កញ្ញាYubee បំភ្លឺជាថ្មីទៀត និងប្រាប់មូលហេតុមានកាំបិត និងរឿងទូរស័ព្ទ iPhone 12pro

កញ្ញា មាន ពេជ្ររីតា ហៅយូប៊ី Yubeeពិធីការិនីទូរទស្សន៍ My TV និងជាអតីតបវរកញ្ញា Miss Grand Cambodia 2020 នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ បានចូលទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបំភ្លឺបន្ថែមលើ​ករណីជម្លោះជាមួយឧកញ៉ា ហេង សៀ អ្នកជំនួញដ៏ល្បីផ្នែកកញ្ចក់។ កញ្ញា មាន ពេជ្ររីតា បានបំភ្លឺយ៉ាង​ដូច្នេះថា៖

«នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ នាងខ្ញុំត្រូវបាន​នគរបាល​ជាបុរសៗចំនួន ៧នាក់ មកនាំខ្លួនដោយ​គ្មានដីកា ដោយនិយាយថា ឲ្យនាងខ្ញុំទៅបំភ្លឺតែ១ភ្លែតទេ នៅប៉ុស្តិ៍ខណ្ឌទួលគោក ពេលទៅដល់នគរបាល​ជាបុរស ៣នាក់ បានបង្ខំសាកសួរយកចម្លើយ​អស់រយៈពេល ៣ ថ្ងៃ០៣យប់ ដោយមិនឲ្យនាងខ្ញុំត្រលប់​មកផ្ទះវិញទេ និងបានបញ្ជូន​បន្តមកតុលាការ សាកសួរចម្លើយ ជាបន្តបន្ទាប់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ថិតនៅក្នុងស្ថានភាពភ័យខ្លាច តក់ស្លុត អត់ងងុយ និងអារម្មណ៍មិននឹងនរ នាងខ្ញុំមានការភ្លេចភ្លាំងរកនឹកអ្វីមិន​ឃើញ មិនដឹងថាមានអ្វីកើតឡើងនោះទេ ធ្វើឱ្យនាងខ្ញុំពុំអាចផ្តល់ចម្លើយ និងពុំទាន់ផ្ដល់ចម្លើយជូន​ចៅក្រម​ស៊ើបសួរ បានគ្រប់ជ្រុងជ្រោយ និងច្បាស់លាស់នៅឡើយ។ ក្រោយពេលនាងខ្ញុំទទួលបានការការពារសិទ្ធិ តាមផ្លូវច្បាប់ពីសំណាក់ ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ នាងខ្ញុំទទួលអាម្មរណ៍កក់ក្តៅ និងមានស្មារតី​នឹងនរឡើងវិញ ហេតុនេះហើយទើបនាងខ្ញុំសុំធ្វើការឆ្លើយបំភ្លឺបន្ថែម ដូចខាងក្រោម៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ ២០២១ មិនចាំម៉ោង ឈ្មោះ ហេង សៀ បាន Call តាម Telegram មកនាងខ្ញុំថា ខ្លួនមានអំណោយសម្រាប់ចែកជូន អ្នកខ្វះខាតពេលកូវីដ ហើយបានសួរនាងខ្ញុំថា ផ្ទះនៅម្តុំណា? ពេលនោះនាងខ្ញុំបានប្រាប់គាត់ថា អោយមកម្តុំមុខសាលាអាស៊ីអឺរ៉ុបសង់ថ្មី ដោយនាងខ្ញុំនឹងចេញទៅយក។ នៅពេលឈ្មោះ ហេង សៀ Call មកនោះ នាងខ្ញុំកំពុងតែអប់សក់នៅផ្ទះរបស់នាងខ្ញុំនៅឡើយ។ ដោយផ្លូវ​ខាងក្រោយចូលផ្ទះនាងខ្ញុំតូចចង្អៀត នាងខ្ញុំក៏បានដើរចេញទៅប្រហែល ១០០ម៉ែត្រ ពីផ្ទះ ដើម្បីចាំទទួល​យកអំណោយសម្ភារៈ ដែលឈ្មោះ ហេង សៀ ថាយកមកឱ្យនាងខ្ញុំ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលឡានមកដល់ ឈ្មោះ ហេង សៀ បានទទូចហៅឲ្យនាងខ្ញុំឡើងឡានជាមួយគាត់សិន ប៉ុន្តែនាងខ្ញុំបាន​ប្រកែក ដោយប្រាប់គាត់ថា នាងខ្ញុំគ្រាន់តែមកយកអីវ៉ាន់ប៉ុណ្ណោះ ហើយត្រលប់ទៅវិញ ម្យ៉ាងទៀតនាង​ខ្ញុំក៏ត្រូវទៅលាងសក់ដែលកំពុងអប់។ នៅពេលនោះឈ្មោះ ហេង សៀ បានប្រាប់នាងខ្ញុំអោយ​ឡើងឡានតែ​មួយភ្លែត ដោយគាត់ចង់និយាយការងារជាមួយ(រឿងធ្វើជាពិធីការនីក្នុងកម្មវិធីសម្ពោធរោងចក្រ)។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាងខ្ញុំគិតថា ជាការពិភាក្សារឿងការងារ នាងខ្ញុំ ក៏បានឡើងជិះឡានជាមួយគាត់ ដោយចូលអង្គុយនៅ​កៅអីខាងមុខ(ផ្នែកខាងស្តាំអ្នកបើក)។ ពេលនាងខ្ញុំចូលអង្គុយ​ក្នុងឡាន ស្រាប់តែឈ្មោះ ហេង សៀ បានបើកឡានថយចេញទៅផ្លូវធំតែម្តង ហើយចាប់ផ្តើមនិយាយពាក្យមិនសមរម្យ ដោយថា ប្រដាប់ភេទគាត់​ឡើង គាត់ចង់រួមភេទខ្លាំងណាស់ និងចង់នាំនាងខ្ញុំទៅផ្ទះសំណាក់ ដើម្បីរូមភេទជាមួយគាត់ និងបាននិយាយ​ថា​ប្រពន្ធគាត់មិនព្រម អោយគាត់រួមភេទជាមួយទេ តាំងពីចាក់វ៉ាក់សាំងកូវីដមកម៉្លេះ។

