មួយគ្រួសារចំណាយពេល ៦ខែ ហាត់ប្រាណ ឯលទ្ធផលផ្លាស់ប្ដូរស្ទើរមិនជឿ

បរទេស៖ ការសម្រកទម្ងន់ គឺមិនមែនជារឿងងាយស្រួលឡើយ វាទាមទារឲ្យយើងមានការតាំងចិត្តខ្ពស់ ហើយអត់ធ្មត់ខ្លាំងណាស់ មិនថាលើផ្លូវចិត្ត ឬរាងកាយនោះទេ។ ដើម្បីធ្វើឱ្យស្រកទម្ងន់ងាយស្រួលជាងមុន អ្នកថតរូបជនជាតិចិនអាយុ ៣២ ឆ្នាំម្នាក់មានឈ្មោះ Jesse បានសំម្រេចចិត្តទទួលយកភារកិច្ចរួមគ្នា ជាមួយក្រុមគ្រួសារគាត់តែម្តង ឯលទ្ធផលធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមមានការភ្ញាក់ផ្អើលជាខ្លាំង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពួកគេបានផ្ដល់កម្លាំងចិត្តឲ្យគ្នាទៅវិញទៅមក ក្នុងអំឡុងពេលនៃការផ្លាស់ប្តូររូបរាងកាយរយៈពេល ៦ខែ ឯលទ្ធផលបង្ហាញតាមរយៈរូបថត មុននិងក្រោយពេលសម្រេចចិត្តហាត់ប្រាញ វាពិតជាមិនគួរឱ្យជឿ។ ដំណើរការនៃការហាត់ប្រាណផ្លាស់ប្តូររូបរាង និងដើម្បីសុខភាពនេះ បានចាប់ផ្តើមនៅពេលម្តាយរបស់ Jesse ផ្លាស់ទៅរស់នៅជាបណ្តោះអាសន្នជាមួយកូនប្រុស និងភរិយាមានផ្ទៃពោះរបស់គាត់ ដើម្បីជួយមើលថែនាងក្នុងនាមជាម្តាយ។ ដោយប្រើឱកាសនេះ Jesse ក៏បានអញ្ជើញឪពុក ដែលជាថៅកែរោងចក្រឬស្សី ឲ្យគាត់មកផងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅខណៈដែលឪពុកដុះក្បាលពោះធំដោយសារតែការញ៉ាំបៀរជាប្រចាំ Jesse គិតថា កម្មវិធីសម្រកទម្ងន់ អាចជួយឱ្យគាត់មានរូបរាងដូចដើម និងដើម្បីសុខភាពល្អ។ ដំបូងពួកគេចាប់ផ្តើមដើរលឿនៗ ហើយចាប់ផ្តើមរត់បន្តិចម្តងៗ។ បន្ថែមការធ្វើលំហាត់ប្រាណកាន់តែច្រើន ពួកគាត់ចាប់ផ្តើមទៅកន្លែងហាត់ប្រាណតែម្តង។ លើសពីនេះទៀត ពួកគាត់បានតាមដានលទ្ធផល ដោយវាស់រាងកាយដែលបានផ្លាស់ប្តូរ រៀងរាល់ ១០ថ្ងៃម្តង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទម្លាប់នៃការហាត់ប្រាណ បានក្លាយជារបៀបរស់នៅថ្មីរបស់ពួកគាត់ ហើយក្រុមគ្រួសារបានអះអាងថា ពួកគាត់នឹងប្រកាន់ខ្ជាប់នូវរាងកាយសមសួនបែបនេះរហូត តាមរយៈការហាត់ប្រាណជាប្រចាំ។ Jesse បាននិយាយថា លទ្ធផលល្អក្រោយទទួលបានគឺ មានសុខភាពល្អ រឹងម៉ាំមិនងាយឈឺ ហើយឪពុកគាត់ក្លាយជាមនុស្សដែលមានទំនុកចិត្ត៕(បកប្រែ៖និស្ស័យ)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Morningfresh.news ដោយគ្មាន​ការ​អនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!