ប្រវត្តិលោក Goerge Groslier ជាជនជាតិបារាំងគូរប្លង់សារមន្ទីរ និងស្រឡាញ់សិល្បៈវប្បធម៌ខ្មែរស្មើជីវិត

មនុស្ស​ជា​ច្រើន​បាន​ដឹង​ពី​រូប​អង្គរវត្ត​​ដ៏​ធំ​មហិមា​មួយ​នៅ​ប្រទេស​បារាំង​ដែល​សំណង់​ចម្លង​នេះ​ធ្វើ​ឡើង​​នៅ​ឆ្នាំ ១៩៣១ ដឹកនាំ​ធ្វើដោយ​លោក Goerge Groslier ​​ជា​ជនជាតិ​បារាំង​​​កើត​នៅ​ខ្មែរ​សម័យ​សម័យ​អាណានិគម​​ ហើយ​នៅ​​​អាយុ​បាន​ ២​ឆ្នាំ លោក​ក៏​ត្រឡប់​ទៅ​នៅ​បារាំង​រៀន​ផ្នែក​សិល្បៈ​ផ្ដោត​លើ​គំនូរ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ពី​ប្រកួត​បាន​លេខ​២ នៅ​ក្នុង​ការ​ប្រកួត​សិល្បៈ​មួយ​នៅ​អ៊ីតាលី Goerge Groslier​ ​បាន​ចេញ​មក​ក្រៅ​ប្រទេស​បារាំង មក​ធ្វើការ​នៅ​ស្រុក​ខ្មែរ ប្រហែល​ជា​នៅ​ឆ្នាំ​១៩១៧ ​​លោក​បាន​គ្រប់គ្រង​លើ​សាលា​វិចិត្រ​សិល្បៈ​ ហើយ​លោក​បាន​ ព្យាយាម​លើក​តម្កើង​សិល្បៈ​ខ្មែរ​ ដោយ​ទុក​អោយ​គ្រូ​ខ្មែរ​ជា​អ្នក​បង្រៀន​ មិន​អោយ​គ្រូ​សិល្បៈ​បារាំង​ជា​អ្នក​បង្រៀន​ ដូច​សាលា​សិល្បៈ​អាណា​និគម​នៅ​វៀតណាម​ទេ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Goerge Groslier ក៏​ជា​អ្នក​គ្រប់​គ្រង​សារមន្ទីរជាតិ​នៅ​សម័យ​នោះ​​ដែរ​ នៅ​ពេល​មាន​ការ​តាំង​ពិព័រណ៍​ពិភព​លោក​នៅ​ប៉ារីស​នោះ​ លោក​បាន​ដឹកនាំ​សិល្បករ​ខ្មែរ​ធ្វើការ​យ៉ាង​សស្រាក់សស្រាំ​មួយ​ឆ្នាំ​មុន​ ទើប​អាច​សម្រេច​សមិទ្ធផល​នៃ​ការ​ចំលង​ប្រាសាទ​បាកាន​ ដែល​ជា​ផ្នែក​កណ្ដាល​របស់​ប្រាសាទ​អង្គរវត្ត​។ អ្នក​ចូលរួម​ក្នុង​ពិព័រណ៍​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​ការ​តាំង​ពិព័រណ៍​ ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក ក៏​មាន​កន្លែង​លក់​វត្ថុ​អនុស្សាវរីយ៍​សិល្បៈ​ខ្មែរ​នៅ​ប៉ារីស ហើយ​ពិព័រណ៍​នេះ​ក៏​បាន​ទាក់ទាញ​មនុស្ស​ជាច្រើន​អោយ​កាន់​តែ​ចង់​ដឹង​ចង់​ឭ​ពី​ប្រទេស​កម្ពុជា​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​លោក​ Sovannrath Varជា​អ្នក​ស្រាវជ្រាវ​ឲ្យ​ដឹង​ថា​ លោក Goerge Groslier បាន​ជួយ​ទប់ស្កាត់​ការ​លួច​សម្បត្តិ​វប្បធម៌​ខ្មែរ​ បន្ថែម​ពី​លើ​ការ​សិក្សា​ស្រាវជ្រាវ​ចង​ក្រង​ឯកសារ​ជា​ច្រើន​ពី​ប្រទេស​កម្ពុជា ហើយ​លោក​ក៏​ព្រួយ​បារម្ភ​អំពី​ការ​បាត់បង់​វប្បធម៌​ខ្មែរ​ទៅ​អនាគត​ ជា​ពិសេស​គឺ​វិហារ​ឈើ ដែល​ត្រូវ​ជំនួស​ដោយ​វិហារ​ឥដ្ឋ​។ លោក​ត្រូវ​បាន​ទាហាន​ជប៉ុន​ចាប់ និង​ក្រោយ​មក​ធ្វើ​ទារុណកម្ម​រហូត​ដល់​ស្លាប់​នៅ​ក្នុង​សង្គ្រាម​លោក​លើក​ទី​២ នៅ​កម្ពុជា​ ដោយសារ​តែ​គេ​ចោទ​ថា​លោក​ជា​ចារកម្ម​ឱ្យ​ពួក​បារាំង​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កូន​ប្រុស​របស់​លោក​ឈ្មោះ​ Bernard Groslier បាន​ក្លាយ​ជា​ប្រធាន​អភិរក្ស​ប្រាសាទ​នៅ​តំបន់​អង្គរ រហូត​ដល់​សម័យ​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​បាន​ផ្ទុះ​ឡើង​។ កាល​ពី​សម័យ​សាធារណរដ្ឋ​ខ្មែរ​ គេ​បាន​លើក​ឡើង​ថា ​ប្រសិន​បើ​ជ្រើស​បារាំង​ណា​ម្នាក់ ​មក​តំណាង​ឱ្យ​ទំនាក់ទំនង​រវាង​ខ្មែរ ​និង​បារាំង ​នោះ​គឺ​មាន​តែ​លោក Goerge Groslier​ ប៉ុណ្ណោះ​ទេ ដែល​សក្ដិសម​​បំផុត​ ដោយ​លោក​បាន​បូជា​ខ្លួន​ឯង​ដើម្បី​បុព្វហេតុ​វប្បធម៌​ខ្មែរ ហើយ​ផ្លូវ​មួយ​កំណាត់ នៅ​មុខ​សារមន្ទីរជាតិ​នោះ ​ក៏​ត្រូវ​បាន​ដាក់​ឈ្មោះ​របស់​លោក​ ដែល​ក្រោយ​មក​ត្រូវ​បាន​ប្ដូរ​មក​ជា​ឈ្មោះ​ដើម​ គឺ​វិថី​ព្រះអង្គ​អេង​វិញ​។ រូប​សំណាក​របស់​លោក​ត្រូវ​បាន​គ្រូ និង​សិស្ស​សាលាវិចិត្រសិល្បៈ​​សាង និង​ដាក់​តាំង​នៅ​ក្បែរ​រូប​ព្រះស៊ីសុវត្ថិ​នៅ​ក្នុង​សាលា​វិចិត្រ​សិល្បៈ​កាល​ពី​ពេល​កន្លង​ទៅ​​៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

error: ហាម​លួចចម្លង​អត្ថបទ​នេះ!