ពីស្ត្រីមានមុខមាត់ស្អាតបាត បែរក្លាយជាបែបនេះ ដោយសារតែស្នាដៃប្ដីគម្រក់

ជនសង្ស័យម្នាក់​ត្រូវបាន​កម្លាំងនគរបាល​ខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំង​នគរបាលស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ចាប់ខ្លួន ក្រោយពីបានជះទឹកអាស៊ីទៅ​លើអតីតប្រពន្ធរបស់ខ្លួន បណ្ដាលឲ្យរងរបួសធ្ងន់​ធ្ងរកាលពី ១ឆ្នាំមុន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ជា សុវណ្ណ អធិការរងទទួល​ផែនព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរ​បាលខណ្ឌពោធិ៍សែនជ័យ បានប្រាប់​ឲ្យដឹងនៅ​រសៀលថ្ងៃទី៧ ខែមិថុនានេះថា ប្រតិបត្តិការតាមចាប់​ខ្លួនជនដៃដល់ខាងលើ បានធ្វើឡើងកាលពី​ម៉ោង ៥៖៣០ល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ នៅភូមិ២ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ជា សុវណ្ណ បានឲ្យដឹងថាជន​សង្ស័យឈ្មោះ ហេង ចាន់ឌី អាយុ ៤៣ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅ​ភូមិខាងលើត្រូវចាប់​ខ្លួនពីបទប៉ុនប៉ងមនុស្សឃា. ត ចំណែកស្រ្តីជាប្រពន្ធ និងជាជនរងគ្រោះឈ្មោះ លី រ៉ានី អាយុ៥០ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅផ្ទះជួលភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ជា សុវណ្ណ បានបន្តថា ជនសង្ស័យ និងស្រ្តីរងគ្រោះបានយកគ្នាជាប្ដីប្រពន្ធពុំបានរៀបការ ឬសែនព្រេន​នោះឡើយ ក្រោយពីរស់នៅជាមួយគ្នារយៈមកជនសង្ស័យ បានបែកចិត្តទៅមានស្រីថ្មីម្នាក់ទៀត និងបានរស់​នៅជាមួយស្រីថ្មីនោះ អស់រយៈពេល៥ឆ្នាំ រហូតដល់ឆ្នាំ២០២០ ទើបវិលត្រឡប់ទៅរកជនរង​គ្រោះវិញ​និងសុំអង្វរ​ត្រូវរ៉ូវគ្នាវិញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលនោះជនរងគ្រោះ​មិនព្រមដែលជាហេតុធ្វើឲ្យ​ជននេះខឹង លុះដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ២២៖១៥នាទីយប់ ខណៈដែលជនរងគ្រោះកំពុងដើរចេញ​ពីធ្វើការទៅជិតដល់ផ្ទះជួល​ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ជនសង្ស័យក៏បានយកទឹក​អាស៊ីតជះលើមុខ​បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលនោះជនរងគ្រោះ​បានស្រែកឲ្យអ្នកជិតខាងជួយដែរ ប៉ុន្តែជនសង្ស័យបានដណ្ដើម យកទូរស័ព្ទរួចរត់​គេចខ្លួនបាត់។ លោក ជា សុវណ្ណ បានបន្តថា ស្រ្តីរងគ្រោះត្រូវបានគេបញ្ជូនទៅ​កាន់មន្ទីរពេទ្យដើម្បី​សង្រ្គោះបន្ទាន់ភ្លាមៗ ហើយពុំបានដាក់ពាក្យ​បណ្ដឹងនោះទេព្រោះតែគាត់រងរបួសធ្ងន់ពេក ប៉ុន្តែនគរបាល​ប៉ុស្តិ៍ចោមចៅទី១ និងនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ បានចុះធ្វើការ​ស្រាវជ្រាវលើរឿងនេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ទើបលេចមុខជន​សង្ស័យខាងលើ កំពុងធ្វើចត្តាឡីស័កនៅភូមិ២ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ក៏បានរាយការណ៍ជូន​កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ឲ្យចុះទៅសហការណ៍ ជាមួយកម្លាំងនគរបាលស្រុកក្រូចឆ្មារ​ចាប់ខ្លួនជននោះតែម្តង។ ចំណែកស្រ្តីរងគ្រោះ បានបាត់បង់សម្រស់ទាំងស្រុង និងបានលើកដៃ​សំពះសុំដល់ថ្នាក់ដឹកនាំ ជួយដល់​រូបគាត់ផង ព្រោះគាត់គ្មាន​ទីពឹងឡើយ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Morningfresh.news ដោយគ្មាន​ការ​អនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!