ពេលនោះនាងខ្ញុំបានប្រកែកដាច់អហង្ការ និងទាមទារអោយគាត់យកនាងខ្ញុំត្រលប់មកកន្លែងដើមវិញ ប៉ុន្តែគាត់មិនព្រម ហើយថែមទាំងលូកលាន់នាងខ្ញុំ។ នាងខ្ញុំបានប្រាប់គាត់កុំឱ្យធ្វើបែបនេះទៀត ខ្ញុំចង់ទៅផ្ទះ បើនៅតែធ្វើបែបនេះដាក់ខ្ញុំទៀត ខ្ញុំនឹងបើកទ្វាឡានលោតចេញ។ ពេលនោះគាត់បានឈប់ឡានបន្តិច ហើយបានចាប់ទាញដៃនាងខ្ញុំជាប់ និងបានគម្រាមនាងខ្ញុំថា គាត់មានកាំភ្លើង នាងខ្ញុំមានអារម្មណ៍តក់ស្លុត វិលវល់ មិនដឹងថាត្រូវធ្វើយ៉ាងម៉េច គឺដឹងតែប្រុងប្រៀបការពារខ្លួន ទប់ស្កាត់មិនឱ្យគាត់លូកលាន់បាន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឈ្មោះ ហេង សៀ បានបន្តបើកឈប់ៗ ហើយក៏បានឈប់នៅផ្លូវលំតូច ដែលជាកន្លែងស្ងាត់ គាត់បានបន្ត គម្រាមនាងខ្ញុំមិនឱ្យចុះពីឡាន ដោយប្រាប់ថាឲ្យប្រយ័ត្ន គាត់មានកាំភ្លើង។ នាងខ្ញុំពុំបានឃើញកាំភ្លើងទេ តែឈ្មោះ ហេង សៀ បានធ្វើសកម្មភាពដូចកំពុងរាវរកកាំភ្លើង ដែលនាំអោយនាងខ្ញុំកាន់តែភិតភ័យ ហើយ​ឈ្មោះ ហេង សៀ ក៏បានធ្វើសកម្មភាពបន្តលូកស្ទាបគល់ភ្លៅ និង បំពានមកលើរាងកាយរបស់នាងខ្ញុំ តែនាងខ្ញុំ​ព្យាយាមរើបំរាស់ និងប្រាប់អោយគាត់កុំធ្វើអញ្ចឹង តែគាត់នៅតែបំពានទាំងកំរោលមកលើនាងខ្ញុំដដែលៗ។

