មិនមែនចេះតែវាយចោលទេ! កុដិចាស់សឹងតែរលំ ក្នុងវត្តបុរាណមួយនៅថៃ ត្រូវកែប្រែជាសារមន្ទីរស្បែកធំ

ដោយសារ​ឃើញ​ថា​ប្រជាប្រិយភាព​របស់​ល្ខោន​ស្បែក​ធំ​កាន់​តែ​បាត់បង់ ដើម្បី​ចង់​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ពី​ប្រជាជន​ឡើង​វិញ ព្រះសង្ឃ​នៅ​ក្នុង​វត្ត​ខ្ណន​ (พิพิธภัณฑ์หนังใหญ่วัดขนอน) ខេត្ត​រាជ​បុរី ប្រទេស​ថៃ​ បាន​ថ្វាយ​កុដិ​មួយ​នៅ​ក្នុង​បរិវេណ​វត្ត​ ដល់​ព្រះអង្គ​ម្ចាស់​ក្សត្រី​សុរិន្ទ​ ដើម្បី​ដាក់​តាំង​ពិពរណ៌​ចម្លាក់​ស្បែក​ធំ ដែល​ពុំ​សូវ​បាន​យក​មក​សម្ដែង​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រះអង្គ​ម្ចាស់​ក្សត្រី​ បាន​ត្រាស់​បង្គាប់​ឲ្យ​ក្រុម​សិល្បករ នៃ​សកលវិទ្យាល័យ​សិល្បករ​របស់​ថៃ មក​រៀបចំ​ចាត់​ចែង​ការងារ​នេះ​។ សព្វថ្ងៃ​សារមន្ទីរ​នេះ​មាន​អាយុ​ជាង​២០​ឆ្នាំ​​ហើយ​ហើយ​នៅ​ទីនោះ​ក៏​ត្រូវ​បាន​ប្រើ​ជា​កន្លែង​សម្រាប់​បង្ហាត់​បង្រៀន​ការ​សម្ដែង ​ក៏​ដូចជា​ធ្វើ​ការ​សម្ដែង​ និង​ក៏​ជា​កន្លែង​ដាប់​ឆ្លាក់​ស្បែក​សម្រាប់​ការ​សម្តែង​។ នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​​ខ្មែរ​ស៊ែរ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ប្រទេស​ខ្មែរ​យើង​ក៏​គួរ​មាន​ការ​ចាត់​ចែង​ធ្វើ​ដូច្នេះ​ដែរ​ ឧទាហរណ៍​ដូច​ករណី​វត្ត​រាជ​បូព៌​ ដែល​មាន​ក្រុម​ល្ខោន​ស្បែក​មួយ​ក្រុម​ផង​ដែរ​ ហើយ​នៅ​ក្បែរ​ព្រះវិហារ​ ក៏​មាន​សាលា​ឆាន់​មួយ ដែល​ពុំ​សូវ​ប្រើប្រាស់​នោះ​ទេ គេ​គួរ​ចាត់ចែង​តុប​តែង​សាលា​ឆាន់​នោះ​ សម្រាប់​ធ្វើ​ជា​សារមន្ទីរ​ស្បែក​ធំ​ ដើម្បី​ឲ្យ​មាន​ការ​ដាក់​តាំង និង​ផ្ដល់​ជា​ព័ត៌មាន​សម្រាប់​អ្នក​ចូល​ទៅ​ទស្សនា​ ហើយ​សព្វ​ថ្ងៃ​ក៏​មាន​ការ​សម្ដែង​ល្ខោន​ស្បែក​ធំ​នៅ​ក្នុង​បរិវេណ​វត្ត​ដែរ​។ វត្ត​រាជ​បូព៌​នៅ​មាន​ព្រះវិហារ​បុរាណ​ ដ៏​ប្រណីត​ និង​មាន​រូប​គំនូរ​រឿង​រាមកេរ្តិ៍​បុរាណ​ នៅ​ខាង​ក្នុង​​របស់​ដ៏​ប្រណីត​ទាំង​នេះ កម្រ​មាន​អ្នក​ទេសចរ​​ចូល​មក​ទស្សនា​ក្រុង​សៀមរាប​ បាន​ដឹង​ឮ​ និង​ចូល​មក​ទស្សនា​ណាស់​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​បី​ជា​ល្ខោន​ស្បែក​ធំ​ត្រូវ​បាន​បញ្ចូល​ជា​បេតិកភណ្ឌ​មនុស្ស​ជាតិ​អស់​ជាង​១០ឆ្នាំ​ហើយ​ក៏​ដោយ ក៏​ការ​បញ្ជ្រាប​អំពី​សិល្បៈ​វប្បធម៌​នេះ​នៅ​ក្នុង​សង្គម​ខ្មែរ​ ពុំ​សូវ​ជា​មាន​លក្ខណៈ​ប្រសើរ​ប៉ុន្មាន​នោះ​ទេ​។ យើង​មាន​សិល្បៈ​ប្រណីត​ៗ​ច្រើន​ណាស់​ ​​មិន​ត្រូវ​បាន​យក​មក​បង្ហាញ​ឲ្យ​ភ្ញៀវ​ជាតិ​ ក៏​ដូចជា​អន្តរជាតិ​បាន​សិក្សា​ស្វែង​យល់​ ប្រសិន​បើ​យើង​ចេះ​យក​​មក​ដាក់​តាំង​បង្ហាញ ​នោះ​នឹង​ធ្វើ​ឲ្យ​យើង​កាន់​តែ​យល់​​អំពី​វប្បធម៌​ជាតិ​​ខ្លួន នឹង​កាន់​តែ​ស្រ​ឡាញ់​ ហើយ​វា​ក៏​នឹង​ផ្ដល់​ជា​ប្រភព​ចំណូល​មួយ​សម្រាប់​ អ្នក​អភិរក្ស​របស់​អស់​ទាំង​នោះ​៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

error: ហាម​លួចចម្លង​អត្ថបទ​នេះ!