តារា​ថៃម្នាក់ កើតជំងឺតាអកធ្ងន់ធ្ងរដោយសារប្រើថ្នាំធ្វើឱ្យស្បែកស ធ្លាប់ជាតួឯករឿង ចៅពស់កេងកងខ្មែរ

​វិណៃ ក្រៃបុត្រ​ គឺ​ជា​តួឯក​ប្រុស​ថៃ​ល្បី​ឈ្មោះ​កាល​ពី​២០​ឆ្នាំ​មុន​ តួឯក​ រឿង​ពស់​កេងកង​ (នាយ​វេហាស៍​) ជា​មួយ​តួ​ស្រី​កម្ពុជា​យើង​ ពេជ្រ ច័ន្ទបូរមី (​សូរិយា​) ដឹកនាំ​រឿង​ដោយ​ លោក ហ្វៃ សំអាង​ បញ្ចាំងឆ្នាំ២០០១​ និង​ ជា​តួឯក​ប្រុស​រឿង នាង​ណាត (១៩៩៩) កំពុង​កើត​ជំងឺ​សើ​ស្បែក​កម្រិត​ធ្ងន់​ ហើយ​ត្រូវ​លក់​ផលិតផល​អន​ឡាញ​ដើម្បី​ទប់ទល់​ជីវភាព​ខណៈ​ផ្អាក​អាជីព​សិល្បៈ​ទាំង​ស្រុង​។ នេះ​បើ​តាម​ប្រភព​ពី Amazing Cambodia។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ក្រៃបុត បាន Live ថ្លែង​ពី​ទុក្ខ​លំបាក​របស់​ខ្លួន​ប្រាប់​ទស្សនិកជន​ថា៖ “អាជីព​បន្ថែម​របស់​តារា​ចាស់​ឈ្មោះ​ វិណៃ ក្រៃបុត្រ ​ណា​បាទ ព្រោះ​ខ្ញុំ​គ្មាន​ការងារ​ផ្សេង​ទេ គ្មាន​រឿង​ភាគ​ថត​មិន​បាន ព្រោះ​វា​រលួយ​ស្បែក​ណាស់​ គ្មាន​អ្នកណា​យក​ឡើយ​ ហើយ​ខ្ញុំ​ខ្លួន​ឯង​ក៏​ត្រូវ​មើល​ថែ​ខ្លួន​ឯង​ មិន​ចង់​ក្លាយ​ជា​បន្ទុក​អ្នក​ដទៃ​ទេ​ ក្រុម​ថត​ត្រូវ​ឈប់​ថត​ គ្មាន​អ្នក​ណា​ហ៊ាន​ប្រថុយ​ឡើយ​”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បាន​បន្ថែម​ថា​ រោគ​ពង​ស្បែក​នេះ​ជា​ជំងឺ​ឆ្លង​ចូល​ក្នុង​ប្រព័ន្ធ​ភាព​ស៊ាំ ឬ​ជា​ប្រតិកម្ម​ (ថ្នាំ?) ហើយ​លោក​ក៏​បាន​ព្យាយាម​ព្យាបាល​ខ្លួន​ទាំង​តាម​វិធី​បុរាណ និង​តាម​វេជ្ជសាស្ត្រ​ទំនើប​ រួម​មាន ការ​លេប​ថ្នាំ ការ​ព្យាបាល​ដោយ​ថ្នាំ​ស្តេរ៉ូអ៊ីត​ ការ​ហាត់​ប្រាណ​ថែ​រាងកាយ​ឲ្យ​រឹងមាំ​ ការ​តម​អាហារ លាយ​ឡំ​បញ្ចូល​គ្នា​សព្វ​បែប​យ៉ាង​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​វេជ្ជបណ្ឌិត​កម្ពុជា​​ជំនាញ​ វេជ្ជបណ្ឌិត Hen Phearak ឯកទេស​រោគ​អាលែក​សុី​ស្បែក​មួយ​រូប បាន​ពន្យល់​ថា​ ៩៩% នៃ​អាហារ​បំប៉ន​ដើម្បី​ឱ្យ​ស្បែក​ស គឺ​នឹង​បំផ្លាញ​កោសិកា​មេឡាណូស៊ីត​ ដែល​បណ្តាល​ឱ្យ​មាន​ជំងឺ Dermatite។ កោសិកា​មេឡាណូស៊ីត ​វា​មាន​មុខងារ​បង្កើត​ពណ៌​ស្បែក​ផង និង​ការពារ​ស្បែក​ពី​កាំរស្មី​ព្រះអាទិត្យ​ផង​៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

error: ហាម​លួចចម្លង​អត្ថបទ​នេះ!