ការព្យាយាមម្តងហើយម្តងទៀត ម្តងលួងលោម ម្តងសំឡុតគំរាម និងបំពារបំពាននោះ មានរយៈពេលយូរ​ក្រែលដែរ។ ដោយមិនអាចមានលទ្ធភាពបើកទ្វារឡានខាងមុខចេញបាន និងដោយសារកៅអីខាងមុខនេះ វានៅកៀកដៃរបស់គាត់ពេក ពេលនោះនាងខ្ញុំក៏បានស្ទុះមកកៅអីខាងក្រោយ ហើយឈ្មោះ ហេង សៀ ក៏បានលូក​ចាប់ជើងរបស់នាងខ្ញុំ ធ្វើអោយនាងខ្ញុំដួលទៅកៅអីខាងក្រោយ និងជាប់ជើងនៅ​ចន្លោះកណ្តាល​កៅអី។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលនោះហើយដែលជាឱកាស សម្រាប់ឈ្មោះ ហេង សៀ បន្តបំពានកាន់តែខ្លាំងមកលើរាងកាយនាងខ្ញុំ ដោយបន្តលូកដៃទាញសំពត់ ក្នុងបំណងសម្រាតនាងខ្ញុំ។ នាងខ្ញុំកាន់តែតក់ស្លុត ចំពោះទង្វើដ៏កំរោល​របស់គាត់ ដែលនៅតែបន្តបំពារបំពានមកលើរូបនាងខ្ញុំ ទើបនាងខ្ញុំនឹកឃើញ និងស្រវេស្រវាយក​កាំបិតពីក្នុង​កាបូប មកក្រវាសចុះក្រវាសឡើង បំណងការពារកុំឲ្យឈ្មោះ ហេង សៀ នេះ រំលោភបានផង និងធ្វើយ៉ាង​ណាអោយតែបានបើកទ្វារចេញរួចពីក្នុងឡាន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅពេលខ្ញុំវាសកាំបិតនោះ នាងខ្ញុំពុំបានដឹងថាត្រូវឈ្មោះ ហេង សៀ ឬអត់នោះទេ ដោយស្ថានភាពពេល​នោះនាងខ្ញុំមានអារម្មណ៍ខឹងផង ភ័យផង និងមិនមានស្មារតី​នឹង​នរទាល់តែសោះ។ នៅពេលឈ្មោះ​ ហេង សៀ ដកខ្លួនថយចេញពីក្នុងឡាន នាងខ្ញុំក៏បានស្រវាចាប់​យកទូរស័ព្ទនៅក្បែរដៃ ដោយគិតថាជាទូរស័ព្ទ​របស់ខ្លួន​ឯង ជ្រុះធ្លាក់។នាងខ្ញុំក៏បានប្រញាប់បើក​ទ្វារឡានចុះចេញ​ទាំងអារម្មណ៍មិននឹងនរ និងគ្មានស្បែកជើង ពេលចេញមកខាងក្រៅឡាន នាងខ្ញុំដើរទៅមុខ បកក្រោយដោយ​ពុំដឹងថាត្រលប់ទៅផ្ទះវិញតាមផ្លូវណាទេ នាងខ្ញុំដើរផងរត់ផង រហូតដល់ផ្សារគីឡូលេខ៤ ទើបដឹងថាដល់ផ្លូវចូលផ្ទះរបស់នាងខ្ញុំ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាងខ្ញុំសូមបញ្ជាក់ជូនថា៖ ការដាក់កូនកាំបិតក្នុងកាបូបនេះ គឺដាក់ជាប់ជាប្រចាំ សម្រាប់ប្រើប្រាស់ពេលមាន​តម្រូវការ នេះជាទម្លាប់របស់មនុស្សស្រី។ ពេលត្រលប់មកដល់ផ្ទះវិញ នៅពេលនាងខ្ញុំយកទូរស័ព្ទ​មកចុច​ស្រាប់​តែជាប់ Password ទើបនាងខ្ញុំបានដឹងថា បានយកទូរស័ព្ទច្រឡំ ប៉ុន្តែនាងខ្ញុំមិនអាច​ទាក់ទងទៅ​ឈ្មោះ ហេង សៀ ពីរឿងទូរស័ព្ទនេះទេ ព្រោះឈ្មោះនេះទើបតែប៉ុនប៉ងរំលោភនាងខ្ញុំ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយពុំដឹងថា ត្រូវធ្វើយ៉ាង​ម៉េច​ចំពោះទូរស័ព្ទនេះ ទើបនាងខ្ញុំទុកទូរស័ព្ទនេះចោលក្នុងទូរ និងមិនបានប៉ះពាល់ ឬប្រើប្រាស់អ្វីទាំងអស់។ នៅថ្ងៃទី០៨ ទើបនគរបាលខណ្ឌទួលគោក បានមកល្បួងនាំខ្លួននាងខ្ញុំឲ្យទៅប៉ុស្តិ៍ ដោយប្រាប់ថាមានបណ្តឹង​របស់ឈ្មោះ ហេង សៀ ថានាងខ្ញុំបានលួចយកទូរស័ព្ទ និងចាក់គេ ហើយបានឃាត់​ខ្លួននាងខ្ញុំ រយៈពេល ៣ថ្ងៃ ៣យប់ រួចទើបបញ្ជូនមកតុលាការតែម្តង។

