ភ្ញាក់ផ្អើល! ពេលឃើញប្លង់ឦសានបុរ (សំបូរព្រៃគុក) មានចំណុចដូចគ្នា ទៅនឹងក្រុងអង្គរ ដំណាក់កាលទី១

ឦសាន​បុរៈ រាជធានី​នៃ​អាណាចក្រ​ចេនឡា នា​ស.វទី៧​ បើ​តាម​ប្រភព​ឯកសារ​ចិន​នៅ​សតវត្ស​ទី​៧ បញ្ជាក់​ថា​ប្រទេស​កម្ពុជា​នា​សម័យ​នោះ​គ្រប់គ្រង​ដោយ​អំណាច​កណ្ដាល​នៃ​អាណាចក្រ​ដែល​មាន​ឈ្មោះ​ថា ​ចេនឡា​។ អាណាចក្រ​នេះ​មាន​រាជធានី​មួយ​ឈ្មោះ​ថា ​ឦសាន​បុរៈ​ គ្រប់គ្រង​ដោយ​មហាក្សត្រ​ព្រះនាម ​ឦសានវរ្ម័នទី១​​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេល​មើល​ប្លង់​ឦសាន​បុរ​ ហើយ​បើ​យក​មក​ធៀប​ជាមួយ​នឹង​ក្រុង​អង្គរ​ដំបូង​ ដែល​រៀបចំ​ដោយ​ស្ដេច​យសោវរ្ម័ន ទី​១ ទើប​​ដឹង​ថា​មាន​ចំណុច​ដូចគ្នា​ច្រើន​ គឺ​ឦសាន​បុរ​ មាន​អូរ​ធម្មជាតិ​នៅ​ពី​កើត ក្រុង​អង្គរ​ទី ​១ មាន​ស្ទឹង​សៀម​រាប​នៅ​ពី​ខាង​កើត ឦសាន​បុរ មាន​បារាយណ៍​នៅ​ពី​កើត ក្រុង​អង្គរ​ទី​១ ក៏​មាន​បារាយណ៍​នៅ​ពី​ខាងកើត​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រាសាទ​ធំ​ៗ​នៅ​ឦសាន​បុរ​ ​ដែល​សាង​ក្រោយ​ៗ​មក​ ភាគ​ច្រើន​គឺ​នៅ​ខាង​ក្រៅ​បរិវេណ​កំពែង​ឦសាន​បុរ ​ហើយ​​ស្ថិត​នៅ​ខាង​កើត​កំពែង​ក្រុង ​ចំណែក​ឯ​នៅ​ក្រុង​អង្គរ​ទី​១​វិញ​ ​ប្រាសាទ​ធំ​ៗ​ដូចជា​ប្រាសាទ​ប្រែ​រូប​ ប្រាសាទ​តា​កែវ​ ក៏​ស្ថិត​នៅ​ខាង​កើត​ក្រុង​អង្គរ​ទី​១​ដែរ ដោយ​ឡែក​តែ​ប្រាសាទ​បាភួន​ ប្រាសាទ​ភិ​មាន​អាកាស​ស្ថិត​នៅ​ខាង​ក្រៅ​កំពែង​ក្រុង​អង្គរ​ទី​១ តែ​ស្ថិត​នៅ​ខាង​ជើង​ក្រុង​ទៅ​វិញ​។ ទើប​តែ​ចូល​រាជ​ស្ដេច​សូរ្យ​វរ្ម័ន​ទី​២ ដែល​សាង​ប្រា​សាទ​អង្គរវត្ត​នៅ​ក្នុង​បរិវេណ​ក្រុង​អង្គរ​ទី​១ ចំណែក​ស្ដេច​ជ័យ​វរ្ម័នទី ៧ បាន​សង់​កំពែង​ក្រុង​ថ្មី នៅ​លើ​ផ្នែក​ខ្លះ​នៃ​ទីក្រុង​អង្គរ​ទី ១ របស់​ស្ដេច​យ​សោ​វរ្ម័ន​ទី​១​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សរុប​មក​នៅ​ត្រឹម​ការ​សាង​សង់​ប្រាសាទ​បាភួន ក្រុង​អង្គរ​ទី ១ គឺ​នៅ​មាន​សភាព ឬ​ប្លង់​គោល ស្រដៀង​គ្នា​ទៅ​នឹង​ប្លង់​គោល​របស់​ឦសាន​បុរ​នៅ​ឡើយ ទាំង​ទីតាំង​ផ្លូវ​ទឹក​ធម្មជាតិ​ជា​កំពែង​ក្រុង ទាំង​ទី​តាំង​បារាយណ៍​ និង​ទម្លាប់​សាង​ប្រាសាទ​ធំ​ៗ​នៅ​ក្រៅ​កំពែង​ក្រុង​៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

error: ហាម​លួចចម្លង​អត្ថបទ​នេះ!