិច​ពី​អ័ក្ស​ផ្លូវ​ត្រង់​ចេញពី​ខ្លោង​ទ្វារ​ខាងលិច​របស់​ប្រាសាទ​អង្គរ និង​កៀក​មែនទែន​ទៅ​នឹង​ព្រលាន​យន្តហោះ​អន្តរជាតិ​សៀមរាប ដែល​នៅ​ខាង​លិច​ប្រាសាទ​នេះ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចេញ​ពី​រង្វង់​មូល​ព្រះ​បាទ​ជ័យវរ្ម័ន​ទី​៧​ ផ្លូវ​បំបែក​ពី​ស្រុក​ពួក ទៅ​ព្រ​លាន​យន្តហោះ​ខេត្ត​សៀមរាប ហួស​អាហារ​ដ្ឋាន​នាង​ពៅ​បន្តិច យើង​អាច​ក្រឡេក​មើល​ខាង​ស្ដាំ​ដៃ នោះ​យើង​នឹង​ឃើញ​ស្មៅ​ដុះ​គ្រប​ពី​លើ​របង​សំណាញ់​ដែក​ដែល​ហ៊ុម​ព័ទ្ធ​ប្រាសាទ​។ របង​សំណាញ់​ដែក​នេះ​មាន​កម្ពស់​ខ្ពស់ គួប​ផ្សំ​នឹង​ស្មៅ​ដុះ​ ដើមឈើ​ពី​លើ​ផង យើង​មិន​អាច​មើល​ឃើញ​ធ្លុះ​ដល់​ប្រាសាទ​ឡើយ​ ដូច្នេះ​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​រក​ លោក​អ្នក​អាច​សួរ​នាំ​ប្រជាជន​ក្បែរ​នោះ​បាន​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រាសាទ​នេះ​មាន​ប្រាង្គ​៣​ធ្វើ​ពី​ឥដ្ឋ បែរ​ទៅ​ទិស​ឦសាន​ ហើយ​នៅ​ទិស​អាគ្នេយ៍​មាន​ស្នាម​ឥដ្ឋ​រៀប​ជា​បន្ទប់ ដែល​ប្រហែល​ជា​ត្រូវ​នឹង​គេ​សព្វ​ថ្ងៃ​ហៅ​ថា​ ​ហោ​ត្រៃ បណ្ណាល័យ​ ឬ​ក៏​ព្រះ​ឃ្លាំង​។ ប្រាង្គ​ប្រាសាទ​ទាំង​៣​នេះ​ខូចខាត​សម្បើម​បណ្ដាល​មក​ពី​ការ​ជីក​កកាយ​ជា​យូរ​ណាស់​មក​ហើយ​។ ប្រាង្គ​ទាំង ៣គឺឧទ្ធិសដល់ទេពធំទាំង៣ ក្នុង​ព្រហ្មញ្ញ​សាសនា​ ​ដូច​ប្រាសាទ​ភ្នំ​ក្រោម​ដែរ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាម Living with Heritage Project ឲ្យដឹងថា នៅ​ជុំវិញ​ប្រាសាទ​មាន​កំពែង​ មាន​កសិណ​ និង​មាន​គោក​នៅ​ផ្នែក​ខាង​ត្បូង ​និង​ខាង​លិច​ក្បែរ​ៗ​នោះ​ផង។ នៅ​ពី​ខាង​ឦសាន​ប្រាសាទ​ប្រហែលជា២០០មែត្រ​ មាន​ត្រពាំង​ធំ​មួយ​ជា​សំណង់​ឧបសម្ពន្ធ​របស់​ប្រាសាទ ទំហំ​ប្រមាណ​២០០មែត្រ x ៣៥០មែត្រ។ នៅ​ក្នុង​ដំណើរ​ចុះ​បញ្ជី​ប្រាសាទ​ លោក LAJONQUIÈRE (1911, p.132-3)ថា ត្រពាំង​នេះ​ក្លាយ​ជា​វាល​ស្រែ​បាត់​ទៅ​ហើយ​។ ​​ឯកសារ​មួយ​ចំនួន​អះអាង​ថា​ប្រាសាទ​នេះ​ស្ថិត​ក្នុង​រចនាបថ​ប្រែរូប​ នា​សតវត្ស​ទី​១០​ដោយ​សំអាង​ទៅ​លើ​ផ្ដែរ​ និង​សិលាចារឹក​ដែល​សេសសល់​៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Morningfresh.news ដោយគ្មាន​ការ​អនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!