តារាសម្ដែងស៊ិន ឧត្តមផល្លា លាចាកលោក បន្សល់ទុកបំណងប្រាថ្នាធំមួយ មិនទាន់បានសម្រេច

នាវេលាម៉ោង ៧.៣០នាទីព្រឹក ថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២១ តារាចម្រៀង និងសម្ដែង អ្នកនាង ស៊ិន ឧត្តមផល្លា បានទទួលមរណភាពហើយ ដោយសារជំងឺមហារីកកូនកណ្ដុរ បន្ទាប់ពីរស់នៅតស៊ូជាមួយជំងឺនេះ​អស់រយៈ​ពេល​ជាច្រើនខែ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមប្រភពពីតារាសម្តែងលោក សាវីន ហ្វីលីព បានបញ្ជាក់ឲ្យដឹងតាមរយៈសារ​បង្ហោះនៅ​លើគណនីហ្វេសប៊ុកថា «សូមចូលរួមរំលែកទុក្ខដ៏ក្រៀម​ក្រំចំពោះមរណភាពតារាចម្រៀង ស៊ិន ឧត្តមផល្លា ដោយសារជំងឺមហារីកកូនកណ្ដុរ នៅព្រឹកថ្ងៃទី២៨ ឧសភា ២០២១ វេលាម៉ោង ៧.៣០នាទីព្រឹកនេះ។ សង្ខារ​មិនទៀងមែន ព្រោះខ្ញុំទើបតែនិយាយជាមួយ​គាត់តាមឆាតប៉ុន្មានថ្ងៃមុនសោះ ប្អូនស្រីថា គាត់នឹងមិនអីទេ អ្វីៗនឹងប្រសើរទ្បើង តែពេលនេះប្អូនទៅបានសុខហើយ»។ ការបាត់បង់អ្នកនាង ស៊ិន ឧត្តមផល្លា នាពេលនេះ​ចាត់ទុកជាការបាត់បង់អ្នកសិល្បៈខ្មែរមួយរូប ដែលមានទេព​កោលស្យសម្ដែង និងអាចច្រៀងបាន​ច្រើន​ភាសា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក សាវិន ហ្វីលីព នៅពុំទាន់ដឹងថាស. ពនឹងត្រូវបូ. ជានៅថ្ងៃណានៅឡើយទេ។ លោក សាវិន ហ្វីលីព បញ្ជាក់ដូច្នេះ៖«រឿងធ្វើបុណ្យ និងបូ. ជា. ស. ព ខ្ញុំមិនច្បាស់ទេ ដោយសារពេលនេះប្អូនរបស់គាត់ (ប្អូនរបស់​អ្នកនាង ស៊ិន ឧត្តមផល្លា) ឈប់ទទួលទូរស័ព្ទហើយ ដោយសារអ្នកកាសែតហៅទៅច្រើនពេក។ ខ្ញុំគិតថា​ប្រហែលធ្វើបុណ្យនៅហាងលក់​គ្រឿងបុណ្យរបស់គាត់នៅបុរីកីឡា»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែមេសា កន្លងទៅ អ្នកនាងបានធ្វើឲ្យ​មិត្តសិល្បករជាច្រើនស្លុតចិត្ត អាណិត​ជាពន់ពេក ខណៈសុខភាពទ្រុឌទ្រោមជាជំងឺមួយនេះ អ្នកនាងបានបង្ហោះសារ​ពីបំណង​ប្រាថ្នាចុង​ក្រោយ លាតត្រដាងពីក្ដីរំពឹង​ពីអនាគតនៃមនុស្សជាទីស្រឡាញ់​របស់ខ្លួនថា៖ «ក្នុងចិត្តខ្ញុំគ្រាន់​តែចង់ឃើញ​កូនៗខ្ញុំមានប្ដីមានប្រពន្ធរួចហើយ ចាំយកខ្ញុំទៅពេល​ណាក៏បានដែរ»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេនៅចាំបានថា កាលពីខែមីនា តារាសម្តែង និងចម្រៀងស្រី អ្នកនាង ស៊ិន ឧត្តមផល្លា ធ្លាប់បានធ្វើឱ្យមហា​ជនភ្ញាក់ផ្អើលម្ដងរួចមកហើយ ជាមួយនឹងរូបថតប្រែប្រួលសម្បុរកាយ​របស់ខ្លួនដែលមើលទៅផ្ទៃ​មុខមានស្បែក​ពណ៌ក្រមៅខុសសណ្ឋាន​សាច់សខ្ចីរបស់អ្នកនាងកាលពីមុន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាសម្ដែងក្នុងភាពយន្តភាគរាជិនីភូមិគ្រឹះតាមកញ្ចក់ទូរទស្សន៍ហង្សមាស រូបនេះធ្លាប់បានព្រលយប្រាប់​ពីស្ថានភាពសុខភាព​របស់អ្នកនាងផងដែរថា៖ «ហេតុអីបានជាខ្ញុំសម្រេចផុសរូបទាំងដែលដឹងថា មុខមាត់មិន​ទាន់ប្រក្រតី? ព្រោះខ្ញុំមិនចង់ឱ្យបង​ប្អូនខាងសារព័ត៌មាន ឬក៏ខាងទូរទស្សន៍នានាគិតថា ខ្ញុំឫក ហើយមិនចង់​ផ្តល់​ជាបទសម្ភាសន៍ ឥឡូវនេះបងប្អូន​បានឃើញហើយបងប្អូនប្រាក​ដជាឆ្ងល់ថា ហេតុអ្វីមែនទេ? នេះគឺមកពី​ឥទ្ធិពល​កាំរស្មីនៃការព្យាបាលជំងឺ ហើយខ្ញុំក៏មិនចង់បក​ស្រាយអ្វីច្រើនជាងនេះដែរ»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំឭកផងដែរថា អ្នកនាង ស៊ិន ឧត្តមផល្លា មានបន្ទុកចិញ្ចឹម​កូនចំនួន ៣នាក់ ចាប់តាំងពីស្វាមី​បានចែកឋាន​ចោលអស់ពេលប្រមាណជិត ១០ឆ្នាំមកហើយ ព្រោះតែជួប.គ្រោះ.ថ្នាក់ ចរាចរណ៍។ ក្រៅពីអាជីព​សិល្បៈ អ្នកនាងមានមុខរបរ​ជាថៅកែលក់គ្រឿងស្បង់ជីពរ និងសម្ភារបុណ្យនានា ហើយក៏ទើបតែ​ប្រកាសវិល​ត្រឡប់​មករកទ្រនំចាស់វិថីសិល្បៈចម្រៀង ៣-៤ ឆ្នាំ បន្ទាប់ពីបាត់មុខរយៈ​ពេលជាង ១០ ឆ្នាំមកនោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីបានវិលចូលសិល្បៈវិញនោះ​មហាជនឃើញថា សម្រស់របស់តារាច​ម្រៀងស្រីមេម៉ាយកូន ៣ កាន់តែមាន​សម្រស់ផូរផង់ ចង់ខ្លាំងជាងកាលពី​នៅលីវទៀត ខណៈទីផ្សារសិល្បៈវិញ គឺអ្នកនាង ស៊ិន ឧត្តមផល្លា មិនត្រឹមតែសម្បូរ​កន្លែងច្រៀងនោះទេ គឺថែមទាំងក្តោបបានឱកាសថតកុន​ភាគជាហូរហែរហូត​មកទៀតផង៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

error: ហាម​លួចចម្លង​អត្ថបទ​នេះ!