ការហាត់ប្រាណប្លែកៗរបស់មនុស្សចាស់ចូលនិវត្តន៍ ឃើញហើយហួសចិត្ត តែមូលហេតុគឺបែបនេះ

បរទេស៖ បើនិយាយពីការហាត់ប្រាណ គឺមានច្រើនប្រភេទណាស់ តែការហាត់ប្រាណ​ដែលយើងនឹងយក​មកបង្ហាញវាប្លែកយ៉ាងខ្លាំង នោះគឺជាការ​ហាត់ប្រាណដោយការព្យួរក តែប្រជាជននៅក្នុង​ប្រទេសចិនជឿថា ការហាត់ប្រាណបែបនេះ គឺកំពុងតែពេញនិយមសម្រាប់មនុស្សវ័យចំណាស់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រោះការហាត់ប្រាណមានលក្ខណៈព្យួរកនៅលើដើមឈើ ឬដងដែក ហើយក៏ពន្លែងខ្លួន​ចុះមកក្រោម។ ក្រុមសារព័ត៌មាននៅក្នុងប្រទេសចិន និយាយថា បច្ចុប្បន្ននេះនៅតាមទីសារធារណៈ ឬកន្លែងហាត់ប្រាណ តែងតែមានមនុស្សមក​ធ្វើបែបនេះនៅក្បែរបរិវេណដើមឈើ ឬនៅក្បែរសសរដែក ព្រោះគេក៏ចាត់ទុកថា វាជាការហាត់ប្រាណបែបសម័យថ្មី។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពួកគេម្នាក់ៗនាំគ្នាយក.ក ថ្ពក់នឹងខ្សែរដែលមានក្រណាត់កល់ក ហើយសំយ៉ុងខ្លួនចុះក្រោម អ្នកខ្លះក៏នៅ​ស្ងៀមដូចតាំងសមាធិ ខ្លះទៀតក៏ធ្វើចលនាទៅឆ្វេងទៅស្ដាំទៅ​តាមតម្រូវការ។ តែក៏មានអ្នកឆ្ងល់ថា ធ្វើបែបនេះដើម្បីអ្វី?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពួកគេក៏ជឿថា ការហាត់ប្រាណបែបនេះនឹងជួយដោះស្រាយអាការៈឈឺខ្នង និងបញ្ហារឿងឆ្អឹងខ្នងទៀតផង។ ស្រ្ដីចំណាស់ម្នាក់ប្រាប់ទៀតថា ការហាត់ប្រាណប្រភេទនេះត្រឹមមួយថ្ងៃ ៣០នាទី វានឹងជួយឲ្យបរិវេណខ្នង​របស់គាត់ធូរស្បើយពីជំងឺ រហូតពេលនេះគាត់មិនចាំបាច់​ញ៉ាំថ្នាំបំបាត់ការឈឺចាប់ទៀតឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ការហាត់ប្រាណប្រភេទនេះ បានធ្វើឲ្យគាត់មានអារម្មណ៍ស្រស់​ស្រាយ ព្រោះពេលនេះគាត់មិនឈឺខ្នងទៀតឡើយហើយអាចងាកឆ្វេងងាកស្ដាំបានធម្មតា។ អ្នកហាត់ម្នាក់ទៀត បាននិយាថា ការហាត់ប្រាណ​ប្រភេទ​នេះ​បានជួយដោះស្រាយបញ្ហាឈឺសន្លាក់​បានយ៉ាងល្អ ហើយពេលនេះ គាត់ក៏បានផ្សព្វផ្សាយ​ដើម្បីឲ្យគ្រប់គ្នាបានដឹង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើទោះបីជាមានមនុស្សវ័យ​ចំណាស់ជាច្រើនប្រាប់ថា ការហាត់ប្រាណប្រភេទនេះ​ជួយដោះស្រាយបញ្ហាការឈឺខ្នង ឈឺចង្កេះ ឈឺសន្លាក់ ក៏ដោយតែក្រុមអ្នកជំនាញនៅតែមិន​យល់ស្របចំពោះរឿងនេះ។ ក្រុមគ្រូពេទ្យ​ជំនាញបានដាស់តឿនថា ជាធម្មតា ករបស់យើងទទួលទម្ងន់បានត្រឹមតែ ២០គីឡូក្រាម​តែប៉ុណ្ណោះ តែប្រសិនបើទម្ងន់លើសនោះ​អាចធ្វើឲ្យប៉ះពាល់ឆ្អឹងខ្នងវិញបាន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយការហាត់ប្រាណប្រភេទ​នេះអាចធ្វើឲ្យមានអាការៈឈឺក្បាល ចង់ក្អួតឈឺកញ្ចឹងក និងធ្ងន់ធ្ងរអាច​ទៅជាខ្វិនបានទៀត។ ដូច្នោះហើយ​អ្នកជំនាញណែនាំថាមិនគួរធ្វើវាដាច់ខាត៕ ប្រែសម្រួល៖ ស្រីណុច

error: ហាម​លួចចម្លង​អត្ថបទ​នេះ!