ពេលនាងខ្ញុំត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធនឹងការចោទថា លួចទូរស័ព្ទ នាងខ្ញុំក៏បានប្រាប់រឿងរ៉ាវនេះទៅម្តាយ, ម្តាយនាងខ្ញុំក៏បានរកឃើញទូរស័ព្ទនេះ ហើយដោយពុំដឹងថា ត្រូវធ្វើដូចម្តេច ម្តាយនាងខ្ញុំក៏បាន​ទៅពិភាក្សា​ជាមួយ​លោក ដេវីដ ឆាណា យវា ដែលបងប្អូនណែនាំ​អោយស្គាល់ ហើយគាត់ក៏បានផ្ញើទូរស័ព្ទនោះ ទុកនៅនឹងពូដេវីដនោះសិនទៅ។ បច្ចុប្បន្នទូរស័ព្ទនេះត្រូវបានប្រគល់ជូនសមត្ថកិច្ចលោកពូ ឆៃ ស៊ីណារិទ្ធ រួចហើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាល់ការចោទប្រកាន់ថា នាងខ្ញុំជាស្រីរកស៊ីលក់ខ្លួនម្តង ២០០$ ឬ ៣០០$ និងថាធ្លាប់បានរួមភេទ​ជាមួយ​នាងខ្ញុំ ២-៣ដង និងថា នាងខ្ញុំជាស្រីចិញ្ចឹមលួចលាក់ គឺជាការមួលបង្កាច់​ដោយព្រៃផ្សៃថោកទាប និងមើល​ងាយ​ដល់ស្ត្រីភេទទន់ខ្សោយ អមនុស្សធម៌បំផុត​របស់បុគ្គល​ល្មោភកាម ហេង សៀ នេះ។ ជាការពិត​នាងខ្ញុំ ពុំដែលមានទំនាក់ទំនង​ស៊ីជម្រៅស្នេហាអី ជាមួយមនុស្សប្រភេទនេះ​ម្តងណាទេ ព្រោះវ័យនាងខ្ញុំ និងឈ្មោះ​ហេង សៀ ស្មើនឹងចៅ និង ជីតា ។

នាងខ្ញុំ បានសុំអោយលោកចៅ​ក្រមស៊ើបសួរសម្រេច លើកលែងចោទប្រកាន់ចំពោះរូបនាងខ្ញុំ ដោយហេតុថា នាងខ្ញុំពុំមានចេតនា​ចាក់ឈ្មោះ ហេង សៀ ដើម្បីយកទូរស័ព្ទមកធ្វើជា​កម្មសិទិ្ធរបស់នាងខ្ញុំ ដូចការចោទ​ប្រកាន់ឡើយ។ នាងខ្ញុំគ្រាន់តែយក​កាំបិតនេះមកក្រវាសចុះឡើង ដើម្បីការពារខ្លួនឲ្យ​បានរួចផុតពីអំពើ ដ៏ឃោឃៅព្រៃផ្សៃថោក​ទាបបំផុត និងពីការប៉ុនប៉ងរំលោភនាង​ខ្ញុំពីសំណាក់ឈ្មោះ ហេង សៀ នេះប៉ុណ្ណោះ។ នាងខ្ញុំក៏បាន​ប្រាប់តុលាការដែរថា រាល់ទង្វើល្មើស​បំពារបំពានមកលើនាងខ្ញុំ នាងខ្ញុំបានដាក់ប្តឹង​បុគ្គលនោះ​វិញរួចហើយ នាងខ្ញុំត្រូវតែតស៊ូជាមួយ​ក្រុមមេធាវីសម្តេចតេជោ ដើម្បីស្វែងរកយុត្តិធម៌ពិត​ប្រាកដមក​វិញ»៕

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Morningfresh.news ដោយគ្មាន​ការ​អនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!